អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន ១២ នៅរាជធានីភ្នំពេញ បានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃជាង ១០០ នាក់ និងអង្គ ធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបត េយ្យនៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ ២០១៣ ។
ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងយកញត្តិដាក់ជូនរដ្ឋាភិ បាល ដើម្បីសុំឲ្យរដ្ឋាភិបាលខ្មែរធ្វើអន្ តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជា ដើម្បីឲ្យដោះលែងព្រះសង្ឃចំនួន ៣អង្គ ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនដាក់ពន្ធនាគារតាំងពីខែ មេសា មក ។
ញត្តិដែលមានជាភាសាខ្មែរ និងអង់គ្លេសរបស់អង្គការសមាគមខ្មែរក្ រោមនោះ ត្រូវបានប្រធានរដ្ឋបាលសាលារាជធានីភ្ នំពេញ ចេញមកទទួលយកញត្តិពីតំណាងអង្គការសម ាគមខ្មែរក្រោមភ្លាមៗនៅទីលានប្រជាធិប តេយ្យ នៅព្រឹកថ្ងៃទី២៥ មិថុនា នេះ ។
លោក កើត ឆែ សន្យាថា លោកនឹងយកញត្តិនេះផ្ញើទៅក្រសួងការ បរទេសខ្មែរ ដើម្បីឲ្យចាត់នីតិវិធីបន្តទៅទៀត ។
នៅក្នុងញត្តិដាក់ជូនទៅរដ្ឋាភិបាលខ្ មែរ ផ្ញើជូនទៅរដ្ឋាភិបាលវៀតណាម នោះ អង្គការសមាគមខ្មែរក្រោម បានទាមទារចំនួន ៥លក្ខខណ្ឌសំខាន់ គឺសុំឲ្យដោះលែងព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ ត្រូវបំបួសព្រះតេជព្រះគុណ លី ចិន្ដា ឡើងវិញ ហើយបញ្ជូនព្រះអង្គឲ្យធ្វើជាព្រះចៅអ ធិការវត្តដូចដើមវិញ។ បញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងព្រះពុទ្ធសាសនាតាម វត្តអារាមនានា។ បញ្ឈប់ជាបន្ទាន់នូវការដាក់ព្រះពុទ្ធ សាសនាខ្មែរនៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់សមាគម ព្រះពុទ្ធសាសនាឯកភាពវៀតណាម និងត្រូវបញ្ឈប់ជាបន្ទាន់នូវការគំរា មកំហែងតាមគ្រប់រូបភាព និងការបិទសិទ្ធិសេរីភាពមកលើព្រះសង្ ឃ និងពលរដ្ឋខ្មែរក្រោម ៕
ការធ្វើបាតុកម្មនេះ ក្នុងគោលបំណងយកញត្តិដាក់ជូនរដ្ឋាភិ
ញត្តិដែលមានជាភាសាខ្មែរ និងអង់គ្លេសរបស់អង្គការសមាគមខ្មែរក្
លោក កើត ឆែ សន្យាថា លោកនឹងយកញត្តិនេះផ្ញើទៅក្រសួងការ
នៅក្នុងញត្តិដាក់ជូនទៅរដ្ឋាភិបាលខ្
No comments:
Post a Comment
yes