យុវជនចូលរួមក្នុងសន្និសីទ រៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន
រាល់សំណួរដែលសួរដោយយុវជន ដែលបានចូលរួមក្នុងការប្រមូលផ្តុំយុវជនរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺជាសំណួរអំពីជីវិតរបស់ពួកគេ។
ភាពចាំបាច់ត្រូវមានការផ្លាស់ប្តូរកាន់តែឮខ្លាំង ហើយច្បាស់ ណាស់ ផ្ទុយពីចំណងជើងក្នុងអត្ថបទភ្នំពេញ ប៉ុស្តិ៍ Rainsy avoids Sokha issue in Talk with Youth ដែលបានចុះផ្សាយពីថ្ងៃចន្ទ។
គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា បណ្តាញសង្គម គឺជាកម្លាំងពិតប្រាកដនៅកម្ពុជា ហើយវាពិតជាជះឥទិ្ធពលខ្លាំង លើរបៀបដែលយុវជនកំពុងទទួលបានព័ត៌មាន ជាពិសេសព័ត៌មានដែលគ្មានក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទោះជារបស់រដ្ឋ ឬឯកជនក្តី។
ការប្រមូលផ្តុំយុវជននៅថ្ងៃអាទិត្យទី១៦ ខែមិថុនាគឺជាបន្ទប់ឈរតែប៉ុណ្ណោះ។ ទស្សនិកជនជាង១០០០ នាក់ត្រូវបានរំពឹងទុក។ តើព័ត៌មានអំពីការប្រមូលផ្តុំនេះបានទៅដល់សាធារណជនដោយវិធីណា? គឺតាមរយៈ Facebook។ តើយុវជនទាំងនេះជាអ្នកណាដែលបានធ្វើសេចក្តីសម្រេចដោយសេរី ដើម្បីចូលរួមការប្រមូលផ្តុំរបស់គណបក្សប្រឆាំងប្រថុយប្រថានដែលគេអាចកំណត់ខ្លួនថា ជាអ្នកគាំទ្របក្សប្រឆាំងដែលជាគណបក្សតែមួយកំពុងស្រែកខ្លាំងៗ និងច្បាស់ៗដើម្បីឲ្យមានការផ្លាស់ប្តូរ?ពួកគេគឺជាសិស្ស និងយុវជនក្នុងវិស័យក្រៅផ្លូវការ ដែលទំនាក់ទំនងយ៉ាងសកម្មរវាងគ្នា ហើយស្រេកឃ្លានព័ត៌មានដែលសំខាន់ចំពោះជីវិត និងអនាគតរបស់ពួកគេ។
ពួកគេជាយុវជនដែលមិនអាចគ្រប់គ្រងបានដោយសម្ពាធរបស់រដ្ឋាភិបាល ដោយសារផ្តល់ប្រាក់ ឬអាហារមិនគិតថ្លៃ។ ពួកគេមិនមែនជាយុវជននៃយុវជនមានកំពូល ១០ ភាគរយឡើយប៉ុន្តែគឺជាយុវជនដែលឪពុកម្តាយខិតខំពលី និងវិនិយោគលើការអប់រំរបស់ពួកគេ។ ពួកគេមិនមែនជាយុវជនមានអង្គរក្ស និងរថយន្តទំនើបទេ ពួកគេជិះម៉ូតូនិងកង់។ ពួកគេជាយុវជនដែលមានក្តីសង្ឃឹមតិចលើរដ្ឋាភិបាលបច្ចុប្បន្ន។ ពួកគេជាយុវជនដែលមិនមែនមកដើម្បីស្រែកអបអរទេ ប៉ុន្តែមកដើម្បីចោទសួរសំណួរពិបាកៗដល់មេដឹកនាំគណបក្ស ប្រឆាំងអំពីអនាគត។ ប្រសិនបើគណបក្សកាន់អំណាចចង់លេងល្បែងប្រជាធិបតេយ្យ ដោយចេញមកជជែកជាសាធារណៈ នោះយុវជនទាំងនោះក៏នឹងនៅទីនោះផងដែរ។
កញ្ញា LG ជាអ្នកប្រើប្រាស់ Facebook យ៉ាងសកម្មម្នាក់ កំពុងសិក្សាដើម្បីសញ្ញាបត្រវិទ្យាល័យ ក្នុងឆ្នាំ២០០៦ នៅពេលអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន បានមកសហគមន៍របស់នាងហើយបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិគ្មានសល់ ជាផ្នែកមួយនៃដីសម្បទានរាប់រយដែលផ្តល់ដោយរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនឯកជនក្រោមហេតុផលថាដើម្បីការអភិវឌ្ឍ។
គ្រួសាររបស់កញ្ញា LG ត្រូវគេបង្ខំឲ្យទទួលយកសំណងគ្មានន័យ ហើយត្រូវផ្លាស់ទៅនៅឆ្ងាយពីទីក្រុង។ ដូច្នេះ កញ្ញា LG បានឈប់ពីសាលារៀន។ សព្វថ្ងៃនេះ កញ្ញា LG បានចូលរៀនវិញហើយ គឺក្នុងឆ្នាំទី២នៅសាកលវិទ្យាល័យ ហើយបានបង្កើតបណ្តាញមិត្តភក្តិ Facebook។ កញ្ញាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលចំពោះជំនាញរបស់នាងក្នុងការបើកបណ្តាញសង្គម។ កញ្ញាប្រាប់ខ្ញុំពីមូលហេតុតែមួយគត់ដែលកញ្ញាពឹងផ្អែកលើ Facebook ដើម្បីការផ្លាស់ប្តូរពោលគឺលទ្ធភាពទទួលបានព័ត៌មានដោយសេរីហើយការផ្លាស់ប្តូរកំពុងតែជិតកើតមាន។
ទើបតែ២ ថ្ងៃមុន បុរសវ័យក្មេងម្នាក់ដែលរុញរទេះ មើលឃើញខ្ញុំ ហើយបានញញឹមដាក់ខ្ញុំ។ ខ្ញុំច្បាស់ថា គាត់ចង់លក់នំឲ្យខ្ញុំ។ ប៉ុន្តែ គាត់បានខ្សឹបដាក់ខ្ញុំថា៖ សូមទទួលយកខ្ញុំជាមិត្តរបស់អ្នកលើ Facebook។ ខ្ញុំភ្ញាក់ផ្អើល។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិត ប៉ុន្តែគាត់គ្មានការងារធ្វើទេ។ នៅពេលខ្ញុំចូលក្នុងហាងអ៊ីនធឺណិត ខ្ញុំដឹងថា «មិត្ត» ខ្ញុំនៅទីនោះ។ នោះជាក្តីសង្ឃឹម និងភ័ស្តុតាងដែលជំនោរដើម្បីការផ្លាស់ប្តូរមិនអាចបញ្ឈប់បានឡើយសូម្បីតែពេល គេប្រើកម្លាំងបង្ក្រាបបាតុកម្មក៏ដោយ។ យុវជនចង់ផ្លាស់ប្តូរ និងចង់ប្រថុយប្រថាន។ ពួកគេអាចមានចំនួនតែ៥ ភាគរយ ប៉ុន្តែពួកគេជាក្រុមសំខាន់ហើយកំពុងកើនចំនួន។
ការចោទប្រកាន់គ្រប់ទម្រង់ប្រឆាំងមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ បានចុះផ្សាយនៅទំព័រដើមគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ការចោទប្រកាន់ទាំងនោះនឹងបន្តមានយ៉ាងច្បាស់។ ប៉ុន្តែមិនមែនជាចំណុចរបស់យុវជនដែលបានចូលរួមការប្រមូលផ្តុំប្រឆាំង បានលើកឡើងទេ។ ផ្ទុយទៅវិញ បញ្ហាគឺការអប់រំ ការងារ ប្រាក់ឈ្នួល ប្រព័ន្ធយុត្តិធម៌ និងសេរីភាព។
ទាំងនេះគឺជាបញ្ហាក្នុងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។ ប្រសិនបើបញ្ហាលោក កឹម សុខា ត្រូវបានលើកឡើង មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងបន្តផ្តោតលើរបៀបវារៈនយោបាយពិតប្រាកដដែលសំខាន់ចំពោះពលរដ្ឋកម្ពុជា។ សូមផ្តល់ក្តីសង្ឃឹមដល់យុវជនហើយកុំធ្វើការទាក់ទាញដោយនយោបាយកង្វក់។
ការសន្ទនាតទល់ជាមួយនឹងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងគឺជាការសន្ទនាដែលគោរពតួនាទីរបស់យុវជន និងសិទិ្ធរបស់ពួកគេក្នុងការទទួលបានសេរីភាពសម្តែងមតិ និងសិទិ្ធទទួលបានព័ត៌មាន។
ការប្រមូលផ្តុំយុវជនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គឺមានគោលបំណងដើម្បីឲ្យយុវជនចូលរួមក្នុងការពិភាក្សាលើបញ្ហានយោបាយ និងរក្សានូវភាពសកម្មខាងនយោបាយរបស់ពួកគេ។
ការផ្លាស់ប្តូរត្រូវបានផ្សាយតាមបណ្តាញសង្គមដែលអនុញ្ញាតឲ្យយុវជននៅកម្ពុជា ក៏ដូចយុវជននៅប្រទេសដទៃទៀតមានសំឡេងពិតៗក្នុងការពិភាក្សាអំពីនយោបាយ។ អ្វីដែលការប្រមូលផ្តុំយុវជនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបង្រៀនយើងគឺយុវជនកម្ពុជាចង់ទៅបោះឆ្នោតដើម្បីសេរីភាព និងក្តីសង្ឃឹម។ យុវជនកម្ពុជា កំពុងស្វែងរកការដឹកនាំមានគុណភាពដែលគោរពពួកគេដោយថ្លែងទៅកាន់ពួកគេក្នុងឋានៈជាមនុស្សស្មើភាព និងថ្លែងអំពីបញ្ហាដែលសំខាន់ចំពោះពួកគេ។ បណ្តាញសង្គមបានទៅដល់យុវជនកម្ពុជា ហើយវានឹងធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការបោះឆ្នោតនាខែកក្កដា៕
លោកស្រី មូរ សុខហួរតំណាងរាស្រ្ត/បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សសង្គ្រោះជាតិ
No comments:
Post a Comment
yes