សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៧ខែកក្កដានេះបានសេចក្តីអំពាវនាវមួយ ដើម្បីអញ្ជើញប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកស្រឡាញ់ និងគាំទ្រព្រះអង្គចេញទៅបោះឆ្នោតនៅថ្ងៃទី២៨កក្កដាខាងមុខចំពោះគណបក្សនយោបាយណាដែលខ្លួនស្រឡាញ់។
នេះគឺជាលើកទី១ហើយ ដែលព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានបង្ហាញចំណាប់អារម្មណ៍ទៅលើបញ្ហានយោបាយនៅកម្ពុជា បន្ទាប់ពីព្រះអង្គបានរក្សាភាពស្ងៀមស្ងាត់យ៉ាងយូ។
យោងតាមសេចក្តីអំពាវនាវនេះព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានបញ្ជាក់អោយអ្នកគាំទ្រព្រះអង្គបោះឆ្នោតជូនគណបក្សដឹកនាំដោយបុគ្គលណាដែលតស៊ូប្តូរផ្តាច់ស្មោះត្រង់ថែរក្សា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងព្រះរាជបល្ល័ង្ក ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។
ប៉ុន្តែយ៉ាងណាក៍ដោយព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិនេះមិនបានបញ្ជាក់ថា ជាគណបក្សណាមួយនោះទេ។
យ៉ាងណាក៍ដោយលោកប៉ែន សង្ហា អ្នកនាំពាក្យផ្ទាល់ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ បានអំពាវនាវបន្ថែមទៅកាន់អ្នកគាំទ្រសម្តេចក្រុមព្រះថា សូមអោយអ្នកគាំទ្រសម្តេចក្រុមព្រះកុំបោះឆ្នោតឲ្យគណបក្សណាដែលធ្លាប់ធ្វើបក្សប្រហារ។
ជាចុងក្រោយលោកប៉ែន សង្ហា បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ លោកយល់ឃើញថាមានគណបក្សតែពីរប៉ុណ្ណោះនឹងទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment
yes