លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១២
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅថ្ងៃច័ន្ទ ទី១៥ ខែកក្កដា បានស្វាគមន៍ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដែលបានព្រះរាជទានលើកលែងទោស លោក សម រង្ស៊ី។
ក្នុងសេចក្ដីថ្លែងការណ៍របស់លោក សុរិយា ស៊ូប៊ែឌី បង្ហាញនូវក្ដីសង្ឃឹមថា ការវិវឌ្ឍន៍នយោបាយចុងក្រោយនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលចាត់វិធានការចាំបាច់មួយចំនួន ដើម្បីឲ្យលោក សម រង្ស៊ី ចូលរួមឆាកនយោបាយនៅកម្ពុជា ឡើងវិញ។ លោក សុរិយា ស៊ូប៊ែឌី ចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានបោះជំហានមួយឆ្ពោះទៅរកការផ្សះផ្សាជាតិជាជំហានសំខាន់មួយ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រឹងមាំ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានស្វាគមន៍ការលើកលែងទោសនេះដែរ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា លោក សម រង្ស៊ី អាចចូលរួមឃោសនាបោះឆ្នោត ប៉ុន្តែគ្មានសិទ្ធិក្លាយជាបេក្ខជនតំណាងរាស្ត្រ និងសិទ្ធិបោះឆ្នោតឡើយ៕
No comments:
Post a Comment
yes