ការបោះឆ្នោតជាតិអាណត្តិទី៥
ដែលទើបតែបានបញ្ចប់ទៅថ្មីៗនេះ គណបក្សសង្គ្រោះជាតិ
ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ នេះមិនទាន់និយាយពីភាពមិនប្រក្រតី
ជាច្រើនដែលកើតមាននៅក្នុងអំឡុងពេលបោះឆ្នោតផង ។
ជាមួយគ្នានោះគណបក្សសង្គ្រោះជាតិ
ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន
បាននិងកំពុងតែធ្វើការទាមទារយ៉ាងផុងផុល ដើម្បីស្វែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ដែលពួកគាត់មិនបានបោះឆ្នោត
ដោយសារតែការលុបឈ្មោះ មានអ្នកបោះ ជំនួស ការគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងការផ្លាស់ប្តូរការរិយាល័យដោយមិនបានជួនដំណឹងដល់ពួកគាត់ជាដើម
។
សូមជំរាបថា
ប្រជាពលរដ្ឋខ្មែរសម្រាប់អាណត្តិទី៥នេះ ពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរជាខ្លាំង
គឺមិនចង់ឲ្យអ្នកដឹកនាំដដែលៗនៅបន្តអំណាចរបស់ខ្លួនជាបន្តទៀតនោះទេ ព្រោះការដឹកនាំ
របស់គណបក្សប្រជាជនជាង៣០ឆ្នាំមកនេះ មិនបានធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើន
គួរឲ្យកត់សំគាល់នោះឡើយ ហើយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែលំបាក
ប្រជាពលរដ្ឋក្រីក្រមួយថ្ងៃរកស្ទើរតែមិនបានបួនពាន់រៀលផង រីឯអ្នកមានអំណាច ឈ្មួញទុច្ច
រឹត មន្រ្តីពុករលួយខិលខូចពួកគេចេះតែមានឡើងៗ ។
ជាមួយគ្នានេះ នៅបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់
សម្លេងគណបក្សសង្គ្រោះជាតិ គឺមានការ គាំទ្រយ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យគណបក្សប្រជាជនជ្រួលច្របល់ដូចមាន់រកពង
ពួកគេ បានធ្វើការប្រកាសលទ្ធិបឋមផ្ទុយពីការពិត ដែលមាន គជប ជាឈ្នាន់ ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋពួកគាត់មិនអាចទទួលយកបានទេ
ចំពោះលទ្ធផលដែល គជប ប្រកាស់នោះ
ហើយពួកគាត់និងធ្វើការតវ៉ាទាមទាររហូតដល់ទីបញ្ចប់ជាមួយគណបក្ស សង្គ្រោះជាតិ
ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ដែលពួលគាត់ចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា
។
សរុបសេចក្តីមក ភាពសុច្ចរឹត
សច្ចៈ យុត្តិធម៌ របស់គណបក្សសង្គ្រោះជាតិ ទីបំផុតនិងនាំមកនូវជោគជ័យ ជូនជាតិ
និងប្រជាពលរដ្ឋខ្មែរទាំងអស់ ៕
No comments:
Post a Comment
yes