សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 15, 2013

បន្ទាប់​ពី​ជួប​មន្ត្រី.អ.ស.ប.សមរង្ស៊ីនឹង​មក​ដល់​ភ្នំពេញ​

complaint
ពាក្យបណ្តឹងដែលប្តឹងទៅ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ខណៈ​កិច្ច​ប្រឹង​ប្រែង​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន​នៅ​តែ​បន្ត មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នឹង​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង ញូវយ៉ក។
លោក Philip Sen មន្រ្តី​ទំនាក់​ទំនង​នៅ​ការិយាល័យ​នៃ​អ្នក​សម្រប​សម្រួល​ប្រចាំ​អង្គការ សហ​ប្រជាជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី ដែល​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​កូន​ស្រី នៅ​សហរដ្ឋ​អាមេរិក​បាន​ឆ្លៀត​ជួប​ជាមួយ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​។ ជំនួប​នោះ បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ដែល​គាំទ្រ​ការ​អះអាង​ជ័យជម្នះ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើ​លទ្ធផល ៦៨ អាសនៈ​ទល់​នឹង ៥៥ អាសនៈ។
ក្នុង​អ៊ីមែល​លោក Philip Sen តប​មក​ភ្នំពេញ ប៉ុស្តិ៍ លោក​មិន​បង្ហាញ​សេចក្តី​លម្អិត​ជុំវិញ «មន្រ្តី​ជាន់​ខ្ពស់​ពី​នាយកដ្ឋាន​កិច្ចការ​នយោបាយ​របស់​អង្គការ សហ​ប្រជាជាតិ បាន​ជួប​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី១២ សីហា នៅ​ទីក្រុង ញូវយ៉ក»ទេ។ តែ​ថា «តំណាង​អចិន្រៃ្តយ៍​រង​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត នៃ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​អ្វី​ដែល​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​នឹង​ជា​យុទ្ធសាស្រ្ត របស់​គណបក្ស នៅ​ពេល​លោក សម រង្ស៊ី អញ្ជើញ​មក​ដល់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​សុក្រ។
ក្នុង​ការ តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​កាល​ពី​ថ្ងៃ​ចន្ទ គណបក្ស​ប្រឆាំង​កាល​ពី​ម្សិលមិញ​បាន​ដាក់​បណ្តឹង​ផ្លូវ​ការ​ទៅ គ.ជ.ប ដោយ​អះអាង​ថា គណបក្ស​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត ក្នុង​ចំនួន​អាសនៈ ៦៣។
តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ថ្លែង​ថា បណ្តឹង​មួយ​គឺ​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត រីឯ​បណ្តឹង​ដទៃ​ទៀត​ផ្តោត​ទៅ​លើ​ករណី​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។
លោក​បន្ត​ថា ភាព​សំខាន់​ចំពោះ​បណ្តឹង​ទីពីរ​គឺ​តួនាទី​នៃ​ទម្រង់​បោះឆ្នោត ១១០២ របស់ គ.ជ.ប ដែល​បុគ្គលិក​ខ្លួន​បាន​កត់​ត្រា​លទ្ធផល​នៅ​ការិយាល័យ បោះឆ្នោត​ដែល​មាន​លក្ខណៈ​សំខាន់​ចំពោះ​ភាព​មិន​ប្រក្រតី។
លោក​ថ្លែង​បន្ត​ថា៖ «ប្រធាន​នឹង​ដាក់​បណ្តឹង​ទីពីរ តាង​នាម​ឲ្យ​គណបក្ស​ពាក់​ព័ន្ធ​នឹង​ទម្រង់ ១១០២។ គ.ជ.ប ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទម្រង់ ១១០២»។
ក្រុម​អ្នក​សង្កេត​ការណ៍​បាន សុំ​ឲ្យ​មាន​ការ​ចេញ​ទម្រង់ ១១០២ របស់ គ.ជ.ប ដែល​អាច​ងាយ​ស្រួល​ពិនិត្យ​ភាព​មិន​ប្រក្រតី​ជាមួយ​ទម្រង់ ១១០៤ ដែល​បំពេញ​នៅ​ការិយាល័យ​បោះឆ្នោត​នីមួយៗ ដោយ​មន្រ្តី​សង្កេត​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​គណបក្ស​នយោបាយ។
មន្រ្តី ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​ទីស្នាក់ការ គ.ជ.ប ថា គណបក្ស​ប្រឆាំង​ចង់​ឲ្យ​ស្ថាប័ន​បោះឆ្នោត​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ធ្វើ​ការ​ពិនិត្យ​យន្តការ​របស់​ខ្លួន​ឡើង​វិញ។
លោក​បន្ត​ថា៖ «យើង​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជាជន​ដែល​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត»។
គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​និង​សុំ​ឲ្យ គ.ជ.ប មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល។
លោក សុន ឆ័យ ថ្លែង​ថា វា​ជាក់ស្តែង​ត្រូវ​តែ​បង្កើត​គណៈកម្មការ​បែប​នោះ​ក្នុង​រយៈ​ពេល ២០ ថ្ងៃ​ទៀត​ក្នុង​នោះ គ.ជ.ប ត្រូវ​តែ​ស៊ើប​អង្កេត​លើ​បណ្តឹង។
ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង គ.ជ.ប បង្ហាញ​ភាព​អវិជ្ជមាន​ចំពោះ​ការ​ស្នើ​បង្កើត​គណៈកម្មការ​នោះ។
អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ថ្លែង​ថា វា​យឺត​ពេល​ណាស់​ទៅ​ហើយ មិន​អាច​បង្កើត​គណៈកម្មការ​នេះ​បាន​ទេ។
លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​បាន​ចេញ​លទ្ធផល​បឋម​រួច​ហើយ​។ ប្រសិន​បើ [គណបក្ស​សង្គ្រោះ​ជាតិ​] មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់ គ.ជ.ប ខ្លួន​អាច​ដាក់​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​បាន»។
លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​អះអាង​ជា​ដដែលៗ អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​ទាមទារ​នេះ​ថា គណៈកម្មការ​ចម្រុះ​បែប​នេះ អាច​បង្កើត​ឡើង​បាន​លុះត្រា​តែ គ.ជ.ប ដើរ​តួនាទី​សំខាន់​ជាង​គេ៕

No comments:

Post a Comment

yes