សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 22, 2013

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិប្រកាស​ប្ដេជ្ញា​ជាថ្មីទៀតមិន​ចូល​ប្រជុំ​សភានៅ​ថ្ងៃស្អែក​នេះ​

ថ្នាក់ដឹកនាំកំពូលទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដឹកនាំ សច្ចាប្រណិធាន 
តំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិចូលរួម ស្បថសច្ចា

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹ​កថ្ងៃ​អាទិត្យ​នេះ បានប្រកាស​ប្ដេជ្ញា​ជា​ថ្មី​ទៀត​ថា  មិន​ចូលរួម​ប្រជុំ​សភា​លើកដំបូង នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣ នៅ​ថ្ងៃស្អែក​នេះ​ទេ ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​ម្ចាស់​ឆ្នោត និង​ប្រទេសជាតិ​។
​ថ្លែង​បន្ទាប់ពី​ធ្វើ​សច្ចាប្រណិធាន មិន​ចូល​ប្រជុំ​សភា នៅ​ពីមុខ​ប្រាសាទ​អង្គរវត្ដ និង​ពលរដ្ឋ​ម្ចាស់ឆ្នោត​រាប់រយ​នាក់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសា​ស​ន៏​​ថា បេក្ខជន​តំណាងរាស្ដ្រ មកពី​គណបក្ស​ប្រឆាំង​ចំនួន​ ៦៣​រូប ​ព្រមព្រៀងគ្នា​មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃស្អែក ​ទៅ​តាម​ការកោះហៅ​របស់​ព្រះមហាក្សត្រ​នោះ​ទេ​។
លោក​បញ្ជាក់ថា នៅ​ថ្ងៃស្អែក ជា​ថ្ងៃប្រជុំ​សភា​ដំបូង ក្រុមតំណាងរាស្ត្រ​ទាំង​៦៣​រូប នោះ នឹង​នៅ​លើ​ទឹកដី​អង្គរ​ជា​មួយ​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់ ការ​ស្រលាញ់​​​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត និង​ប្រទេសជាតិ​។​

ដោយឡែក អនុប្រធាន​គណបក្ស លោក កឹម សុខា មាន​ប្រសា​ស​ន៏​ថា បេក្ខជន​តំណាងរាស្ដ្រ​ ទាំង​៦៣​នាក់ បាន​ស្បថសច្ចា​ នៅ​ចំពោះ​បារមី​វត្ថុ​សក្ដិ​សិទ្ធិ​ថែរក្សា​ប្រាសាទ​អង្គ​រវត្ដថា ពូកគេ​នឹងមិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​មិន​ក្បត់ជាតិ​នោះទេ ។ លោក​បញ្ជាក់ថា ពួកគេ​នៅតែ​យក​ព្រះមហាក្សត្រ​ជាទី​គោរព​ដដែល ប៉ុន្ដែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ទឹកចិត្ត និង​ឆន្ទះ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ទាំងអស់​។ លោក​បន្ថែមថា  ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ថ្ងៃ​ប្រជុំ​សភា​ដំបូង ធ្វើ​ពិធី​កាន់បិណ្ឌ​រាប់​បាត ប្រគេន​ព្រះ​សង្ឃ នៅ​ខេត្ដ​សៀមរាប ជាមួយ​ពលរដ្ឋ ព្រោះ​សាសនា ជា​រឿង​សំខាន់​បន្ទាប់​ពី​ជាតិ​។​
កាលពី​ថ្ងៃ​ទី​០៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៣​នេះ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះរាជសារ អញ្ជើញ​តំណាងរាស្ដ្រ​ជាប់ឆ្នោត​ទាំង​ពីរ​គណបក្ស ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣​ខែកញ្ញា​ ស្អែក​នេះ ដើម្បី​បង្ហាញ​នូវ​ការរួបរួម និង​ឯកភាព​ជាតិ​។​
​កាលពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិ​តថ្វាយព្រះម​ហាក្ស​ត្រ​ជា​ថ្មី  សុំ​ការពន្យារពេល​ប្រជុំ​សភា​លើកដំបូង ដោយ​លើក​ហេតុផល​ថ្វាយ​ព្រះមហាក្សត្រ​ថា ពុំទាន់​មាន​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី នៅ​ថ្ងៃ​បោះឆ្នោត​ ទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣​នៅឡើយ​៕

No comments:

Post a Comment

yes