សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 22, 2013

សមត្ថកិច្ចបិទផ្លូវ​នៅ​ស្រុក​កណ្តាលស្ទឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ភ្នំពេញ​​

សមត្ថកិច្ច ​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល​ ដាក់រ​បាំងបិទ​ផ្លូវជាតិ​លេខ​២ រារាំង​ប្រជាពលរដ្ឋ ​ដែល​ធ្វើដំណើរតាម​រថយន្ត ម៉ូតូ​កង់​បី និង ម៉ូតូ​ជាច្រើន​គ្រឿង​ មក​កាន់​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ ដោយបារម្ភ​ខ្លាច​អ្នក​ទាំងនោះ​ធ្វើបាតុកម្ម​។​
​ប្រជាពលរដ្ឋ​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង​ម្នាក់ ​ដែល​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ កញ្ញា អឿង ចន្ទ​រី អះអាងថា សមត្ថកិច្ច​នៅ​ស្រុក​កណ្ដាលស្ទឹង បាន​ឃាត់​ឡាន​របស់​ពួកគាត់  ដោយដាក់រ​បាំង​បិទផ្លូវ និង​អះអាង​ថា ការពារ​កុំឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​។ កញ្ញា​ អឿង ចន្ទរី បន្តថា បើ​ទោះ​​បី​ជា​អ្នកបើកបរ​យក​ប័ណ្ណបើកបរ​បង្ហាញ ក៏​សមត្ថកិច្ច​មិន​អនុញ្ញាតិឲ្យទៅ​នោះឡើយ​។​
VOD​មិនអាច​សុំ​ការពន្យល់​ពី​អធិការ​ស្រុក​កណ្តាលស្ទឹង​ ជុំវិញ​ការដាក់​កម្លាំង​បិទផ្លូវ​នេះ​នៅឡើយ​ទេ​។​ តែ​សមត្ថកិច្ច​ស្រុក​កណ្ដាល​ស្ទឹង​ម្នាក់ សុំមិន​បញ្ចេញ​ឈ្មោះ អះអាងថា ការ​កកស្ទះ​នោះ​ មិនមែន​ដោយសារសមត្ថកិច្ច​បិទផ្លូវនោះ​ទេ​ តែ​ដោយសារ​ប្រជាពលរដ្ឋ​ច្រើន ​ធ្វើដំណើរ​ដែល​​បណ្តាល ឲ្យមានការកកស្ទះ​ដោយ​ខ្លួនឯង​។​

​បន្ទាប់​ពី​មាន​ការកកស្ទះ​ អស់រាប់​ម៉ោង​ទើប​អភិបាលស្រុក​កណ្តាលស្ទឹង លោក ច​យ សុបិន្ត បាន​ចុះ​ទៅ​សម្របសម្រួល​ឲ្យ ប្រជាពលរដ្ឋ​អាច​ធ្វើ​ចរា​ចរណ៍​​បាន​ធម្មតា​វិញ​។​
​ចាប់​ពី​ក្រោយ​ការបោះឆ្នោត​មក សមត្ថកិច្ច​នៅ​រាជធានីភ្នំពេញ ​ក៏ដូចជា នៅតាមបណ្តា​ខេត្ត​ មួយចំនួន​រឹតបន្តឹង​សន្តិសុខ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​​ពី​ តាមដងផ្លូវ ​មកចូលរួម​រាជធានី​ភ្នំពេញ​ដូចជា  ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​២ និង ផ្លូវជាតិ​លេខ​១ ជាដើម​៕


ប្រភពពី VOD

No comments:

Post a Comment

yes