សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 1, 2013

លោកកឹមសុខាស្វែងរក​ជំនួយ​ក្នុងស្រុកនិង​ក្រៅ​ស្រុកជួយ​អ្នករងគ្រោះ​ទឹកជំនន់​​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​សប្បុរ​ស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​ប្រើប្រាស់ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ខណៈ​កម្ពុជា​កំពុង​រង​ការគំរាមកំហែង​ខ្លាំង​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោក​បាន​កោះប្រជុំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ជា​បន្ទាន់ ដើម្បី​ឲ្យ​អ្នកតំណាងរាស្ត្រ​ចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​តាម​មណ្ឌល​របស់​ពួកគេ​។ លោក​បន្តថា លោក​ក៏​កំពុង​ស្វះស្វែង​រក​ជំនួយ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ជួយ​អ្នករងគ្រោះ​ទឹកជំនន់​ផងដែរ​។​
​សម្រាប់​នីតិកាល​ទី​៥​នេះ គណ​បបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​សរុប​ទៅ​ដល់​៥៥  ក្នុង​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដល់​​ទៅ​ជាង​២​លាន​៩​សែន​នាក់​នៅ​ទូទាំង​ប្រទេស​។​
​មន្ត្រី​ជំនាញ កាលពី​ថ្ងៃ​ចន្ទ ឲ្យដឹងថា យ៉ាងហោច​ណាស់​មនុស្ស​៣០​នាក់ បាន​ស្លាប់​ដោយសារ​មហន្តរាយ​ទឹកជំនន់​ក្នុង​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ ខណៈ​ផ្ទះ​ជាង​៦​ម៉ឺន​ខ្នង រង​ការខូចខាត​។​

​ខេត្ត​មួយចំនួន ដែល​កំពុង​ស្ថិត​ក្នុង​កា​រ​គំរាមកំហែង​ធ្ងន់ធ្ងរ​ពី​ទឹកជំនន់ រួមមាន ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ឧត្តរមានជ័យ រតនគិរី និង​ខេត្ត​ពោធិ៍សាត់​។ ក្នុង​ខេត្ត​កំពង់ចាម មនុស្ស​៦​នាក់ ស្លាប់ ឧត្តរមានជ័យ​២​នាក់ ក្រចេះ​២​នាក់ ស្ទឹងត្រែង​១​នាក់ រតនគីរី ១​នាក់ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​។​
​នាយខុទ្ទកាល័យ និង​ជា​អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្ដរាយ លោក​កែវ វី ប្រាប់ VOD​ថា ប្រជាជន ដែល​ត្រូវបាន​ជម្លៀស​រក​ទី​សុវត្ថិភាព មាន​ចំនួន ៩៥០៩​គ្រួសារ ផ្ទះ​ដែល​ត្រូវ​លិច​ខូចខាត មាន​ចំនួន ៦៧៥៥១​ខ្នង ដែល​ក្នុងនោះ​ផ្ទះ ២៥​ខ្នង រង​ការខូចខាត​ទាំងស្រុង​។ ចំណែក​សាលារៀន ត្រូវ​បាន​ទឹក​លិច មាន​ចំនួន ៥១៣ វត្ត​អារាម មាន​ចំនួន ២៨៣ មណ្ឌល​សុខភាព ត្រូវ​បាន​ទឹក​លិច​មាន​ចំនួន ២៥​កន្លែង​។ ចំណែក​ដំណាំ​ស្រូវ​ដែល​ខូចខាត និង​លិច​ទឹក​មាន​ចំនួន ៩៣១០៤ ហិកតា និង​ដំណាំ​បន្ទាប់បន្សំ ដែល​ត្រូវ​លិចលង់ មាន​ចំនួន​៣៩៤៤​ហិកតា​។​
​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជាតិ និង​ក្រោម​ជាតិ បង្កើន​ការប្រុងប្រយ័ត្ន​ជួយ​ប្រជាពលរដ្ឋ ខណៈ​ទឹកជំនន់ កំពុង​ក្លាយជា​បញ្ហា​ព្រួយបារម្ភ និង​យកចិត្តទុកដាក់​ក្នុង​ការជម្លៀស ការ​ផ្តល់​ស្បៀង​អាហារ និង​ការថែទាំង​សុខភាព​ជា​ដើម និង​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​សុវត្ថិភាព​ក្រុមគ្រួសារ ជាពិសេស​ផ្ទះ​ដែល​ងាយ​​រងគ្រោះ​៕

No comments:

Post a Comment

yes