សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមបន្តជួយចូលរួមជាថវិការដល់ក្រុមគ្រួសារបងប្រុស ញ៉ែម សារឿន ឪពុកយុវជន ញ៉ែម បញ្ញា ដែលត្រូវជនមិនស្គាល់មុខ សម្លាប់ក្នុងអំឡុងពេលមកចូលរួមធ្វើមហាបាតុកម្មអហិង្សាជាមួយនិងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥-១៦និង១៧កញ្ញា កន្លងទៅ ដើម្បីគាត់បានថវិការទាំងនោះសម្រាប់ដោះ ស្រាយជីវភាពប្រចាំថ្ងៃ ដែលគ្រួសាររបស់បងប្រុសកំពុងតែជួបការលំបាក និងបានបន្តក្នុងការ ចំណាយផ្សេងៗសម្រាប់ការស្វែងរកយុត្តិធម៌ជូនកូនប្រុសរបស់គាត់ ដើម្បីឲ្យវិញ្ញាក្ខណ្ឌរបស់ ប្អូនប្រុសបានស្ងប់ ៕
លោក ញ៉ែម សារឿន ជាឪពុកយុវជន បញ្ញា នៅផ្ទះរបស់លោកក្នុង
ស្រុក ពញាឮ កាលពីសប្តាហ៍មុន
លោក ញ៉ែម សារឿន ជាអ្នកបើកគ្រឿងចក្រធ្វើថ្នល់ដោយលើខ្លួនគាត់មានចាក់សាក់ អង្គុយលើផ្ទះជាប់ទន្លេនៅស្រុក ពញាឮ ខេត្ត កណ្តាល។ លោកមានមាឌធំមាំ ពោរពេញដោយភាពអត់ធ្មត់ តែពេលនេះ ស្ថិតក្នុងភាពទុក្ខព្រួយ ដោយសម្លឹងមើលរបស់របរ មានអាវយឺត និងមួកពីរ ដែលមានស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ។ ប្រអប់មួយមានស្ទិកឃើរតូចៗជាច្រើននិងក្រមាពណ៌លឿង ដែលមានសរសេរអក្សរថា «សន្លឹកឆ្នោតខ្ញុំ ជីវិតខ្ញុំ» ទាំងនេះ ជាវត្ថុដ៏មានតម្លៃរបស់កូនប្រុសលោក គឺ យុវជន ញ៉ែម បញ្ញា វ័យ ១៩ ឆ្នាំ ដែលបានបន្សល់ទុក។
បញ្ញា ត្រូវបានគេកាប់ស្លាប់ហើយសាកសពរបស់គាត់ ត្រូវបានគេរកឃើញអណ្តែតទឹកជាប់នឹងមង ចម្ងាយជាង ២ គីឡូម៉ែត្រពីផ្ទះដែលជាភូមិកំណើតរបស់គាត់នៅភូមិ ព្រែកតាព្រហ្ម ឃុំ កំពង់អុស កាលពីថ្ងៃ ទី១៧ ខែ កញ្ញា។ លោក សារឿន បានមានប្រសាសន៍ថា៖ «កូនប្រុសខ្ញុំ សកម្មណាស់ ក្នុងការគាំទ្រគណបក្សប្រឆាំង ហើយខ្ញុំគិតថា ការស្លាប់របស់កូនខ្ញុំ គឺពាក់ព័ន្ធនឹងរឿងនយោបាយ»។ លោកបានអះអាងបន្តថា៖ «ខ្យង (ឈ្មោះហៅក្រៅ) បានធ្វើអ្វីៗស្ទើរតែទាំងអស់ដើម្បីបក្សប្រឆាំង»។
ក្នុង ស៊ុមរូបថតមួយ ដែលធ្វើពីឈើនៅខាងឆ្វេងដៃលោក សារឿន មានរូបថតរបស់ បញ្ញា ដែលថតដោយទូរស័ព្ទដៃរបស់មិត្តភក្តិម្នាក់ កាលពីថ្ងៃទី ១៤ ខែ កញ្ញា គឺមួយថ្ងៃមុនគាត់ ត្រូវបានគេសម្លាប់»។ នោះជាលក្ខណពិសេសរបស់ បញ្ញា ដែលសក់របស់គេបានកោររាងជាលេខ ៧ ។ វាជារូបថតតែមួយគត់ដែលគ្រួសាររបស់ បញ្ញា ដែលមានសមាជិកចំនួន ៨ រូប។
បើតាមក្រុមអ្នកស៊ើបអង្កេត សិទ្ធិមនុស្ស អាដហុក ឲ្យដឹងថា យុវជន បញ្ញា ត្រូវបានគេកាប់នឹងពូថៅត្រង់ក្បាល និងកញ្ចឹង ក ហើយទំនងជាត្រូវគេអូសចូលក្នុងទន្លេដោយមនុស្សពីរនាក់នៅយប់ ថ្ងៃ ទី១៥ ខែ កញ្ញា។ បញ្ញា បានដើរពីផ្ទះមិត្តភក្តិមកផ្ទះចម្ងាយ ពីរ-បី គីឡូម៉ែត្របន្ទាប់ពីបានចូលរួមមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ នៅរាជធានី ភ្នំពេញ នៅថ្ងៃដដែលនោះ។
ឪពុក ម្តាយ របស់ បញ្ញា បាននិយាយថា យុវជនដែលមានគេស្រឡាញ់ចូលចិត្តច្រើន និងជាសកម្មជនលេចធ្លោរូបនេះ បានតុបតែងម៉ូតូរបស់ខ្លួនជាមួយនឹងស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ នៅក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយបានបើកម៉ូតូដើម្បីព្យាយាមកៀងគររកការគាំទ្រពីអ្នកស្រុក អ្នកភូមិ។ ទោះបីដូច្នោះក៏ដោយ ក៏គ្រួសារ និងមិត្តភក្តិរបស់ បញ្ញា នៅតែអះអាងថា យុវជនរូបនេះ មិនដែលមានសត្រូវក្នុងសហគមន៍ទេ ហើយក៏មិនដែលទទួលការគំរាមកំហែងដោយផ្ទាល់ណាមួយដែរ។ បញ្ញា មានវត្តមាននៅឯកន្លែងដែលអំពើហិង្សាដាក់គ្នាមួយ បានផ្ទុះឡើងរវាង គណបក្ស សង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សកាន់អំណាចកាលពីថ្ងៃ ទី១៥ ខែ កក្កដា។ ទោះជាយ៉ាងនេះក្តី គ្រួសាររបស់គាត់ បាននិយាយថា ខ្យង មិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានោះទេ។
ប៉ុន្តែពួកគេបានអះអាងថា ក្រុមអ្នកគាំទ្របក្សកាន់អំណាចមកពីសហគមន៍ខ្មែរ អ៊ិស្លាម ដែលរស់នៅភូមិ ជ្រៃអណ្តែត មានគំនុំ និងមានបំណងសងសឹកនឹងក្រុមសកម្មជនបក្សប្រឆាំង ដែលលេចធ្លោចាប់តាំងពីឧបទ្ទវហេតុនេះមក។ លោក សារឿន និយាយបន្តថា៖ «បងប្អូនបង្កើត ខ្មែរ អ៊ិស្លាម ពីរនាក់ដែលគាំទ្រ គណបក្ស ប្រជាជនបានមកសួររកកូនខ្ញុំ ច្រើនសាណាស់ គួរឲ្យសង្ស័យ»។ លោក បានថ្លែងបន្តថា៖ «ពួកគេបានទៅជួបឪពុករបស់មិត្តភក្តិកូនរបស់ខ្ញុំ ដើម្បីសួរពីកន្លែងដែលកូនខ្ញុំរស់នៅ មុនពេលវាត្រូវបានគេសម្លាប់។ ពួកគេបានសួរក្មួយខ្ញុំឲ្យប្រាប់ពួកគេនៅពេលណាដែលឃើញខ្យងហើយបានគំរាមកំហែងថា ពួកគេធ្វើហើយនៅពេលដែលពួកគេរកឃើញវា»។
យុវជន បញ្ញា មានផែនការដើរកាត់ភូមិ ជ្រៃអណ្តែត តាមផ្លូវទៅផ្ទះនៅល្ងាចដែលគាត់ ត្រូវបានគេសម្លាប់។ តាមឪពុកម្តាយរបស់ បញ្ញា ឲ្យដឹងថា មិត្តភក្តិម្នាក់ដែល បញ្ញា បានទៅជាមួយ បានហាមគាត់កុំឲ្យដើរទៅផ្ទះតាមផ្លូវនោះ។ លោក សារឿន បានបញ្ជាក់ថា៖ «មិត្តភក្តិរបស់វា បានប្រាប់ថា «កុំទៅមិនខ្លាចចាមវាយឯងទេឬ?»។
លោក ម៉ែន មករា អ្នកស៊ើបអង្កេតប្រចាំខេត្ត កណ្តាល បានថ្លែងថា លោក ក៏រកឃើញដែរថា បុរសចាមពីរនាក់ បានមកសួររកលោក បញ្ញា មួយថ្ងៃមុនពេលគាត់ ត្រូវបានគេសម្លាប់។ លោក បានបញ្ជាក់ថា៖ «ប៉ុន្តែយើងមិនដឹងពីមូលហេតុ ដែលពួកគេ សួររកគាត់ទេ។ ខ្ញុំបានសួរអ្នកភូមិជាច្រើននាក់ បានអះអាងថា លោក បញ្ញា មិនដែលមានការឈ្លោះប្រកែកជាមួយនរណាទេ ក្នុងសហគមន៍នេះ»។
ខណៈ ដែលឪពុកម្តាយរបស់ បញ្ញា មិនមានភ័ស្តុតាងច្បាស់ដែលថា ការសម្លាប់នេះបណ្តាលមកពីមូលហេតុនយោបាយ ពួកគេបានចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា មិនបានស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់ លើករណីនេះ ដោយសារតែសម្ព័ន្ធភាពនយោបាយល្បីល្បាញរបស់ពួកគេ។
អ្នកស្រី ឡាយ សុខា ម្តាយរបស់លោក បញ្ញា បាននិយាយថា៖ «ខ្ញុំមិនសប្បាយចិត្ត ដែលប៉ូលិស បានប្រាក់ខែពីប្រជាពលរដ្ឋ ប៉ុន្តែពួកគេមិនអាចស្វែងរកយុត្តិធម៌ សម្រាប់ពលរដ្ឋដូចជាពួកយើង»។ គ្រួសារនេះ ក៏បានអះអាងដែរថា ប៉ូលិសមិនទាន់បានសម្ភាសពួកគេ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតទេ។
លោក ជ័យ ស្រង់ អធិការរងនគរបាល ស្រុក ពញាឮ បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែថា ករណីនេះ មានការលំបាក ព្រោះសាកសព ត្រូវបានគេរកឃើញឆ្ងាយពីកន្លែងកើតហេតុ។ លោកបានបញ្ជាក់ថា៖ «យើងមិនបានគិតបក្សនេះបក្សនោះទេ។ យើងកំពុងស៊ើបអង្កេតដើម្បីចាត់ការឲ្យបានសមស្របនឹងករណីនេះ ប៉ុន្តែរឿងនេះ វាមិនបានកើតឡើងក្នុងទឹកដីរបស់យើងទេ។ កុំនិយាយថា យើងមិនបានសាកសួរសមាជិកគ្រួសារសព។ យើងបានសាកសួរមនុស្សទាំងអស់ដែលពាក់ព័ន្ធ។ យើង ខំស្រាវជ្រាវណាស់»៕
No comments:
Post a Comment
yes