សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 1, 2013

សមត្ថកិច្ច​មិន​ទាន់​កំណត់​បាន​ជនដៃដល់ដែល​បាញ់​បុរស​ម្នាក់​ស្លាប់​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​​

ការប៉ះទង្គិចរវាងក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋ​នៅលើស្ពានក្បាល់ថ្នល់​
(រូបភាពពី ហ្វេសប៊ុក)

សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​ជន់​ដៃដល់ ដែល​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ចំ​ថ្ងៃ​ទី​១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​លើក​ទី​២​នោះទេ​។​
បើ​គិត​ពី​ថ្ងៃ​បាញ់សម្លាប់​រហូតដល់​ថ្ងៃទី​១ ខែ​វិច្ឆិកា​នេះ មាន​រយៈពេល​៤៧​ថ្ងៃ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​រកឃើញ​ឃាតករ​នៅឡើយ​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា បើ​ទោះជា​សមត្ថកិច្ច មិន​ទាន់​កំណត់​អត្តសញ្ញាណ​ជន​ដែល​បាញ់​សម្លាប់​បុរស​ជា​កម្មករសំណង់ ឈ្មោះ ម៉ៅ សុខ​ច័ន្ទ ​មែន ​ប៉ុន្តែ​បច្ចុប្បន្ននេះ​មន្ត្រី​ជំនាញ​កំពុង​ស៊ើប​អងេ្ក​ត​រកមុខ​ជនដៃដល់​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ​៖ “​ការស៊ើបអង្កេត គឺ​យើង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នោះ ដរាបណា​បើ​រិះរក​ភស្តុតាង​មិនឃើញ យើង​មិន​ហ៊ាន​បិទ​ទេ​”​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ថា សមត្ថកិច្ច​ត្រូវ​ទទួលខុសត្រូវ​បឋម និង​បង្ហាញ​ភស្តុតាង​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ឃាតករ​។ លោក​បញ្ជាក់ថា ការស្វែងរក​ជនដៃដល់​ជា​ការលំបាក ប៉ុន្តែ​លោក​ថា​បើ​សមត្ថកិច្ច និង​មន្ត្រី​តុលាការ​មាន​ឆន្ទៈ​ធ្វើ​កិច្ចការ​នេះ នោះ​ជនដៃដល់​គេច​មិន​ផុត​ពី​សំ​ណាញ់​ច្បាប់​ឡើយ ​៖ ​“​សំខាន់​ត្រង់​ថា តើ​បាន​អនុវត្ត​តាម​នីតិវិធី ត្រឹមត្រូវ​ហើយ​ឬ​នៅ ព្រោះ​ថា​រឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បីឲ្យ​តុលាការ​ចោទប្រកាន់ ទៅលើ​ជន​មិន​ស្គាល់​មុខ​ណាមួយ​”​។​

​ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ បាន​បណ្តាល​ឲ្យ​បុរសឈ្មោះ ម៉ៅ​ សុខ​ច័ន្ទ អាយុ​២៩​ឆ្នាំ ស្លាប់​នៅនឹងកន្លែង និង​ពលរដ្ឋ​ជាង​១០​នាក់​រង​របួសធ្ងន់ ​និង​ស្រាល​។ ក្រៅពី​នោះ​ពលរដ្ឋ​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃុំ​ខ្លូន​ពួកគេ​បណ្តោះអាសន្ន​ ពី​បទ​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដោយ​ចេតនា ​និង​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​ក្រោយ​មក​ជនសង្ស័យ​៤​នាក់ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរី​ភាព​វិញ​ ហើយ​ចំណែក​២​នាក់​ទៀត​នៅ​បន្ត​ជាប់ឃុំ​។​
​អំពើ​ហិង្សា​នោះ ត្រូវបាន​សង្គម​ស៊ីវិល​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោ​ស ហើយថា មូលហេតុ​ដោយសារ​តែ​សមត្ថកិច្ច​បិទផ្លូវ​មិនឲ្យ​ធ្វើ​ដំណើរ​៕

No comments:

Post a Comment

yes