
លោក ស៊ូថេប ថងស៊ូបាន មេបាតុករប្រឆាំងរដ្ឋាភិបាល
(រូបភាពពី បាកកប៉ុស្ដិ៍)
មេដឹកនាំក្រុមយោធាថៃ យល់ព្រមជួបជាមួយមេដឹកនាំបាតុករ នៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញវិបត្តិនយោបាយដែលកំពុងកើតមាន ខណៈបាតុករទាមទារឲ្យមានរដ្ឋប្រហារដូររដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីបញ្ជាការយោធាថៃបានអញ្ជើញ លោក ស៊ូថេប ថុងសូបាន មេដឹកនាំបាតុករចូលរួមសិក្ខាសាលា នៅថ្ងៃសៅរ៍ ស្តីពីការស្វែងរកដំណោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាន។ ក្នុងសិក្ខាសាលានោះ មានខាងកងទ័ពជើងទឹក និងកងទ័ពអាកាសចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ជាញឹកញាប់ លោក ស៊ូថេប តែងអំពាវនាវឲ្យកងប្រដាប់អាវុធចូលរួមជាមួយបាតុករ ដើម្បីធ្វើរដ្ឋប្រហារប្តូររដ្ឋាភិបាល តែខាងកម្លាំងប្រដាប់អាវុធមិនចូលរួមដោយ ប្រកាន់ជំហរនៅ អព្យាក្រឹត្យ។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា លោកស្រី យីងឡាក់ ប្រកាសរំលាយសភា ហើយរៀបចំការបោះឆ្នោតនៅថ្ងៃទី២ ខែកុម្ភៈ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាន។ លោក ស៊ូថេប ថុងសូបាន បដិសេធការរៀបចំនោះ គឺពួកគេនៅតែទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងភ្លាម ដោយមិនបាច់រៀបចំការបោះឆ្នោតទេ៕
No comments:
Post a Comment
yes