
ក្រុមពលករ ក្រុមនិស្សិត និងស្ត្រីខ្មែរដែលរៀបការទៅរស់នៅប្រទេសកូរ៉េ ប្រមាណ ២ពាន់នាក់ជួបជុំគ្នានាទីលានប្រជាធិបតេយ្យ កណ្ដាលទីក្រុងសេអ៊ូល និងបានហែក្បួនបាតុកម្មនៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ ក្រោមដក៧អង្សា នៅតាមផ្លូវខ្លះ ក្នុងក្រុងសេអ៊ូល ដើម្បីប្រឆាំងចំពោះទង្វើដែលរដ្ឋាភិបាលបញ្ជាឲ្យកម្លាំងសមត្ថកិច្ច បាញ់សម្លាប់ បង្ក្រាបកម្មកររោងចក្រកាត់ដេរនៅផ្លូវវ៉េងស្រេង ដោយឲ្យរដ្ឋាភិបាលធ្វើការដោះលែងកម្មករដែលត្រូវបានចាប់ខ្លួន និងផ្តល់ប្រាក់ខែសមរម្យដល់មន្ត្រីរាជការនិង កម្មករ កម្មការិនី និងទី៤ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
នៅប្រទេសបារាំង ចុងសប្ដាហ៍នេះ សមាគមសាមគ្គីកូនខ្មែរច្រើនរយនាក់ បានធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅក្រុងប៉ារីស ទាមទារឲ្យកម្ពុជា បោះឆ្នោតឡើងវិញ ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ទាមទារឲ្យដោះលែងមនុស្ស ២៣នាក់ ដែលពួកគេយល់ឃើញថា គ្មានកំហុស ឲ្យមានសេរីភាពវិញ។
នៅឯប្រទេសអូទ្រីសវិញ ពលរដ្ឋខ្មែរនៅទីនោះ បានចេញមកធ្វើបាតុកម្មទាមទាររកយុត្តិធម៌ដល់កម្មករខ្មែរ ពិសេសស្នើសុំឲ្យមានការដំឡើងប្រាក់ខែឲ្យពួកកម្មករដល់ ១៦០ដុល្លារ។
ជនជាតិអង់គ្លេសក៏បានឈឺឆ្អាលចំពោះការបាញ់សម្លាប់កម្មករខ្មែរ ដែរ ដោយបានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស ដោយលើកបដាស្រែកទាមទារឲ្យមានការដោះលែងមនុស្ស ២៣នាក់ចេញដោយគ្មានលក្ខខណ្ឌ បញ្ឈប់ការប្រើហិង្សាលើកម្មករ និងដំឡើងប្រាក់ឈ្នួលឲ្យកម្មកររស់នៅបានសមរម្យ។ ដកស្រង់ពីគេហទំព័ត៌វិទ្យុអាស៊ីសេរីដែលបានចេញផ្សាយកាលពីថ្ងៃ១២ មករា ម្សិលម៉ិញ។
No comments:
Post a Comment
yes