សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

អនាគតនយោបាយហ៊ុនសែននឹងដឹងនៅពេលខាងមុខដ៏ខ្លីនេះ«ដោយលិមគិមយ៉ា»

លោកស៊ូយ៉ាប្រាសាទស៊ូប៊ែរឌី  អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុ​ស្សនៅកម្ពុជា (..) បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ខែមករាឆ្នាំ២០១៤  

តាមគម្រោងការ លោកសូរិយាប្រាសាទស៊ូប៊ែឌីនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០១៤ដើម្បីពិនិត្យនិងវាយតម្លៃនូវសា្ថនការណ៍ហិង្សានៃការប៉ះទង្គិចគ្នារវាងកងសមត្ថកិច្ចនិងក្រុមកម្មករកាលពីសប្តាហ៍មុន។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិបង្ហាញថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះលោកស៊ូប៊ែឌីមានគម្រោងជួបលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនមន្ត្រីរដ្ឋាភិបាលកម្ពុជាសកម្មជនសិទិ្ធមនុស្សមេដឹកនាំសហគមន៍និងមន្ត្រីប្រទេសផ្តល់ជំនួយជាដើម។

ជាមួយគ្នានោះបើតាមគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោកស៊ូប៊ែឌីនឹងអមដំណើរ​លោកប្រ​ធានសមរង្សីនិងលោកអនុប្រធានកឹមសុខាចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤មករា។

លោកទាំងពីរនេះសំរេចទៅថ្ងៃទី១៤មករាដដែលនេះគង់តែលោកមេធាវីរបស់លោកជាប់រវល់ក៏ដោយដោយទាំងសរសេរសំបុត្រទៅព្រះរាជអាជ្ញាសុំពន្យាពេល។ 

ការយកលេសនេះគឺមិនយល់ស្របពីលោកប្រធាននឹងអនុប្រធាន ដែលជាកូនក្តីនេះទេ។ ហេតុនេះ តើលោកមេធាវីធ្វើយ៉ាងដូច្នេះគឺដើម្បីអ្វី ? ការដែលលោកមេធាវីធ្វើនេះគឺ​បានសេចក្តីថាលោក​មេធាវី​រំ​លោភលើសិទ្ធិកូនក្តី។


ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី៣., ៤និង ៥ មករានៃការប៉ះទង្គិចដ៏ហិង្សារវាងសមត្ថកិច្ចចម្រុះនិង​សកម្ម​ជន​សិទ្ធិមនុស្សកម្មករនិងគណបក្សសង្គ្រោះជាតិបាននាំឱ្យសហគមន៍ជាតិនិងអន្តរជាតិ​បានសម្តែង​ការព្រួយបារម្ភយ៉ាងខ្លាំង។

យ៉ាងហោចណាស់មនុស្សស្លាប់៤នាក់និងជិត៤០នាក់រងរបួសនៅតំបន់ឧស្សាហកម្មកាត់ដេរកាណាឌីយ៉ាតាមផ្លូវវេងស្រេងរាជធានីភ្នំពេញនិងចាប់២៣នាក់យកទៅដាក់គុកដោយគ្មានជំនុំជំរះ។

បើតាមនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោកប៊្រែដអាដាម (Brad Adams) ដែលធ្លាប់ធ្វើការនៅស្រុកខ្មែរជាច្រើនឆ្នាំ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជានាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់កម្មករយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយទាមទារឲ្យដោះលែងមនុស្សចំនួន២៣នាក់ដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅគុកត្រពាំងផ្លុងខេត្តកំពង់ចាមឲ្យមានសេរីភាពឡើងវិញ។


លោកថា៖«រដ្ឋាភិបាលត្រូវតែដោះលែងពួកគេជាបន្ទាន់ពីព្រោះអ្នកដែលត្រូវបានគេឃុំខ្លួននោះសុទ្ធតែជាជនស្លូតត្រង់។

មានសេចក្ដីរាយការណ៍មកថាពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមួយក្នុងខេត្តកំពង់ចាមក្បែរព្រំដែនវៀតណាមដែលជាកន្លែងមួយលំបាកចូលទៅដល់។

ហេតុអ្វីបានជាកន្លងមកអាជ្ញាធរលាក់កំបាំងពួកគេ? ដោយសារអ្នកទាំងនោះទទួលរងនូវ​អំពើទា​រុណ​កម្មឬមួយការធ្វើបាបផ្សេងៗដែលយើងមិនបានដឹង

ក្នុងចំណោមមនុស្សទាំង២៣នាក់ដែលកំពុងឃុំឃាំងនៅក្នុងគុកត្រពាំងផ្លុងមានអ្នកការពារសិទិ្ធមនុស្សចំនួន៣នាក់គឺលោកវន់ពៅលោកថេងសាវឿននិងលោកច័ន្ទពុទ្ធិស័ក។

ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះក្រុមយោធារបស់រដ្ឋាភិបាលបានវាយធ្វើបាបសម្រាតស្បង់ជីពរព្រះសង្ឃវាយនិងបាញ់កម្មករជាច្រើនឲ្យរបួស។

លោក ប៊្រែដ អាដាមអះអាងបន្ថែមថាលោកចាបភក្តីមេបញ្ជាកងទ័ពឆត្រយោងលេខ ៩១១ជាទា​ហាន​ដ៏​សាហាវម្នាក់ដែលលោកបានស្គាល់ជាយូរមកហើយ។ 

ហើយថាលោកចាបភក្តីតែងរួចផុតពីសំណាញ់ច្បាប់មិនដែលទទួលខុសត្រូវចំពោះអំពើហិង្សាដែលខ្លួនបានប្រព្រឹត្តនោះឡើយ។

កងទ័ពឆត្រយោងលេខ ៩១១ ដឹកនាំដោយលោកចាបភក្តីដែលមានមូលដ្ឋាននៅកំបូល ធ្លាប់ជា​កន្លែងធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើកងទ័ពរាជានិយមគណបក្សហ៊្វុនស៊ិនប៉ិចកាលពីខែកក្កដា ឆ្នាំ១៩៩៧។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមទម្លាក់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នៅពេលនោះកងទ័ពរបស់លោកហ៊ុនសែន នា​យក​រដ្ឋមន្ត្រីទី២ បានចាប់កងទ័ពរាជានិយមហ៊្វុនស៊ិនប៉ិចជាច្រើននាក់ ទៅឃុំនៅទីកន្លែង​ផ្សេងៗ​គ្នា។ 

របាយការណ៍នោះបង្ហាញថាឧត្ដមសេនីយ៍យោធាសៅសុផលពីខាងគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានសម្លាប់ចោលដោយអង្គភាពទ័ពឆត្រយោងលេខ ៩១១ ដែលដឹកនាំដោយលោកចាបភក្តីនេះដែរ។
លោកស៊ូយ៉ាប្រាសាទស៊ូប៊ែរឌី  អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា (..) គឺ ជាអ្នកតំណាងសហគមន៍អន្តរជាតិដើម្បីតាមដានអនុវត្ត សន្ធិសញ្ញា​កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយប្រទេសកម្ពុជានៅទីក្រុងប៉ារីសពីថ្ងៃទី ២៣ តុលា ១៩៩១។

ក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជំលោះកម្ពុជាមានពីរវគ្គសំខាន់៖
កិច្ច​​​ព្រម​ព្រៀងស្តីពីអធិបតេយ្យភាពឯករាជ្យភាពនិងភាពមិនរំលោភបាននៃដែនដីអព្យាក្រិតភាព​និងឯកភាពរបស់កម្ពុជាសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងក៏សាងប្រទេសកម្ពុជាឡើងវិញ។

ក្នុងនោះមានកិច្ចព្រមព្រៀងដំណោះស្រាយផ្ទៃក្នុងគឺស្ថិតនៅលើមូលដ្ឋានគោរពសិទិ្ធមនុស្សនិងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។

កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖
"– មនុស្សទាំងអស់នៅកម្ពុជាត្រូវមានសិទិ្ធនិងសេរីភាពដែលបានចែងនៅក្នុងសេចក្តីថ្លែង​ការណ៍ជាសាកលស្តីពីសិទិ្ធមនុស្សនិងច្បាប់អន្តរជាតិទាក់ទិននឹងសិទិ្ធមនុស្សដទៃទៀត។

– ក្នុងគោលដៅនេះ៖
– កម្ពុជាសន្យាថាៈ
ធានាគោរពនិងប្រតិបត្តិតាមសិទិ្ធមនុស្សហើយនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជា
គាំទ្រសិទិ្ធ​ពល​​រដ្ឋកម្ពុជាទាំងអស់ ដើម្បីធ្វើសកម្មភាពដែលជំរុញនិងការពារសិទិ្ធមនុស្សនិងសេរីភាពជាមូលដ្ឋាន។
ចាត់វិធាការដ៏មានប្រសិទ្ធភាពដើម្បីធានាកុំឲ្យនយោបាយនិងអំពើប្រព្រឹត្តនៅក្នុងអតីតកាលវិលត្រឡប់មកវិញជាដាច់ខាត។
ចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទិ្ធមនុស្សដែលទាក់ទិន។
– ភាគីឯទៀតដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះសន្យាបង្កើននិងលើកទឹកចិត្តដល់ការគោរពនិងអនុវត្តតាមសិទិ្ធមនុស្សនិងសេរីភាពជាមូលដ្ឋាននៅកម្ពុជាដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិដើម្បីជាពិសេសទប់ស្កាត់ កុំឲ្យមានការរំលោភសិទិ្ធមនុស្សឡើងវិញ។
– គណៈកម្មការអំពីសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិត្រូវបន្តតាមដានដោយដិតដល់ ស្ថានការណ៍សិទិ្ធមនុស្សនៅកម្ពុជារួមទាំងក្នុងករណីចាំបាច់ចាត់តាំងអ្នករាយការណ៍ពិសេសម្នាក់ ដែលត្រូវរាយការណ៍អំពីលទ្ធផលនៃការរកឃើញរបស់ខ្លួនជារៀងរាល់ឆ្នាំជូនទៅគណៈកម្មការនិងទៅមហាសន្និបាតអង្គការសហប្រជាជាតិ។"

ហេតុនេះ លោកស៊ូប៊ែឌីនឹងជួបលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនដើម្បីរំលឹកនិងលើកពីការសន្យារ​របស់ភាគីកម្ពុជាដែលខ្លួនមិនគោរពការសន្យារបស់ខ្លួនព្រមទាំងរំលោភដោយហួសហេតុដែលសហគមន៍អន្តរជាតិមិនអាចអត់អោនបានឡើយ។

ជំនួបនេះយើងយល់ថាសហគមន៍អន្តរជាតិនឹងដោះស្រាយរឿងខ្មែរនេះឲ្យបានច្បាស់លាស់ដែលមានរាំរៃជាយូរឆ្នាំមកហើយ ដោយហ៊ុនសែន ស្រែកថាប្រទេសខ្មែរជាប្រទេសឯករាជ្យ គ្មាននរណាអាចលូកដៃចូលមកបានទេ។ 

ហេតុដូច្នេះហើយបានជាវាតាំងក្រុមខ្លួនវាដូចក្រុមចោរព្រៃ  ដូចជាវាសំលាប់ប្រជាពលរដ្ឋដូចសត្វ​ធាតុ វាយលោកសង្ឃ ដេញប្រជាពលរដ្ឋចេញពីផ្ទះសំបែង ចាប់ប្រជាពលរដ្ឋគ្មានដីការ គ្មានកំហុស ។ល។អំពើទាំងអស់នេះ បើតាមច្បាប់អន្តរជាតិគឺ ជាបទឧក្រិដ្ឋ ខ្លះប្រឆាំងនឹងមនុស្សលោក។ 

តែវាភ្លេចថា ខ្មែរយើងមានការសន្យាជាមួយសហគមន៍អន្តរជាតិ តាមការព្រមព្រៀងទីក្រុងប៉ារីស​កាល​ពីទី ២៣ តុលា ១៩៩១។

ជំនួបនេះ ជាដំបូង ហ៊ុនសែននឹងសន្យាជាមួយលោកស៊ូប៊ែឌីនឹងដោះលែងអ្នកជាប់ឃុំទាំង២៣​នាក់​ដែលវាចាប់កាលទី៣ មករានេះ ដើម្បីបន្ធូរបរិយាកាសជួបគ្នា ដែលសហគមន៍អន្តរជាតិទាម​ទារឲ្យ​ហ៊ុនសែនទទួលខុសត្រូវចំពោះការសម្លាប់កម្មករចំនួនបួននាក់និងរបួសជាង៤០នាក់លើផ្លូវវ៉េងស្រេងដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។

ការដោះលែងនេះ ជាកាតព្វកិច្ចរបស់ ហ៊ុនសែនគង់តែលោកស៊ូប៊ែឌី មិនស្នើ ក៏វាដោះលែងដែរ តែវា​ទុកពេលដើម្បីនិយាយប្រាប់លោកស៊ូប៊ែឌី ថាវាមានឆន្ទៈនឹងដោះស្រាយបញ្ហានេះដោយសន្តិវិធី។
ក្នុងកម្មវីធីទស្សនកិច្ចរបស់ លោកស៊ូប៊ែឌីលោកនឹងអមដំណើរលោកប្រធានសមរង្សីនិងលោកអនុ​ប្រធានកឹមសុខាចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការអមដំណើរនេះសហគមន៍អន្តរជាតិបានបង្ហាញយ៉ាងច្បាស់ទៅហ៊ុនសែនថាគេគាំទ្រ និង ទុកចិត្តមួយរយភាគរយទៅលើគណបក្សសង្គ្រោះជាតិពីថ្ងៃនេះនិងទៅអនាគតដើម្បីដឹកនាំប្រទេស។

ការដែលសហគមន៍អន្តរជាតិដូរឥរិយាបទយ៉ាងនេះពីព្រោះគេឃើញប្រជាពលរដ្ឋនិងក្រុមមន្ត្រីចង់ទាំងអស់ឈប់មានការទុកចិត្តនិងឈប់គាំទ្រគណបក្សប្រជាជនកម្ពុជាហើយបែរមកគាំទ្រគណបក្សសង្គ្រោះជាតិហើយមានសេចក្តីក្លាហានប្រឆាំងគណបក្សប្រជាជនកម្ពុជានិង ហ៊ុនសែន​ដោយ​ចេញ​មុខដែលពី មុនមិនដែលមានយ៉ាងដូច្នេះទេ។ 

ឯចំណែកអាជ្ញាធរមូលដ្ឋានដែលធ្លាប់ផ្កាប់មុខគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដកខ្លួនខ្លះៗដោយប្រការផ្សេងៗដូចជាឈប់មានមធ្យោបាយនឹងរកទ្រព្យសម្បតិ្តមានបានតទៅទៀត។ល។

ហ៊ុនសែន ដែលវានៅច្រងេងច្រងាងដូចពីដើម ដោយស្មានថាសហគមន៍អន្តរជាតិគ្មានការ​ទុកចិត្ត​ទៅលើគណ​បក្សប្រឆាំងនឹងវាហើយវាយល់បើអត់ពីវាទៅស្ថានភាពនយោបាយនៅ​ប្រទេស​ខ្មែរនឹងមានភាពជ្រួលច្របល់ដែលសហគមន៍អន្តរជាតិមិនចង់ឃើញដោយក្រោយពីចំណាយថវិការជាច្រើនកោដ៍ដុល្លាហើយនោះ។តែនេះហ៊ុនសែនវាយល់ច្រឡំដ៏ធំហើយ។

អនាគតនយោបាយរបស់ហ៊ុនសែនគឺស្ថិតនៅលើសេចក្តីរាយការណ៍របស់លោកស៊ូប៊ែឌីនៅពេលលោកត្រឡប់ទៅវិញ។

ហេតុនេះជំនួបរវាងលោកស៊ូប៊ែឌីនិងហ៊ុនសែនមិនមែនជាការសំរួលបរិកាសដូចអ្នកខ្លះយល់នោះទេគឺជាការដោះស្រាយបញ្ហាខ្មែរទៅអនាគត។

បរិយាកាសជំនួបនេះគឺច្បាស់ជាមានការជជែកជាខ្លាំងដោយការទំនាក់ទំនងរវាងអ្នកទាំងពីរនាក់មិនចុះសំរុងគ្នាជាយូរណាស់មកហើយដោយសារតែហ៊ុនសែនជេរដៀលត្មាស់ជាញឹកញាប់ព្រមទាំងចំអកឡកឡាយចំពោះអនុសាសន៍នានារបស់លោកស៊ូប៊ែឌី។

បេសកកម្មរបស់ លោកស៊ូប៊ែឌី មកភ្នំពេញនេះ មានសារៈសំខាន់បំផុតចំពោះវាសនាប្រទេសខ្មែរ និង អនាគតនយោបាយរបស់ ហ៊ុនសែនហេតុដូច្នេះហើយបានជាលោកង្វៀនតាន់យ៉ុង​នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមយួនសុខចិត្តចំណាយពេលមកធ្វើទស្សនកិច្ចចំនួនថ្ងៃប្រហាក់ប្រហែលគ្នាដែរដើម្បីជួយលើកទឹកចិត្តនិងផ្តល់យោបល់ឲ្យហ៊ុនសែន។

ហើយបង្ហាញដល់សហគមន៍អន្តរជាតិថាយួនគាំទ្រហ៊ុនសែនដដែល។តែការគាំទ្ររបស់យួននេះ​មាន​ឥទ្ធិពលនិងទម្ងន់ប៉ុន្មាននៅលើឆាកអន្តរជាតិ ? ការដែលយួនលូកដៃផ្ទៃក្នុងខ្មែរយ៉ាងនេះ គឺយួនប្រកាសសង្គ្រាមដោយចេញមុខជាមួយប្រជាពលរដ្ឋខ្មែរ ដែលខ្មែរស្អប់ និង ចង់ដេញហ៊ុន​សែន​ចេញ​ពីតំណែង ។ ហេតុនេះការទំនាក់ទំនង យួន និង ខ្មែរទៅអនាគត នឹងមានភាព​មិនរលូន​ទេ នេះយើងមិនលើករំឮកពីសង្រ្គាមឈ្លានពានរបស់យួនមកលើខ្មែរកាលពីឆ្នាំ ១៩៧០ ១៩៧៩ កំណែន ក៥  និង ការត្រួតត្រាយួនមួយរយៈពេលយ៉ាងយូរ និងពីប្រវត្តិសាស្រ្ត ដ៏ជូរជត់ ដែលយួន​បានសំលាប់យ៉ាងពាលប្រជាពលរដ្ឋខ្មែរកាលពីសតវត្យមុនៗ ព្រមទាំងពីបញ្ហាខ្មែរក្រោម​ថែម​ទៀត។

ស្ថានការណ៍នៅស្រុកខ្មែរ ក្រោយពីបាញ់សំលាប់ ចាប់ដាក់គុក វាយដំប្រជាពលរដ្ឋស្លូតត្រង់ លោក​សង្ឃ ពីសំណាក់គណបក្សប្រជាជនកម្ពុជា និង កោះហៅ លោកប្រធាន និង អនុប្រធានគណបក្ស​សង្គ្រោះជាតិទៅសួរចំឡើយដូចមនុស្សមានទោស ដែលបង្កើតបរិយាកាសក្នុងការចរចា​គ្នារវាង​គណបក្សនេះ និង គណបក្សប្រជាជនកម្ពុជានឹងមិនអាចធ្វើបានទៅតាមភាពស្រួលបួលទេ ។ 

ហេតុនេះគណបក្សសង្គ្រោះជាតិមិនត្រូវ ទៅចរចា ឬ ជួបជាមួយពួកគណបក្សប្រជា​ជនកម្ពុជា​ជា​ដាច់​​ខាត នៅមុនពេលសេចក្តីរាយការណ៍របស់លោកស៊ូប៊ែឌីចេញបំភ្លឺពីស្ថានការណ៍អស់នេះ​បើ​មិនយ៉ាងដូច្នេះទេដូចជាគណបក្សសង្គ្រោះជាតិមិនយកចិត្តទុកដាក់ពីអំពើ ឧក្រិដ្តដ៏សាហាវទាំង​អស់​នេះ របស់ គណបក្សប្រជាជនកម្ពុជា។

លិមគិមយ៉ា


បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ

No comments:

Post a Comment

yes