
ក្រុមអ្នកតវ៉ាលើកបដាទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស
និងកម្មករ ២៣នាក់ នៅខាងមុខការិយាល័យ អ.ស.ប ទទួល
បន្ទុកសិទ្ធិមនុស្ស នារាជធានីភ្នំពេញ នៅថ្ងៃ១៣ មករា ឆ្នាំ២០១៤
ក្រុមអ្នកតវ៉ាប្រមាណ ១០០នាក់ នៅថ្ងៃទី១៣ មករា បាននាំគ្នាតវ៉ាមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ២៣នាក់ នៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាម។
អ្នកតវ៉ាទាំងនោះមានតំណាងសហជីពនានា រួមទាំងប្រជាពលរដ្ឋរងគ្រោះដោយសារការរឹបអូសយកដីធ្លីនៅបឹងកក់ និងបុរីកីឡា បានស្រែកទាមទារនៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ហើយបានដាក់ញត្តិទាមទារឲ្យដោះលែងអ្នកជាប់ឃុំចំនួន ២៣នាក់ នៅគុកត្រពាំងផ្លុង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានចេញមកទទួលញត្តិហើយបានប្រាប់ក្រុមអ្នកតវ៉ាថា នឹងយកសំណើនេះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ៕
No comments:
Post a Comment
yes