សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 25, 2014

លោករ៉ុងឈុននឹង​ចេញ​ទៅ​ក្រៅប្រទេសបើក​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​​

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (រូបថត៖ តាត ឧត្តម)

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នឹង​ទៅ​បំពេញបេសកកម្ម​ក្រៅ​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ដល់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤ ដើម្បី​ស្វែងរក​ការគាំទ្រ​ឲ្យ​ដោះលែង​សកម្មជន​មួយចំនួនឲ្យ​មាន​សេរី​ភាព​។​
សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​សហជីព​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ខែ​មីនា ឲ្យដឹងថា ដំណើរ​បេសកកម្ម​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ប្រទេស​ចំនួន​ពីរ គឺ​កាណាដា និង​សហរដ្ឋអាមេរិក​។
លោក រ៉ុង ឈុន នឹង​ជួប​ជាមួយ​អង្គការ​សិទ្ធមនុស្ស​សហជីព និង​សហគមន៍​ខ្មែរ​នៅ​កាណាដា និង​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ក្នុង​ការដោះលែង​មេដឹកនាំ​សមាគម សកម្មជន​ដីធ្លី និង កម្មករ​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ឲ្យមាន​សេរីភាព ដោយ​គ្មាន​លក្ខខណ្ឌ និង​ការដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ​។​

​ការបំពេញ​បេសកកម្ម​នេះ មាន​រយៈពេល​៦​សប្តាហ៍ ហើយ​លោក រ៉ុង ឈុន នឹង​ធ្វើ​បទ​បង្ហាញ​ពី​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​មក​លើ​កម្ម​ក​រ និង​ស្ថានភាព​នៃ​ការរំលោភ​សិទិ្ធមនុស្ស​នានា​នៅ​កម្ពុជា​ដល់​សហគមន៍​ខ្មែរ និង​មេដឹកនាំ​សហជីព​អន្តរជាតិ​៕

No comments:

Post a Comment

yes