សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 25, 2014

ថៅកែ​ស្រី​បង្ខំ​ឱ្យ​អ្នក​នៅ​ជាមួយ​លិទ្ធ​កម្អួត​ត្រូវបាន​ចាប់ខ្លួន​ ​

ថៅកែ​ស្រី​លក់​គ្រឿងបន្លាស់​ម៉ូតូ និង​ស្រី​ឈ្នួល​បម្រើ ឈ្មោះ​ផល លក្ខិណា​
(​រូបៈ​សាវ​រក្ស​) ​

ថៅកែ​ស្រី​លក់​គ្រឿង បន្លាស់​ម៉ូតូ​នៅ​ម្ដុំ​ផ្សារ​ព្រែក​ព្នៅ យីហោ “​ឡាយ​វេ​ង​ស្រេង​” ត្រូវបាន​កម្លាំង សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​តាម ដីកា​បង្គាប់​របស់​តុលាការ កាលពី​យប់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤​នេះ ដោយ សារ​តែ​គាត់​បាន​ប្រើប្រាស់​ហិង្សា​យ៉ាង ធ្ងន់ធ្ងរ​មកលើ​ស្ដ្រី​អ្នកបម្រើ​ម្នាក់​ឱ្យ​របួស ស្នាម​លើ​រាងកាយ និង​បង្ខំ​ឱ្យ​លិទ្ធ​កម្អួត ទៀតផង ។

​    ​ការឃាត់ខ្លួន​នេះ ក្រោយពី នាង​ជា​អ្នកបម្រើ​រូបនេះ​លួច​រត់ចេញ ពី​ផ្ទះ រួច​រត់​ទៅប្ដឹង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ឱ្យជួយ​អន្ដរាគមន៍​។​

      ​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល មូលដ្ឋាន​ខណ្ឌ​សែន​សុខ បានឱ្យដឹងថា ស្ដ្រី​ឈ្មោះ​គង់ ស៊ី​ណាត អាយុ​៣២​ឆ្នាំ មុខរបរ​បើកហាង​លក់​គ្រឿងបន្លាស់​ម៉ូតូ នៅ​ម្ដុំ​ផ្សារ​ព្រែក​ព្នៅ យីហោ “​ឡាយ វេ​ង ស្រេង​” ត្រូវបាន​ឃាត់ខ្លួន​តាម​បណ្ដឹង របស់​ស្ដ្រី​ឈ្នួល​បម្រើ​របស់​នាង​ម្នាក់ ឈ្មោះ ផល លក្ខិណា អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សេ​ដា ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។​

      ​នារី​រងគ្រោះ ផល លក្ខិណា បាន និយាយ​ប្ដឹង​ប្រាប់​ទៅ​អង្គការ ជជ​ភ​ជ្រ ដែល​ជួយ​ការពារ​នាង ថា កន្លងមក នាង​បានមក​ស៊ីឈ្នួល​ជា​អ្នកបម្រើ​នៅ ក្នុងផ្ទះ​លក់​គ្រឿងបន្លាស់​ម៉ូតូ​នេះ អស់ ពេល​ប្រហែល​កន្លះ​ឆ្នាំ​មកហើយ តាំងពី អំឡុង​ចុងឆ្នាំ​២០១៣​មកម្ល៉េះ តាមរយៈ ម្ដាយធំ​ម្នាក់ ឈ្មោះ​ហ៊ុន វន អាយុ​៥៦​ឆ្នាំ ។ ពេល​មក​រស់នៅ​ជាមួយ​ថៅកែ លក់​គ្រឿងបន្លាស់​នេះ ថៅកែ​ស្រី​តែង វាយ​ធ្វើបាប​នាង​ស្ទើរ​រាល់ថ្ងៃ ហើយ ពេលនេះ​បង្ខំ​ឱ្យ​នាង​លិទ្ធ​កម្អួត និង កំហាក​របស់លោក​ថៅកែ​ស្រី​នោះ​ទៀត ផង ។ ដោយសារតែ​ពុំ​អាច​ស៊ូទ្រាំ ចំពោះ​ការ​វាយ​ធ្វើបាប​ពី​សំណាក់​នាង ជា​ថៅកែ​ស្រី​នេះ​បាន នាង​ក៏​លួច​រត់គេច ចេញ​តែម្ដង កាលពី​ថ្ងៃទី​១៧​ខែមីនា ឆ្នាំ ២០១៤ ដោយមាន​អង្គការ​មួយ​ឈ្មោះ ជជ​ភ​ជ្រ ជួយ​ទំនុកបម្រុង​នាង ។​

          ​បន្ទាប់ពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់​រួច អង្គការ ជជ​ភ្រ ក៏បាន​បញ្ជូន​នាង​ទៅប្ដឹង នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ កុមារ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ឱ្យជួយ អន្ដរាគមន៍​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ហើយ ខាង​ក្រសួង បាន​បញ្ជូនមក​ខាង​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ឱ្យជួយ​ចាត់ចែង​ស្រាវ ជ្រាវ​ចំពោះ​រឿងនេះ រហូតមកដល់​ថ្ងៃ ទី​២២ ខែមីនា វេលា​ម៉ោង​១៧​ល្ងាច​ទើប ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឃាត់ខ្លួន​ស្ដ្រី​ដៃដល់​ជា​ថៅកែ យកមក​ឃុំខ្លួន​តែម្ដង តាម​ដីកា របស់​តុលាការ ។​

         ​ដោយឡែក នាង​ជា​ថៅកែ​ស្រី ឈ្មោះ​គង់ ស៊ី​ណាត ហៅ​ដា​ណែ​ត វិញ​បាន​បដិសេធថា នាង​ពុំបាន​វាយ​ធ្វើ ទារុណកម្ម​មកលើ​នាង ផល លក្ខិណា ម្ដងណា​ឡើយ ហើយក៏​មិនដែល​បង្ខំ​ឱ្យ នាង​ឱន​លិទ្ធ​កំហាក ឬ​កម្អួត​ម្ដង​ដែរ ។​
       ​សូមបញ្ជាក់ថា ករណីនេះ​បាន ក្លាយទៅជា​រឿង​ធំ ហើយ​កាន់តែ​ក្ដៅ ឡើងៗ  ដោយមាន​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៨​អង្គភាព​តាមដាន និង​ការ ពារ​នាង​អ្នកបម្រើ​និង​ប្ដឹង​ប្រឆាំង​ថៅកែ ស្រី​ចិ​ត្ដ​កំណាច​នេះ ។ ក្រៅពីនេះ​ក៏មាន ប្រជាពលរដ្ឋ​ចំនួន ៤០​នាក់ នៅ ព្រែក​ព្នៅ បាននាំគ្នា​ផ្ដិតមេដៃ​ធ្វើជា​សាក្សី និង​ការពារ​ដល់​នាង​អ្នកស៊ីឈ្នួល​បម្រើ ដ៏​អភ័ព្វ​ម្នាក់នេះ ដោយ​ពួកគេ​អះអាងថា ថៅកែ​ស្រី​រូបនោះ​ពិតជា​មាន​ចិ​ត្ដ​ឃោរ ឃៅ​ណាស់ ។ ចំណែក​ភាគី​ថៅកែ​ស្រី កំពុង​ខ្នះខ្នែង និង​ដុតដៃដុតជើង​រត់ការ ជួយ​ដោះលែង តែ​ប្រហែលជា​គ្មាន សង្ឃឹម​ឡើយ​៕

No comments:

Post a Comment

yes