សមត្ថកិច្ចវៀតណាម ត្រូវបានដាក់ពង្រាយនៅមុខស្ថានទូតចិន ដើម្បី
ការពារមិនឲ្យមានបាតុកម្មប្រឆាំងចិន (រូបថត៖ AFP)
អាជ្ញាធរវៀតណាមរឹតបន្តឹង សន្តិសុខជុំវិញស្ថានទូតចិន នៅទីក្រុងហាណូយ នៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីបញ្ចៀសកុំឲ្យបាតុករវៀតណាម ធ្វើសកម្មភាពជាថ្មីប្រឆាំងទីក្រុងប៉េកាំង ដែលបានខួងយកប្រេងនៅតំបន់មានជម្លោះដែនទឹក។
កាលពីសប្តាហ៍មុន កម្មករវៀតណាមបានធ្វើកុប្បកម្មជាទ្រង់ទ្រាយធំ ដុតរោងចក្រចិន នៅវៀតណាមភាគខាងត្បូង បានបណ្តាលឲ្យជនជាតិចិន២នាក់ស្លាប់ និងប្រមាណ១៤០នាក់រងរបួស។ សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ជនជាតិចិនប្រមាណ៣០០០នាក់ បានចាកចេញតំបន់កំពុងមានភាពតានតឹងនៅក្នុងទឹកដីវៀតណាមភាគខាងត្បូង។
នៅថ្ងៃអាទិត្យម្សិលមិញ ប្រជាពលរដ្ឋវៀតណាមបានជួបជុំគ្នានៅក្បែរៗស្ថានទូតចិន ពេលនោះត្រូវសមត្ថកិច្ចបំបែក ហើយបន្ថែមកម្លាំងពង្រឹងសន្តិសុខជាងមុន ដើម្បីការពារកុំឲ្យមានមាន កុប្បកម្មកើតឡើងជាថ្មីទៀត។
ភាពតានតឹងរវាងចិន និងវៀតណាមបានកើតឡើងខ្លាំងនៅដើមខែឧសភានេះ នៅពេលដែលទីក្រុងប៉េកាំងបានចាប់ផ្តើមបូមយកប្រេង នៅកោះប៉ារ៉ាសែល ដែលតំបន់នោះវៀតណាមក៏អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ៕
No comments:
Post a Comment
yes