អង្គការលីកាដូ ឲ្យដឹងថា ចរាចរណ៍នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបិទទាំងស្រុង ខណៈកម្លាំងសន្តិសុខប្រមាណ៤០០នាក់ បានយាមកាមនៅទីនោះ។
អង្គការលីកាដូ ឲ្យដឹងថា សម្រាប់សវនាការថ្ងៃទីបីរបស់អ្នកទាំង២៣នាក់ ការបិទផ្លូវនីមួយៗ ត្រូវបានបង្កើតឡើងដោយរបាំងបន្លាលួសចំនួនពីរជាន់ ហើយអមដោយរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង។ នៅខាងមុខតុលាការ ខាងក្នុងស្តាអូឡាំពិក កងសន្តិសុខប្រមាណជា៤០០នាក់ ប្រដាប់ដោយដំបងឆក់ យាមកាមនៅទីនោះ។
លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបង្ហោះរូបភាពក្នុងបណ្តាញទំនាក់ទំនងសង្គមTwitter របស់លោក នូវរូបភាពរបស់អ្នកដឹកនាំសហគមន៍បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្ត ដែលត្រូវបានបំបិទមាត់ដោយឆ្មាំគុក៕
No comments:
Post a Comment
yes