លោក វ៉ន ពៅ
ជនជាប់ចោទ២០រូបផ្សេងទៀត
សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការករណី លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទ ២២នាក់ទៀត នៅព្រឹកថ្ងៃអង្គារនេះ ដោយសវនាការចែកចេញជាពីរផ្នែកដដែល។
សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា នៅម៉ោង៨ព្រឹកនេះ តុលាការបានចាប់ផ្តើមបើកសវនាការ ដើម្បីជំនុំជម្រះក្តីលើករណីជន ជាប់ទាំង ២៣នាក់ ដែលបានចាប់ខ្លួនកាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ខណៈដែលពួកគេចូលរួម និងឃ្លាំមើលការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ។
សេចក្តីរាយការណ៍បន្តថា សវនាការចែកចេញជាពីរបន្ទប់ ដោយបន្ទប់សវនាការទីមួយ ជំនុំជម្រះលើករណីលោក វន់ ពៅ និងជនជាប់ចោទ ៩នាក់ទៀត ដែលចាប់ខ្លួននៅមុខរោងចក្រយ៉ាកជីង និងបន្ទប់សវនាការទីពីរ ជំនុំជម្រះលើករណីកម្មករ១៣នាក់ ដែលចាប់ខ្លួននៅផ្លូវវ៉េងស្រេង។
ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ។
កាលពីថ្ងែទី០៦ ខែឧសភា អង្គជំនុំជម្រះ បានសាកសួរជនជាប់ចោទ ៩នាក់ ជាកម្មករនៅរោងចក្រយ៉ាកជីងរួចរាល់ហើយ ហើយថ្ងៃនេះបានបន្តសាកសួរសាក្សី។ ចំណែកជនជាប់ចោទ១៩នាក់ផ្សេងទៀត ដែលមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងនោះ គឺអង្គជំនុំជម្រះបានសាកសួរមនុស្ស ៧នាក់រួចហើយ ហើយនៅថ្ងៃនេះ នឹងបន្តសាកសួរអ្នកផ្សេងទៀត៕
No comments:
Post a Comment
yes