សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 20, 2014

​រដ្ឋសភាបន្ត​សម័យ​ប្រជុំ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​អង្គ​ការតុលាការ​​


​រដ្ឋសភា បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ពីរ នីតិកាល​ទី​៥​របស់ខ្លួន ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ​អង្គការ​តុលាការ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត នៅ​ថ្ងៃ​អង្គារ​នេះ​។​
នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​អង្គារ​នេះ​រដ្ឋសភា ដែល​មាន​សមាជិក​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​បើក​សម័យប្រជុំ​របស់​ខ្លួន ដោយ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន៥ ក្នុងនោះ មាន​ទី​១ សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ធម្មនុញ្ញ​អាស៊ាន​ស្តីពី យន្តការ​ដោះស្រាយ​ជម្លោះ​។ 
ទី​២ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រាង​ ស្តីពី​បុព្វសិទ្ធិ​និង​អ​ភ័យ​ឯ​កស​សិទ្ធិ ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ ទី​៣ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​គយ​។ ទី​៤ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ លើ​ការសុំ​ចូលរួម​ជា​ភាគី​ហត្ថលេខី​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធីសារ​ នៃ​វិសោធនកម្ម​លើ​អនុសញ្ញា​អន្តរជាតិ ស្តី​ពី​សាមញ្ញ​កម្ម និង​សុខដុម​នីយកម្ម​នី​ត​វិធី​គយ និង​ទី​៥ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។​
​ទាក់ទង​នឹង​ការ​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ​អង្គការ​តុលាការ កន្លងមក មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ធ្លាប់​បាន​រិះគន់​ថា សេចក្តីព្រាងច្បាប់​ទាំងនេះ ហាក់ដូចជា​តាក់តែង ដើម្បី​គ្រប់គ្រង​ទ្វេ​ដង​លើ​ស្ថាប័ន​តុលាការ និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដោយហេតុ​ថា ស្ថាប័ន​តុលាការ ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ននេះ ទទួលរង​នូវ​កា​រិះគន់​ជាខ្លាំង​ថា​មិន​មាន​ភាព​ឯករាជ្យ​នៅឡើយ​។ CCHR បញ្ជាក់ថា ឯករាជ្យភាព​របស់​តុលាការ ត្រូវតែ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ ហើយ​រដ្ឋាភិបាល និង​ស្ថាប័ន​ដទៃទៀត មាន​ករណីយកិច្ច​គោរព និង​ប្រតិបត្តិ​តាម​គោលការណ៍​ឯករាជ្យភាព​នៃ​អំណាចតុលាការ​។​

CCHR ធ្លាប់​បាន​ស្នើឲ្យ​រដ្ឋសភា ផ្អាក​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ដោយ​ស្នើសុំ​ឲ្យមាន​ការពិគ្រោះ​យោបល់​បន្ថែមទៀត ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មុន​សិន ប៉ុន្តែ​ត្រូវបាន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា លោក ជាម យៀប លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​រៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​និង​ព្រះរាជអាជ្ញា គឺ​ត្រូវបាន រៀបចំ​ឡើង​ជាង​១០ ឆ្នាំ​មកហើយ ដោយ​សេចក្តីព្រាងច្បាប់​ទាំងនេះ ឆ្លង​ការពិគ្រោះ​យោបល់​ជាមួយ អ្នក​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​មាន​សហគមន៍​អន្តរជាតិ ដូចជា ប្រទេស​បារាំង​បាន​ជួយ​ផងដែរ​។ លោក​បន្តថា កន្លង​មក​សង្គម​ស៊ីវិល​តែងតែ រិះគន់ថា សភា​មាន​ការ យឺតយ៉ាវ​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ ប៉ុន្តែ​ដល់​ពេល​សេចក្តីព្រាងច្បាប់​ចេញ បែរ​ជា​ថា ឆាប់រហ័ស​ទៅវិញ​៕​

No comments:

Post a Comment

yes