សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 3, 2014

ហេតុអីបានជា.គជប.ទ្រពងបក្សប្រជាជនផ្កាប់មុខទាំងងងឹតងងុលបែបនេះ«គ.ជ.ប.ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​លើ​បក្ស​សង្គ្រោះ​ជាតិ​បើ​រំលោភ​សេចក្ដី​ណែនាំ»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) 
លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ
​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​កា​បោះ​ឆ្នោត (គ.ជ.ប) និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​ប្រើប្រាស់​សិទ្ធិ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ ដោយ​រំលោភ​ទៅ​នឹង​សេចក្តី​ណែនាំ​របស់ គ.ជ.ប និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។
ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ថា​ខ្លួន​កំពុង​គោរព​យ៉ាង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះ​ឆ្នោត ហើយ​អាជ្ញាធរ​ទៅ​វិញ​ទេ​ដែល​រំលោភ​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​បិទ​សិទ្ធិ​សេរីភាព​ជា​ពលរដ្ឋ និង​គណបក្ស​នយោបាយ។
គ.ជ.ប ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​គណបក្ស​នយោបាយ​នានា ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​មាន​ការ​រំលោភ​បំពាន​បទបញ្ជា សេចក្តី​ណែនាំ​នានា​របស់ គ.ជ.ប និង​មិន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។
អគ្គលេខាធិការ​នៃ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនាការ​ឃោសនា​របស់​បក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​២ ឧសភា កន្លង​ទៅ​នោះ លោក​សង្កេត​ឃើញ​ថា មិន​មែន​ជា​ការ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ទេ គឺ​ជា​ការ​ហែ​ក្បួន​ដែល​មាន​រូបភាព​ផ្សេង​ទៅ​វិញ។

លោក​បន្ត​ថា ជំហាន​ដំបូង គ.ជ.ប សូម​ធ្វើ​ការ​រំឭក​ជា​មុន​សិន​ទៅ​ដល់​គណបក្ស​នយោបាយ ឲ្យ​គោរព​តាម​បទបញ្ជា សេចក្តី​ណែនាំ​នានា​របស់ គ.ជ.ប និង​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ទាក់ទង​នឹង​សកម្មភាព​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត៖ «ក្នុង​ករណី​បើ​គាត់​នៅ​តែ​បំពាន​នៅ​ពេល​ដែល​យើង​បាន​ឆ្លើយ​តប​ទៅ​គាត់​បាន​ត្រឹមត្រូវ ក្នុង​លទ្ធភាព​យើង​ជម្រាប​គាត់ ហើយ​គាត់​នៅ​តែ​បំពាន យើង​នឹង​ចាត់​ការ​តាម​ច្បាប់។ ទី​មួយ យើង​រំឭក​គាត់​ឲ្យ​កែ​សម្រួល​សហការ​ឡើង​វិញ​ជាមួយ​គ្នា​ទាំងអស់​គ្នា។ ទី​ពីរ យើង​អាច​ធ្វើ​ការ​ព្រមាន ហើយ​ទី​៣ តាម​ច្បាប់​យើង​អាច​ធ្វើ​ការ​ផាក​ពិន័យ​បាទ»
ការ​ព្រមាន​បែប​នេះ ទំនង​ជា​ការ​ឆ្លើយ​តប​នឹង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ញើ​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ឧសភា ដែល​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ចំពោះ​ទង្វើ​រំលោភ​បំពាន​ការ​ណែនាំ​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ក្នុង​លិខិត​របស់​សាលា​រាជធានី​នោះ​ដែរ បាន​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​គោរព​ការ​ណែនាំ ជាពិសេស​សេចក្តី​ណែនាំ​លេខ​២០៦ របស់ គ.ជ.ប ដែល​ចេញ​ថ្ងៃ​ទី​១២ ខែ​មេសា ស្ដីពី​ការ​ពង្រឹង​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា ដោយ​បាន​ប្រមូល​ផ្តុំ និង​ប្រើប្រាស់​សកម្មជន​របស់​ខ្លួន ព្រម​ទាំង​ចាត់​តាំង​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដូវ​នៃ​ការ​បោះ​ឆ្នោត អត់​មាន​អ្នក​ណា​មាន​សិទ្ធិ​មក​ហាម​ឃាត់​គណបក្ស​នយោបាយ​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ៖ «មិន​មែន​ជា​សកម្មភាព​បាតុកម្ម​ទេ គឺ​ជា​សកម្មភាព​ឃោសនា​បោះ​ឆ្នោត គឺ​មាន​សកម្មជន​ចូល​រួម ប្រជាពលរដ្ឋ​ចូល​រួម​ពាក់​អាវ​ពាក់​មួក​គណបក្ស ហើយ​យើង​ធ្វើ​ទៅ​តាម​ច្បាប់។ ច្បាប់​តម្រូវ​ឲ្យ​យើង​ហែ​ក្បួន ដើម្បី​រក​សំឡេង​ឆ្នោត»
លោក​បន្ត​ថា នៅ​ក្នុង​រដូវ​កាល​នៃ​ការ​បោះ​ឆ្នោត សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ពុំ​មាន​សិទ្ធិ​អី​ទៅ​បញ្ជា ឬ​ស្នើ​ទៅ គ.ជ.ប អោយ​ធ្វើ​អ៊ីចេះ ឬ​ធ្វើ​អ៊ីចុះ តាម​ខ្លួន​បាន​ទេ ហើយ គ.ជ.ប ត្រូវ​តែ​ប្រកាន់​ជំហរ​ឯករាជ្យ ដោយ​មិន​ត្រូវ​ចេញ​សេចក្តី​ណែនាំ​ដល់​បក្ស​នយោបាយ​ដោយ​រំលោភ​ច្បាប់​នោះ​ទេ។
ទាក់ទង​នឹង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ស្នើ​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ​នោះ​ដែរ នាយក​ប្រតិបត្តិ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា គឺ​ជា​រឿង​ខុស​ច្បាប់ ឬ​ជា​ជ្រៀតជ្រែក​លើ​កិច្ចការ​សមត្ថកិច្ច​របស់ គ.ជ.ប។ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​ត្រូវ​តែ​សម្រប​សម្រួល​អោយ​បក្ស​នយោបាយ​មាន​ឱកាស​ពេញលេញ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ពេញ​ទំហឹង និង​គ្មាន​ការ​រារាំង​ឡើយ៖ «ហើយ​គេ​មិន​អាច​និយាយ​ពី​កិច្ច​ព្រមព្រៀង​ទេ គឺ​គេ​និយាយ​ពី​រឿង​ច្បាប់»
លោក​បន្ត​ថា បើ​សិន​ជា គ.ជ.ប ធ្វើ​អ្វី​មិន​ឈរ​លើ​គោលការណ៍​ច្បាប់ មិន​ស៊ី​សង្វាក់​ទៅ​នឹង​ការ​អនុវត្ត​កន្លង​មក ឬ​ចេះ​តែ​សម្រប​សម្រួល​ទៅ​តាម​អាជ្ញាធរ​មូលដ្ឋាន​នោះ នឹង​ឆ្លុះ​បញ្ចាំ​ឲ្យ​ឈើ​ញ​ថា គ.ជ.ប កំពុង​ទទួល​ឥទ្ធិពល និង​មាន​ការ​ជ្រៀតជ្រែក​ពី​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។
ទោះ​យ៉ាង​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ដដែល ដោយ​មាន​គម្រោង​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ទី​៤ ឧសភា ខាង​មុខ​នេះ៕

No comments:

Post a Comment

yes