សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យដេញ​លោក​ហូរវ៉ាន់មិន​ឲ្យ​ជួប​កម្មករ​អូ​សេ​អង់​​


ក្រុម​សន្តិសុខ ដេញ​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ឲ្យ​ជួប​កម្មករ​រោងចក្រ​អូ​សេ​អ​ង់ ខណៈ​ដែល​តំណាង​កម្មករ កំពុង​ជួប​អាជ្ញាធរ​ខណ្ឌ​ដើម្បី​រក​ដំណោះស្រាយ​។​
សេចក្តីរាយការណ៍ ឲ្យដឹងថា នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហូរ វ៉ាន់ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ បាន​ទៅ​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួប​ជាមួយ​កម្មករ​រោងចក្រ​អូ​សេ​អង់​ ប្រមាណ​ជាង១០០០​នាក់ ដែល​កំពុង​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពីរ​ចំណុច​។ សេចក្តីរាយការណ៍​បន្ត​ថា នៅពេលដែល​លោក​ហូរ វ៉ាន់ បាន​ទៅ​ដល់​ទីនោះ ក្រុម​សន្តិសុខ​សលាខ​ណ្ឌ បាន​រារាំង និង​ដេញ​លោក​ចេញពី​សាលា​ខណ្ឌ មិន​ឲ្យ​ជួប​ជាមួយ​កម្មករ​ទេ ដោយ​ថា ការចុះ​ជួប​នៅពេល​ដែល​កម្មករ​កំពុង​តវ៉ា​នេះ ជាការ​កេងចំណេញ និង​ទាញ​ចូល​រឿង​នយោបាយ​។
ទាក់ទង​នឹង​ករណី​នេះ លោក ហូរ វ៉ាន់ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ក្នុងនាម​តំណាងរាស្ត្រ លោក​គ្រាន់តែ​ចុះ​ទៅ​ជួប និង​សួរសុខទុក្ខ​កម្មករ នៅពេលដែល​ពួកគេ​កំពុង​ជួប​នូវ​បញ្ហា​ការងារ​តែ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​ផ្សេង​ឡើយ​។​
តែ​ទោះជា​យ៉ាងណា ក្រុម​សន្តិសុខ​សាលាខណ្ឌ បាន​បដិសេធ​ការលើកឡើង​នោះ ហើយ​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុងតែ​ដោះស្រាយ​ករណី​នេះ​ហើយ​។​

កម្មករ​រោងចក្រ​អូ​សេ​អង់​ជាង១០០០​នាក់ បាននាំគ្នា​ហែ​ក្បួន​ដោយ​ថ្មើរជើង​ចេញពី​រោងចក្រ​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​នៅពេល​ដែល​ហែ​ក្បួន​ដល់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​អភិបាល​ខណ្ឌ​ពោធិ៍ ហៅ​តំណាង​ពួកគេ​ជួបចរចា មុននឹង​ទៅ​ដល់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​។​
កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​អូ​សេ​អង់​ហ្គា​មិន (Ocean Garment)  ប្រមាណ​១៥០០​នាក់ បាន​ផ្តើម​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ តាំងពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​មក ដោយ​ទាមទារ​លក្ខខណ្ឌ​ការងារ​ទាំង​ពីរ​ចំណុច រួមមាន ទី​១-​ផ្តល់​ប្រាក់​ឈ្នួល​១០០% ក្នុង​កំឡុង​ពេល​ក្រុមហ៊ុន​ព្យួរ​ការងារ​រយ​:​ពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ និង​ទី​២- ក្រុមហ៊ុន​ត្រូវ​សងលុយ​ដល់​កម្មករ​វិញ ចំពោះ​កម្មករ​ដែល​ក្រុមហ៊ុន​បើក​ជូន​មិនបាន​ត្រឹមត្រូវ​។ ការតវ៉ា​នេះ ធ្វើឡើង​បន្ទាប់​ភាគី​រោងចក្រ ប្រកាស​ព្យួរ​ការងារ​របស់​កម្ម​ក​រ ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ដោយ​មិន​បាន​ជូន​ដំណឹង​ក្នុង​ពេល​កំណត់​ត្រឹមត្រូវ​តាមច្បាប់ គ្រាន់តែ​អះអាង គ្មាន​អ្នក​បញ្ជា​ទិញ និង​ផ្តល់​ប្រាក់​១៥​ដុល្លារ​ម្នាក់ សម្រាប់​រយៈពេល​ព្យួរ​ការងារ​នេះ​៕

No comments:

Post a Comment

yes