បើគិតមកដល់ពេលនេះ ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសថៃ មានចំនួនជាង៣ម៉ឺននាក់ហើយ
ដែលត្រូវបានរដ្ឋាភិបាលថៃចាប់បញ្ជូនមកកម្ពុជាវិញ ។
ការចាប់បញ្ជូនពលករខ្មែរ មកកាន់ប្រទេសកម្ពុជាវិញ នៅបន្ទាប់ពីប្រទេសមួយនេះ
កើតមានវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ ហើយត្រូវបានគ្រប់គ្រងដោយយោធា ដែលមានលោក ចាន់ អូចា
ជានាយករដ្ឋមន្រ្តី
ក្រោមលេះខ្លាចក្រែងពលរដ្ឋខ្មែរចូលរួមធ្វើចលនាជាមួយបណ្តាគណបក្សនានា ដើម្បីបង្កើតភាពវឹកវរដល់ប្រទេសថៃ
។
ជាការឆ្លើយតប ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ព្រឹកថ្ងៃទី១៣ មិថុនា លោកប្រធាន
សម រង្ស៊ី បានស្នើកុំឲ្យរដ្ឋាភិបាលថៃ មើលពលរដ្ឋខ្មែរ ដែលជាពលករក្នុងផ្លូវមិនល្អ
ព្រោះពលរដ្ឋខ្មែរចេញទៅធ្វើការនៅប្រទេសថៃ គឺដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ
ដោយហេតុមកពីឱកាសការងារនៅក្នុងស្រុក ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានគិតគូរដល់ពលរដ្ឋខ្លួន
ក្រៅតែពីការបើកដៃឲ្យអន្តោប្រវេសន៏យួនហូរចូលខុសច្បាប់មកកម្ពុជាកាន់តែច្រើនឡើងៗ ដណ្តើមការងារពលរដ្ឋខ្មែរ
។
លោកប្រធាន សម រង្ស៊ី បន្ថែមទៀតថា នៅថ្ងៃទី១៣ មិថុនា ២០១៤នេះ លោកប្រធាន និងសរសេរលិខិតទៅនាយករដ្ឋមន្រ្តីថៃ
ចាន់ អូចា ដើម្បីស្នើឲ្យមានការយោគយល់ មានការអនុគ្រោះ ឲ្យសម្រួល ឲ្យអាណិតស្រលាញ់ មានធម្មមេត្តា
ឲ្យគោរពគោលការណ៏មនុស្សធម៌ និងឲ្យគោរពសិទ្ធិមនុស្ស ចំពោះបងប្អូនប្រជាពលករខ្មែរទាំងអស់
ព្រោះប្រទេសថៃ និងប្រទេសកម្ពុជា គឺ ប្រទេសជាមិត្តយូរអង្វែងមកហើយ ។
ក្នុងនោះ លោកប្រធាន សម រង្ស៊ី ក៏បានឲ្យដឹងទៀតថា ការសរសេរលិខិតទៅនាយករដ្ឋមន្រ្តីថៃ
មិនមែនជាលើកទី១របស់លោកប្រធានទេ ព្រោះកាលពីលោកស្រី យីង ឡាក់ នៅជានាយករដ្ឋមន្រ្តី
លោកប្រធានក៏ធ្លាប់សរសេរលិខិតទៅម្តងដែរ ដោយស្នើរសុំឲ្យរដ្ឋាភិបាលថៃ ចាត់វិធានការ
ចំពោះការធ្វើបាបពលរដ្ឋខ្មែរដែលជាកម្មករនេសាទនៅដែនសមុទ្រយ៉ាងឃោសឃៅ ប្រៀបបីដូច
ជាឃាសករ កាលពី២ឆ្នាំមុន ។
ក្នុងនោះចំពោះការទទួលខុសត្រូវលើកពលករខ្មែរដែលត្រូវបានរដ្ឋាភិបាលថៃ
ចាប់បញ្ជូនដោយ បង្ខំឲ្យវិលមកកម្ពុជាវិញលោកថា រដ្ឋាភិបាលលោក ហ៊ុន សែន
គឺជាអ្នកទទួលខុសត្រូវ មិនត្រូវធ្វើព្រងើយកន្តើយ មិនដឹងមិនឭរបៀបនេះនោះទេ ហើយក៏មិនត្រូវចេះត្រឹមតែ
ក្នុងការដឹកពួកគាត់វិលទៅកាន់លំនៅដ្ឋានវិញប៉ុណ្ណោះដែរ គឺត្រូវធ្វើយ៉ាងណារកការងារក្នុងស្រុកជូនពលរដ្ឋធ្វើ
ពិសេសពេលនេះត្រូវតែផ្តល់ជំនួយឧបត្ថមមនុស្សធម៌ដល់ពលករទាំងនោះ ព្រោះពួកគាត់ភាគច្រើនមិនទាន់ទាំងបើកប្រាក់ឈ្នួលផង
ត្រូវគេចាប់ទាំងបង្ខំឲ្យវិលមកកម្ពុជាវិញ ។
លោកថា ពេលនេះគណបក្សសង្គ្រោះជាតិ ធ្វើជាគំរូដោយគណបក្សសង្គ្រោះជាតិ បានផ្តល់ជាជំ
នួយមនុស្សធម៌ ក្នុងចំណោមពលករចំនួន៥១នាក់ ដែលបានឡើងមកដល់គណបក្សសង្គ្រោះជាតិ
នៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ បានផ្តល់ថវិការដល់ពួកគាត់ក្នុងនាមមនុស្សធម៌ ម្នាក់ទទួលបានចំនួន៦រយបាត
ដែលស្មើរជាង៧ម៉ឺនរៀល ហើយគណបក្សនិងបង្កើតមូលនីធិមនុស្សធម៌ ដើម្បីជួយដល់ពលករខ្មែរយើង
ដែលត្រូវបានរដ្ឋាភិបាលថៃចាប់បញ្ជូនមកកម្ពុជាវិញនាពេលនេះ ។
ជាមួយគ្នានោះ តំណាងកម្មករ បានថ្លែងប្រាប់ឲ្យដឹងថា
ពួកគាត់នៅពេលនេះគឺប្រៀបបីដូចជា មនុស្សដែលស្លាប់អញ្ចឹង ព្រោះពេលវិលមកដល់កម្ពុជា ពួកគាត់គ្មានមុខរបរការងារអ្វីធ្វើដើម្បីដោះបំណុលគេ
និងសម្រាប់ចិញ្ចឹងជីវិតឡើយ ព្រោះតែការអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបង្កើតការងារក្នុងស្រុកដល់ប្រជាពលរដ្ឋ
ដោយហេតុថានៅពេលដែលពួកគាត់ធ្វើការងារនៅប្រទេសថៃ គឺពួកគាត់ទទួលបានប្រាក់ខែរស់នៅសមរម្យ
សម្រាប់ផ្គត់ផ្គង់ជីវភាព និងការដោះបំណុលក្នុងស្រុក
តែពេលនេះជីវិតរបស់ពួកគាត់គឺសូន្យ ។
សូមជំរាបថា ពលរដ្ឋខ្មែរចាប់តាំងពីថ្ងៃទី៩ មិថុនា ២០១៤មក
ត្រូវបានរដ្ឋាភិបាលថ្ងៃ ចាប់បង្ខំ ដើម្បីឲ្យវិលមកកម្ពុជាវិញក្នុងមួយថ្ងៃៗរាប់សិបនាក់
ក្នុងន័យរៀបចំប្រទេស ដើម្បីកុំឲ្យមានភាពចលាចល និងនាំយកសុវត្ថិភាព
របបលទ្ធិប្រជាធិបតេយ្យជូនប្រទេសនេះឡើងវិញ ។
ដូច្នេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវតែមានដំណោះស្រាយ
ដើម្បីសម្រួលដល់ពលរដ្ឋ រាប់ម៉ឺននាក់ដែលពេលនេះកំពុងតែត្រូវបានរដ្ឋាភិបាលថៃចាប់បញ្ជូនមកកម្ពុជាវិញ
ដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនត្រូវមើលឃើញ ពលរដ្ឋខ្មែររបស់ខ្លួនក្នុងផ្លូវល្អនិងសំខាន់បំផុត
តែពេលត្រូវការសន្លឹកឆ្នោតពីពួកគាត់នោះឡើយ ៕
No comments:
Post a Comment
yes