លោកឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា មេដឹកនាំរដ្ឋប្រហារថៃ
មេដឹកនាំរដ្ឋប្រហារថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា
បានស្នើសុំការបញ្ជាក់ពីមន្ត្រីស្ថានទូតកម្ពុជាអំពីវត្តមានមេដឹកនាំ
ប្រឆាំងរដ្ឋប្រហារ លោកJakrapob Penkair ដែលសង្ស័យថា
កំពុងស្នាក់នៅកម្ពុជា ដើម្បីប្រមូលកម្លាំង ប្រឆាំងរដ្ឋាភិបាលយោធាថៃ ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ Sek Wannamethee
និយាយថាលោកឧត្តមសេនីយ ប្រាយុទ្ធចាន់អូចាបាន លើកឡើងដូចនេះ
ខណៈលោកបានជួបប្រជុំជាមួយអ្នកការទូត និងមន្ត្រីក្រសួងការបរទេសថៃ។
ក្នុងអំឡុងកិច្ច ប្រជុំកាលពីថ្ងៃព្រហស្បតិ លោកឧត្តមសេនីយ
បានចោទសួរអំពីវត្តមានលោកJakrapob Penkair
ដែលបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតកម្ពុជា
ហើយក្នុងបទសម្ភាសន៍មេដឹកនាំចលនាប្រឆាំងរដ្ឋាភិបាលយោធាថៃ
បានប្រកាសពីការបង្កើតកម្លាំងប្រឆាំងក្រុមប្រឹក្សាយោធា។
ទាក់ទិននឹងវត្តមាន របស់លោក លោកJakrapob Penkair
ត្រូវបានក្រសួងការបរទេសកម្ពុជា បដិសេធហើយ
អះអាងថាកម្ពុជាមិនអនុញ្ញាតឲ្យមានកម្លាំងប្រឆាំងរដ្ឋាភិបាលយោធាថៃណា
មួយបង្កើតនៅកម្ពុជា
រួមនឹងវត្តមានមេដឹកនាំចលនាប្រឆាំងរដ្ឋប្រហារថៃរូបនេះដែរ ៕
No comments:
Post a Comment
yes