នៅបន្ទាប់ពីបំពេញបេសកកម្មការងារក្នុងស្រុកយ៉ាងមមារញឹក លោកអនុប្រធាន កឹម សុខា
បាន បន្តដំណើរទៅប្រទេសញូហ្សេឡែន ដើម្បីជួបជាមួយពលរដ្ឋខ្មែររស់នៅទីនោះ និងមន្រ្តីសំខាន់ៗនៃប្រទេសនេះ
ទទួលយកអនុសាសន៏ ក្នុងការរកដំណោះស្រាយ ដើម្បីបញ្ចប់ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា
ដែលបានអូសបន្លាយជាង១០ខែមកហើយនោះ ។
ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា រហូតមកទល់និងពេលនេះ ដើមចមបណ្តាលមក ពីគណបក្សប្រជាជន
និង គជប ដែលមិនយុត្តិធម៌ ត្រឹមត្រូវ និងឯករាជ្យ រួមគ្នាប្លន់យកឆន្ទះពលរដ្ឋ
ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ មានចំនួនយ៉ាងច្រើនលើសលប់ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ
ដឹកនាំរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២៨ កក្កដា ២០១៣កន្លងទៅ ។
សូមជំរាបថា នៅបន្ទាប់ពីវត្តមានរបស់លោកអនុប្រធាន កឹម សុខា
អញ្ជើញដល់ប្រទេសញូហ្សេ ឡែន សកម្មជនគណបក្ស និងពលរដ្ឋខ្មែររស់នៅប្រទេសនោះ បានទទួលស្វាគមន៏លោកអនុប្រ
ធាន កឹម សុខា យ៉ាងកក់ក្តៅបំផុត ព្រមជាមួយគ្នានោះ លោកអនុប្រធាន កឹម សុខា ក៏បានជួប
សំណេះសំណាលជាមួយពួកគាត់ និងធ្វើការជំរាបជូនការវិវឌ្ឍន៏នយោបាយនៅកម្ពុជា និងគោល
ជំហ៊ររបស់គណបក្ស ក្នុងការជួបចរចារជាមួយគណបក្សប្រជាជនកន្លងមក ដើម្បីទំលាយការ ជាប់គាំងនយោបាយបច្ចុប្បន្ន
។
លោកថា គណបក្សប្រជាជន ជានិច្ចជាកាល គឺគ្មានគោលជំហ៊រក្នុងការរកដំណោះស្រាយជាតិឡើយ
ដោយមិនបានឯកភាពលើចំណុចសំខាន់ៗដែលគណបក្សសង្គ្រោះជាតិ ដាក់ជូនដើម្បី
ស្នើឲ្យមានតម្លាភាពគ្នារវាងគណបក្សទាំងពីរ ក្នុងប្រព័ន្ធផ្សព្វផ្សាយ
និងការរៀបចំស្ថាប័ន គជប ឲ្យក្លាយទៅជាស្ថាប័នធម្មនុញ្ញ ដែលឯករាជ្យ យុត្តិធម៌
ត្រឹមត្រូវ ដើម្បីបំរើផលប្រយោជន៏ទូទៅ ពលរដ្ឋ និងប្រទេសជាតិ តែត្រូវបានគណបក្សប្រជាជន
ធ្វើការបដិសេធជាដរា ។
ក្នុងនោះការគិចវេសរបស់គណបក្សប្រជាជន ដែលមិនចង់រៀបចំប្រទេសជាតិ ឲ្យក្លាយទៅជា
ប្រទេស មានលទ្ធិប្រជាធិបតេយ្យ ត្រឹមត្រូវ ពិតប្រាកដនោះ ទទួលរងការរិះគន់ធ្ងន់ៗពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត
ព្រមទាំងអង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ។
លោកអនុប្រធាន កឹម សុខា នៅបន្ទាប់ពីជួបសំណេះសំណាលជាមួយពលរដ្ឋ សកម្មជនគណបក្ស
នៅប្រទេសញូហ្សេឡែន លោកក៏និងអញ្ជើញចូលជួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់
សមាជិករដ្ឋសភា ប្រទេសនេះផងដែរ ។
គួរជំរាបជូនថា លោកអនុប្រធាន កឹម សុខា លោកបានចេញដំណើរទៅកាន់ប្រទេសញូហ្សេឡែន
កាលពីថ្ងៃទី ១២ មិថុនា ២០១៤ និងវិលមកកម្ពុជាវិញ នៅថ្ងៃទី១៧ មិថុនា ២០១៤ បន្ទាប់មកលោក
និងលោក ប្រធាន សម រង្ស៊ី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបន្តចុះជួបជាមួយពលរដ្ឋនៅតាមបណ្តាខេត្តនានាបន្ត
ក៏ដូចជាការបន្តជជែកចរចាររវាងក្រុមការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជន ដើម្បីបញ្ចប់ការជាប់កគាំងនយោបាយនៅកម្ពុជា ៕
No comments:
Post a Comment
yes