សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 14, 2014

ពលករ​ខ្មែរ​កើន​ដល់​ប្រមាណ​៥​ម៉ឺន​នាក់​ដែល​បញ្ចូន​ចេញ​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត​​


ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ចូន​មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ បាន​កើន​ដល់​ប្រមាណ​៥​ម៉ឺន​នាក់​ហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈ​អាជ្ញាធរ​ថៃ​នៅ​តែ​បន្ត​ដឹក ពលរដ្ឋ​ចេញពី​ប្រទេស​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។

​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សារឿ​ត ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ពេល​លោក ទៅ​ពិនិត្យ​ស្ថានភាព​ពលករ​ខ្មែរ​នៅ​ច្រក​ប៉ោយប៉ែ​ត​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​អាជ្ញា​ធរថៃ​បញ្ជូន​មក​វិញ​នោះ​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់​។ លោក បញ្ជាក់ថា គិតតែ​ក្នុង​១​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ អាជ្ញាធរ​ថៃ បញ្ជូន​ពលករ​ខ្មែរ​មាន​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់​។

រដ្ឋាភិបាលយោធា​ថៃ កំពុង​ដឹកជញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់ មក​កម្ពុជា​វិញ​តាម​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និង ខេត្ត​ប៉ៃលិន​។

No comments:

Post a Comment

yes