សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ព្រមានធ្វើបាតុកម្មរធំមួយប្រឆាំង រដ្ឋាភិ បាលវៀតណាម ប្រសិនបើមិនមានការសុំទោសជាសាធារណៈ ករណីការថ្លែងថាទឹកដីកម្ពុជា ជារបស់វៀតណាមយូរណាស់មកហើយ និងមិនមែនបារាំងកាត់ឲ្យនោះទេ។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពី លោក ត្រឹង វ៉ាន់ ថុង អ្នកនាំពាក្យនៃស្ថានទូតសាធារ ណៈរដ្ឋសង្គមនិ យមវៀតណាមប្រចាំកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីថា «បារាំងមិនបានកាត់ទឹកដីខ្មែរ កម្ពុជា ក្រោមឲ្យវៀតណាមទេតែកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មក ហើយ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភ័ស្តុតាងទេ»។
សេចក្តីថ្លែងការណ៍របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចេញផ្សាយ នៅថ្ងៃពុធនេះ លើកឡើងថា សមាគមសុំឲ្យលោក គ្រឹង វ៉ាន់ថុង ឬរដ្ឋាភិបាលវៀតណាមបង្ហាញ ឯកសារពិតដែលថាបារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ និងឯកសារដែល ថាកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ។
សមាគមបញ្ជាក់ថា«បើគ្មានឯកសារណាមួយជាមូលដ្ឋាន ឬគ្មានភ័ស្តុតាងមកអំណះអំណាងទេ លោក គ្រឹង វ៉ាន់ថុង ឬរដ្ឋាភិបាលវៀតណាម ត្រូវតែសុំទោសប្រជារាស្ត្រខ្មែរជាសាធារណៈ។ បើពុំដូច្នោះទេ អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងដឹកនាំធ្វើមហាបាតុ កម្មអហិង្សាមួយដ៏ធំ ប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម រហូតដល់រដ្ឋាភិបាល វៀតណាមព្រម ទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម»។
តាមឯកសារប្រវត្តិសាស្ត្រ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជាថ្ងៃដែលអាណានិគមនិយមបារាំង បាន អនុម័តច្បាប់មួយ ដោយសម្រេចកាត់ទឹកដីខ្មែរកម្ពុជាក្រោម ចំនួន២១ខេត្តក្រុង ទៅឲ្យវៀតណាម ត្រួតត្រា ដោយមិនបានសួរមតិប្រជាពលរដ្ឋខ្មែរជាម្ចាស់ស្រុក ឬថ្នាក់ដឹកនាំនៃព្រះ រាជាណាចក្រ កម្ពុជាឡើយ។
VODមិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីអត្ថាធិប្បាយលើបញ្ហា នេះបាននៅ ឡើយទេ៕
No comments:
Post a Comment
yes