សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 21, 2014

រដ្ឋាភិបាលយក​ថ្លៃ​លិខិតឆ្លងដែន​សម្រាប់​ពលក​រនិង​សិស្ស​និស្សិតត្រឹមតែ​៤​ដុល្លារ​​


​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​តម្លៃ​លិខិតឆ្លងដែន​​ធម្មតា​ត្រឹមតែ៤​ដុល្លារ សម្រាប់​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់ និង​ទៅ​សិក្សា​នៅ​បរទេស​។​
​នៅក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជាដែល​ចុះហត្ថលេខា​ដោយ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្តល់​លិខិតឆ្លងដែន(passport)​​ធម្មតា​ជូន​ពលករ​ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ដែល​បាន​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់ និង​ទទួលបាន​អាហារូបករណ៍​នៅ​បរទេស ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ ប៉ុន្តែ​ពលករ​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ត្រូវ​បង់ប្រាក់​ចំនួន ៤​ដុល្លារ សម្រាប់​ថ្លៃ​រូបថត​។​

​អនុក្រឹត្យ​ដដែល បញ្ជាក់ថា លិខិតឆ្លងដែន​ធម្មតាត្រូវ​ផ្តល់​ជូន​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ក្នុង​រយៈពេល​យ៉ាង​យូរ ២០ថ្ងៃនៃ​ថ្ងៃ​ធ្វើការ គិត​ចាប់ពី​ថ្ងៃ​ទទួល​ពាក្យ​ស្នើសុំ ហើយ​សម្រាប់​សិស្ស​និស្សិត ត្រូវ​មាន​ការបញ្ជាក់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​កំណត់​​ថ្លៃ​លិខិត​​ឆ្លង​​ដែន​ត្រឹម​៤ដុល្លារ​​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញា​ធរ​ថៃ បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ មក​កាន់​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដូចជា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ឧត្តរមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន​ជាដើម ៕

No comments:

Post a Comment

yes