បុរសម្នាក់ដែលគេស្គាល់ថាជាអ្នកមានស្តុក
ស្តម្ភ និងជាអនុប្រធានសភាពាណិជ្្ជកម្មខេត្តបន្ទាយមានជ័យ
កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា
បានត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមសាលាដំបូងរា
ជធានីភ្នំពេញ ។ បុរសរូបនោះឈ្មោះសុខ រ៉ាថន ភេទប្រុស អាយុ៣៩ឆ្នាំ
ស្នាក់ផ្ទះលេខ៦C ផ្លូវលេខ៣៥៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឲ្យដឹងថា
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ពូ
ដាវី មេបញ្ជាការរងនិងជាប្រធានមន្ទីរស្រាវជ្រាវសន្តិសុខព្រហ្មទណ្ឌ
និងលោកវរសេនីយ៍ទោ ផាន់ ដារ៉ាវុធ អនុប្រធាន កាលពីវេលាម៉ោងខាងលើ
បានអនុវត្តដីការបស់តុលាការ ចុះទៅចាប់ខ្លួនជនជាប់សង្ស័យឈ្មោះ សុខ
រ៉ាថន អនុប្រធានសភាពាណិជ្្ជកម្មខេត្តបន្ទាុយមានជ័យ
នៅភោជនីយដ្ឋានស្ពូន ស្ថិតនៅក្រោយក្រសួងអភិវឌ្ឍន៍ជនបទ
សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ក្រោយពីចាប់ខ្លួនជនសង្ស័យត្រូវបាននាំទៅកាន់សាលាដំបូងរាជធានីភ្នំពេ
ញ ភ្លាមដើម្បីប្រគល់ជូនទៅចៅក្រមស៊ើបសួរ
ដែលបានចេញដីកាបង្គាប់ឲ្យនាំខ្លួននោះ ។
ប្រភពព័ត៌មានបន្តថា ការឃាត់ខ្លួនជនសង្ស័យ សុខ
រ៉ាថន ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក
ដែលជននេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ តុលា ឆ្នាំ២០១៣
តាមបញ្ញត្តិមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
អំពើប្រព្រឹត្តរបស់ជនសង្ស័យបានប្រើឧបាយកលទុច្ចរិត
និងធ្វើឲ្យខូចប្រយោជន៍ទៅលើដើមបណ្តឹងរដ្ឋប្បវេណីយ៉ាងធ្ងន់ធ្ងរ
ដើម្បីធានាដល់ការស៊ើបអង្កេតឲ្យបានពេញលេញ
គប្បីសម្រេចនាំខ្លួនជនត្រូវចោទជូនចៅក្រមស៊ើមសួរដើម្បីបំភ្លឺការពិត ។
No comments:
Post a Comment
yes