សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 22, 2014

​សម្ដេច​ព្រះមហាក្សត្រី​នៃ​រាជាណាចក្រ​កម្ពុជាថ្លែងអំណរគុណ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិសម្រាប់​ការ​ថ្វាយព្រះពរ​នៅ​ថ្ងៃ​ចម្រើន​ព្រះជន្ម​​

សម្ដេច​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ

សម្ដេច​ព្រះមហាក្សត្រី​នៃ​រាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជ​លិខិត​ថ្លែងអំណរគុណ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្វាយព្រះពរ​សម្ដេច​ព្រះមហាក្សត្រី ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​។​

​ក្នុង​ព្រះរាជ​សារលិខិត​របស់​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ចុះ​កាលបរិច្ឆេទ ថ្ងៃ​២០ មិថុនា ឆ្នាំ​២០១៤ ផ្ញើ​ជូន​ឯកឧត្តម​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ខ្លឹមសារ​ថា ព្រះមហាក្សត្រី​ទ្រង់​បាន​ទទួល​នូវ​លិខិត​ថ្វាយព្រះពរ​របស់​ឯកឧត្តម ក្នុងឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះជន្មរ​បស់​ព្រះមហាក្សត្រី និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​។​

​សារលិខិត​របស់​ព្រះមហាក្សត្រី​បាន​ជូនពរ​ដល់​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិការ​ទាំងអស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​។​



​សូមជម្រាបថា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា បាន​ចេញ​លិខិត​ថ្វាយព្រះពរ​សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​ខួប​៧៨ យាង​ចូល​៧៩ ព្រះវស្សា ដោយ​ថ្វាយព្រះពរ​ព្រះអង្គ​មាន​ព្រះរាជសុខភាព​បរិបូរ ព្រះកាយពល និង​កម្លាំង​ពលំ​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មានុ​យឺនយូរ​៕

No comments:

Post a Comment

yes