សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 21, 2014

​លោក​សមរង្ស៊ី​៖ការរារាំង​របស់​អាជ្ញា​ធរ​ក្រុង​ប៉ោយប៉ែត​ជា​ការបិទ​សេរីភាព​បញ្ចេញមតិ​ពលករ​​

សមត្ថកិច្ច រារាំងតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនឲ្យចុះ
ជួបពលករ នៅក្រុងប៉ោយប៉ែត (រូបថត៖ បូ សាវី)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ចាត់ទុក​ការរារាំង​របស់អាជ្ញាធរ​នៅ​ក្រុង​ប៉ោយប៉ែត ជាការ​បំបិទ​សិទ្ធិសេរីភាព​លករ​ខ្មែរ​ក្នុង​ការបញ្ចេញមតិ ខណៈ​ដែល​ពួកគេ​ត្រឡប់​មកពី​ថៃ​វិញ​គ្រោង​ជួប​សំណេះ​សំណា​ល​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​មនុស្សធម៌​ឯករាជ្យ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
លោក សម រង្ស៊ី សរសេរ​នៅ​លើហ្វេ​សបុ​ក​របស់​លោក​ដោយ​ចោទ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ថា បង្កើត​ក្រុម​មនុស្ស​រាប់រយ​នាក់ អុកឡុក​គណៈប្រតិភូ​គណបក្ស​នេះ ដែល​ដឹកនាំ​ដោយ​លោក​ កឹម ​សុខា ទៅសួរសុខទុក្ខ និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។
​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពលករ​មាតុភូមិនិវត្តន៍​មកពី​ប្រទេស​ថៃ គឺ​ជា​កម្មវត្ថុ​ក្តៅគគុក ដែល​គណបក្ស​នយោបាយ​ទាំងពីរ កំពុង​តែ​ព្យាយាម​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលករ​ទាំងនោះ​។ តែ​ទោះជា​យ៉ាង​លោកយល់ថា រឿង​ដែល​សំខាន់​អាជ្ញាធរ​មិនគួរ​រារាំង​តំណាងរាស្ត្រ​គណបក្ស​ណាមួយ​ទេ ព្រោះ​ជា​សិទ្ធិ​របស់​​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​ក្នុង​ការជួបជុំ​បញ្ចេញមតិ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ «ខ្ញុំគិតថា មិនមែនត្រឹមតំណាងរាស្ត្រទេ ពលរដ្ឋសាមញ្ញម្នាក់ក៏មានសិទ្ធិក្នុងការសួរសុខទុក្ខ ក្នុងការផ្តល់ជាអំណោយផ្សេងៗបាន។ ក្នុងករណីតំណាងរាស្រ្ត អាជ្ញាធរ គួរតែបង្កលក្ខណៈ ឲ្យបានកាន់តែទូលំទូលាយថែមទៀត មិនមែនត្រូវរារាំង មិនឲ្យធ្វើសកម្មភាពជួបជាមួយប្រជាពលរដ្ឋនោះទេ»។

អ្នកសម្របសម្រួល​សមា​គម​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ​ដែល​តាម​​ដាន​ព្រឹត្តិការណ៍​នេះ លោក ស៊ុំ ចាន់​គា មានការ​សោ​យក​ស្តាយចំពោះ​ការ​រ​រាំង​របស់​អាជ្ញាធរ ដោយ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិ​តំណាងរាស្ត្រ​ និង​សិទ្ធិ​នយោ​បាយ​។ លោកបន្តថា អាជ្ញាធរ​មិន​គួរ​រើសអើង​គណបក្ស​ន​យោ​យ​បាយ​ទេ គួរតែ​គិត​ពី​សុខភាព និង​សុវត្ថិភាព​ពលករ ជាពិសេស​ផលប្រយោជន៍​ជាតិ​ជាធំ​ «គាត់មើលឃើញថា មិនត្រឹមតែនៅក្នុងថៃ គេដេញគាត់ទេ មកដល់ខាងខ្មែរមិនត្រូវគ្នាទៀត មន្ត្រីធំៗ អ្នកដឹកនាំមិនត្រូវគ្នាទៀត។ អ៊ីចឹងអ្នកដឹកនាំទាំងអស់ អ្នកដែលគេហៅថា អ្នកដែលឈានទៅដល់អ្នកបម្រើរាស្ត្រទាំងអស់នៅពេលខាងមុខ គួរតែដឹងខ្លួន គួរតែភ្ញាក់ខ្លួនឡើង ព្រោះខ្មែរគ្នាឯងទេ គួរតែចាប់ដៃគ្នា ធ្វើការនិយាយគ្នាទៅ កុំឲ្យយកការលាបពណ៌ យកមកដាក់គ្នា អាក្រក់ពេកហើយ»។
​លោក ស៊ុំ ចាន់​គា បន្ថែមថា ការ​រាំង​នេះ ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​ពលករ​ទាំងនោះ ដែល​នាំ​មាន​ការភ័យខ្លាច និង​តក់ស្លុត ស្របពេល​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មក​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​គួរតែ​សម្របសម្រួល​ឲ្យ​គាត់​មាន​ភាពកក់ក្តៅ​។​
​អភិបាលក្រុង​ប៉ោយប៉ែត​លោក ង៉ោ ម៉េង​ជ្រូន ច្រាន​ចោល​ការចោទប្រកាន់​នោះ​។ លោកបញ្ជាក់ថា អាជ្ញាធរ​គ្រាន់តែ​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ «ខ្ញុំសូមប្រកាស ខ្ញុំសូមអំពាវនាវ ដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ប្រសិនបើស្រលាញ់ពលកររបស់យើង អាណិតពលកររបស់យើង សូមមានសម្ភារៈបន្តិចបន្តួចយកមកចូលគណៈកម្មការកណ្តាល។ យើងអត់បានប្រកាសថា មិនទទួលយកអំណោយរបស់សង្គ្រោះជាតិ អត់បានប្រកាសថា មិនទទួលយកអំណោយរបស់អ្នកណាមួយទេ គឺយើងទទួលទាំងអស់ ប៉ុន្តែទទួលក្នុងនាមសប្បុរសធម៌ យើងមិនអនុញ្ញាតឲ្យមានការងារនយោបាយ ហើយយើងក៏មិនអនុញ្ញាតបង្កើតស្តង់ណាមួយទៀត ដែលធ្វើឲ្យប៉ះពាល់ ទៅសណ្តាប់ធ្នាប់សាធារណៈ ដែលធ្វើឲ្យស្ទះចរាចរណ៍»។
ជាមួយគ្នានេះដែរ គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​បានថ្កោលទោស​ចំពោះ​ការ​រារាំង​ប្រតិភូ​គណបក្ស​នេះ មិនឲ្យ​ចូលជួប​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​មនុស្សធម៌​ដល់​ពលករ​ខ្មែរ ដែល​យោធា​ថៃ​ដឹក​ទម្លាក់ចោល នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ក្រុង​ប៉ោយ​ប៉ែត​។ សេចក្ដីថ្លែងការណ៍ក៏​ស្នើឲ្យ​អាជ្ញាធរបញ្ឈប់​ជា​បន្ទាន់​នូវ​ការរើសអើង និង​ប្រកាន់​បក្សពួក ដែល​នាំឲ្យ​មាន​ការបែក​បាក់ជាតិ​៕

No comments:

Post a Comment

yes