សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

លោក​សមរង្ស៊ីនឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ស្ថានការណ៍​របស់​ពលករ​ខ្មែរនៅ​ថ្ងៃស្អែក​​

លោក​សម រង្ស៊ី នឹង​ធ្វើ​សន្និសីទ​សារព័តមាននៅថ្ងៃស្អែក (រូបតថដោយ៖ វីអូឌី)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ ជុំវិញ ស្ថានការណ៍​របស់​ពល​ករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា​នេះ ឲ្យដឹងថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​ព័ត៌មាន​មួយ ស្តីពី “​ស្ថានការណ៍​របស់​ពល​ករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បង្ខំ​ដឹក​យក​មក​ចាក់ចោល​នៅ​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​ខ្មែរ​មិន​បាន​យកចិត្ត​ទុក្ខ​ដាក់​” នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​មាន​ការចូលរួម​ពី​ពលករ​រងគ្រោះ​ផងដែរ​។​
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ ត្រូវបាន​ទាហាន​ថៃ ចាប់​ដាក់​ក្នុង​រថយន្ត​ទ្រុង ហើយ​ដឹកជញ្ជូន​មក​ចាក់ចោល​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ បន្ទាប់​ពី​ប្រទេស​ថៃ ជួប​ចលនា​រឿង​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ពី​តំណែង និង​មាន​រដ្ឋប្រហារ​ដោយ​យោធា​។​

​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ការពារជាតិ បញ្ចេញ​រថយន្តយោធា​ចំនួន ១៥០​គ្រឿង ចេញ​អន្តរា​គម​ន៏​ទៅ​ជួយ​ដឹក​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​នោះ ទៅ​ស្រុកកំណើត​វិញ​។ ក្រៅពីនោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ  អាជ្ញាធរ​ដែនដី និង​កាកបាទក្រហមកម្ពុជា ក៏​បាន​សហការ​គ្នា​ជួយ​ដឹក​ពលករ​ទាំងនោះ​ទៅ​ស្រុកកំណើត​វិញ​ដែរ​៕

No comments:

Post a Comment

yes