សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 9, 2014

តំណាង​ប្រជាពលរដ្ឋ​៥៨​គ្រួសារ​រស់នៅ​តាម​ដង​ផ្លូវ​សហព័ន្ធរុស្ស៊ីតវ៉ា​ទាមទារ​ប្លង់កម្មសិទ្ធិដី​​

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី តវ៉ា
ទាមទារប្លង់កម្មសិទ្ធិដី(រូបថតដោយតាត ឧត្តម)

ប្រជាពលរដ្ឋ​តំណាងឲ្យ​៥៨​គ្រួសារ​រស់នៅ​តាម​ដង​ផ្លូវ​សហព័ន្ធរុស្ស៊ី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ទាមទារ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេ​ញ​ប្លង់​កម្មសិទ្ធិ​ដី​ឲ្យ​ពួកគាត់​។​
​ការតវ៉ា​នោះ​ធ្វើឡើង​នៅ​ខាង​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅក្នុង​ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ខាង​មុខ​ក្រសួង​ការពារជាតិ​។​
​អ្នក​តវ៉ា បាន​ពាក់​អាវ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើក​បដា និង​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដោយ​ភ្ជាប់​នឹង​សារ​ទាមទារ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញមុខ​ដោះស្រាយ​ចេញ​ប្លង់​កម្មសិទ្ធិ ជូន​ពួកគេ​។​
​ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​លើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​ធ្លាប់​បាន​ស្នើសុំ​ប្លង់​ដី​ពី​សាលារាជធានី​កាលពី​៣​ឆ្នាំមុន​ម្តង​រួចមកហើយ តែ​សាលា​រាជធានី​ភ្នំពេញ​ថា ដី​ដែល​ពួកគេ​កំពុង​រស់នៅ​ជា​ដី​របស់​រដ្ឋ​។ ពួកគេ​បន្ត​ថា ប្រសិនបើ​ជា​ដី​របស់​រដ្ឋ ហេតុអ្វី​បានជា​សាលា​រាជធានី ព្រម​ប្រគល់​ប្លង់​ដី​ទៅ​ឲ្យ​គ្រួសារ​ចំនួន​១០​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី និង​ស្ថិត​ក្នុង​ភូមិ​៣​តែមួយ​។ ពួកគាត់ ចាត់ទុក​ការចេញប្លង់កម្មសិទ្ធិដីនេះ ជា​ការរើសអើង​មួយ​។​

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខាងមុខផ្ទះ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះទេ បើទោះជា​មាន​កម្លាំង​សមត្ថកិច្ច​មួយចំនួន​យាមកាម​ក៏ដោយ​។​
​ប្រជាពលរដ្ឋ ព្រមាន​ថា ពួកគេ​នឹង​តវ៉ា​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ រហូតដល់​មាន​ដំណោះស្រាយ​។ ប្រជាពលរដ្ឋ​តវ៉ា​ចំនួន​៣​ថ្ងៃ​មក​ហើយ​រហូត​មកដល់​ពេលនេះ​៕

No comments:

Post a Comment

yes