លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅប្រទេសបង់ក្លាដែស ដោយនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃចន្ទនេះ ឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសលោកស្រី ហ្សេក ហាស៊ីណា។ ទស្សនកិច្ចនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៤។
គណៈប្រតិភូអមដំណើរនាយករដ្ឋមន្ត្រី រួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងសមាជិករដ្ឋាភិបាលផ្សេងៗទៀត។
ភាគីកម្ពុជា និងបង់ក្លាដែស នឹងចុះត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ រួមមានកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មការចម្រុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី, អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាស្ត្រ និងបច្ចេកទេសក្នុងវិស័យកសិកម្មរវាងកម្ពុជា-បង់ក្លាដែស, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា-បង់ក្លាដែស និងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគរវាងកម្ពុជា-បង់ក្លាដែស៕
No comments:
Post a Comment
yes