សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 9, 2014

សង្គ្រោះ​ជាតិ​៖​បក្ស​កាន់​អំណាច​កំពុង​ប្រើ​យុទ្ធសាស្ត្រ​ខ្មែរក្រហម​គំរាម​ដៃគូមុន​ចរចា​​

សន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ
 កាលពីព្រឹកមិញ (រូបថត៖ តាត ឧត្តម)

គណបក្សជំទាស់ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​គណបក្សកាន់អំណាច ថា​កំពុង​ប្រើ​យុទ្ធសាស្ត្រ​របស់​ពួក​ខ្មែរក្រហម ដើម្បី​បំបាក់ស្មារតី ដៃគូប្រកួត ដើម្បី​បន្ត​គ្រប់គ្រង​អំណាច មុនពេល​បើក​កិច្ចចរចាទម្លាយ​ភាពជាប់គាំង​នយោបាយ​។​
​ប្រតិកម្ម​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​កម្លាំងប្រដាប់អាវុធ នៅ​ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃអាទិត្យ​បាន​រារាំង និង​ដក​យក​សម្ភារៈ ពី​តំណាងរាស្ត្រ​ជាប់ឆ្នោត របស់​បក្ស​សង្គ្រោះ​ជាតិ ពេល​ចុះ​ធ្វើ​វេទិកា​សាធារណៈ នៅ​អតីត​តំបន់​រឹងមាំ​របស់​ខ្មែរក្រហម​នោះ​។​
ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ស្នាក់ការ​កណ្តាល​បក្ស នៅ​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៤​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែងថា ការរារាំងនៅ​ខេត្ត​ឧត្តរមានជ័យ បាន​ធ្វើ​ឡើង​មុន​ជំនួប​ចរចា​ដែល​ភាគី​ទាំង​ពីរ​ទើប​ដោះដូរ​ឯកសារ​រួច ក៏​ដូចជា​ករណី​បាញ់​សម្លាប់​មនុស្ស​នៅ​គល់​ស្ពាន​ក្បាលថ្នល់ បាញ់សម្លាប់​កម្មករ​នៅ​ផ្លូវវ៉េងស្រេង ដែល​លោក​ចាត់ទុកថា​សុទ្ធ​តែ​កើតឡើង​មុន​ជំនួប​នៃ​មេបក្ស​ទាំងពីរ ដើម្បី​ត្រួសត្រាយភាពជាប់គាំង​នយោបាយ ក្រោយ​​ការបោះឆ្នោត។​
​លោក កឹម សុខា យល់ថា វិធានការ​នោះមិន​ខុស​ពី​របប​ខ្មែរក្រហម ដែល​ព្យាយាមសម្លាប់​មនុស្ស ហើយ​មិន​ទទួល​ខុស​ត្រូវ និង​គំរាមកំហែង​សិទ្ធិ​ធ្វើ​នយោបាយ។​

​ក្នុង​ស​ន្និសីទ​នោះដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចាត់ទុក​សកម្មភាព​ប្រើ​កម្លាំងយោធាស្លៀកពាក់​ស៊ីវិល​រារាំង​នោះ​ថា ជា​ការរៀបចំ​ទុក​ដើម្បី​គំរាម​ឲ្យ​គណបក្សលោក​ចូលប្រជុំ​សភា​ទាំង​បង្ខំ​។
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​ច្រាន​ចោទ​ការចោទប្រកាន់​នេះ  ដោយ​អះអាង​ថា ជា​ទម្លាប់​របស់​​បក្ស​ប្រឆាំង ដែល​មិននិយាយ​ពី​អំពើ​ល្អរបស់​រដ្ឋាភិបាល​។​
អ្នកវិភាគ ឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់ថា គណបក្ស​ដែល​មិន​កាន់អំណាច​ច្រើន​ជួប​ការលំបាក​ពេល​ចេញ​ធ្វើ​សកម្មភាព​នយោបាយ ដោយសារ  មន្ត្រីរាជការ ​និង​កម្លាំងប្រដាប់អាវុធ​មិនទាន់​ឯករាជ្យ​។ ប៉ុន្តែ​លោក​ព្រមាន​ថា ទង្វើ​ណាមួយរបស់​អ្នកនយោបាយ​ដែល​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍ជាតិ ពលរដ្ឋ​នឹង​កាត់សេចក្តី​នៅពេល​បោះឆ្នោត​ម្តងទៀត។​
​យ៉ាងនេះក្តី​លោក សម រង្ស៊ី នៅ​តែ​បង្ហាញ​ពី​ជំហរ​ចង់ឲ្យ​មាន​ការចរចា ដើម្បី​ទម្លាយ​ភាពជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត ដោយ​អះអាង​ថា រដ្ឋាភិបាល​បច្ចុប្បន្នដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដំណើរការ​បច្ចុប្បន្ន ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ៕

No comments:

Post a Comment

yes