សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 9, 2014

លីកាដូ​៖​សកម្មជន​សិទ្ធិមនុស្ស​បួន​នាក់​នឹង​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ​សប្តាហ៍​ក្រោយ​​


អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) នឹង​បញ្ជូន​សកម្មជន​សិទ្ធិមនុស្ស និង​ដីធ្លី ចំនួន​បួន​នាក់ ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា​នេះ ដោយសារ​ស្ថានភាព​សុខភាព​របស់​ពួកគេ រើ​ខ្លាំង​ឡើងវិញ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​នៃ អង្គការ​លីកាដូ  លោក អំ សំអាត ប្រាប់ ​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៩ ខែ​មិថុនា​នេះ​ថា មនុស្ស​ទាំង​បួន​នាក់ បាន​រងរបួស​ពី​ការ​វាយ​បង្ក្រាប​របស់​សមត្ថកិច្ច កាលពីដើមឆ្នាំ​២០១៤​។ លោក​បន្តថា សកម្មជន​ដែល​ត្រូវ​បញ្ជួន​ទៅ​នោះ​រួមមាន លោក វ​ន់ ពៅ លោក ​ថេង សាវឿន លោក ច័ន្ទ ពុទ្ធិស័​ក្ត និង​កម្មករ​ម្នាក់​ទៀត លោក យ៉ុង សំអន ។ 
​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​អាការៈ​ជំងឺ​របស់​លោក​បាន​ចាប់ឈឺ​ខ្លាំង​ឡើងៗ ជា​ពិសេស​ត្រង់​របួស​ដែល​ក្រុម​ទាហាន​ឆ័ត្រយោង​លេខ​៩១១ បាន​វាយ​បង្ក្រាប​រូប​លោក​នៅ​ម្តុំ​រោងចក្រ​យ៉ាក​ជី​ង។
​អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក  ថេង សាវឿន មានប្រសាសន៍ថា រហូតមកដល់​ថ្ងៃនេះ​លោក​មិន​ទាន់​បាន​ចូល​ធ្វើការ​នៅ​ឡើយ​ទេ ដោយសារ​តែ​ឈឺ​ត្រង់​របួស​ដែល​ទាហាន​វាយ​ត្រូវ​ដេរ​អស់​៧​ថ្នេរ នាំឲ្យ​លោក​មានការ​ភ្លេចភ្លាំង​ច្រើន ហើយ​ពេល​ដេក​ត្រូវ​ផ្អៀង​រហូត។

អ្នកដឹកនាំ​សហគមន៍​បឹងកក់​លោក ច័ន្ទ ពុទ្ធិស័​ក្ត រៀបរាប់ថា លោក​មាន​អា​ការៈក្អក​ខ្លាំង ហត់​ឈឺ​ត្រង់​ដើមទ្រូង និង​ក្បាល​ស្ពឹក​រហូត ដែល​ទាំងនេះ​គឺជា​កន្លែង​ដែល​ទាហាន​ទាត់ វាយ​នឹង​ដំបង​ដែក កាលពីដើម​ខែ​មករា។
​លោក វ​ន់ ពៅ  និង​មនុស្ស​២៣​នាក់ ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​ពេល​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ​។ ការ​ប៉ះទង្គិច​នៅ​ផ្លូវ​វ៉េងស្រេង បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ស្លាប់​ភ្លាមៗ ២៣​នាក់​ត្រូវ​ចាប់ខ្លួន និង​ប្រមាណ​៤០​នាក់​រងរបួស ហើយ​ជនរងគ្រោះ​មួយចំនួន​ទៀត​បាន​ស្លាប់​បន្តបន្ទាប់​៕

No comments:

Post a Comment

yes