លោក វន់ ពៅ កំពុងថ្លែងទៅកាន់អ្នកតវ៉ាក្នុងអំឡុងពេលបាតុ
កម្មមួយក្នុងរាជធានីភ្នំពេញ
ដៃធ្លាប់តែកាន់ម៉ាស៊ីនដេរនិងមួលហ្គែរម៉ូតូ
ប៉ុន្តែបានប្តូរមកកាន់ក្បាលមេក្រូដើម្បីស្រែកតវ៉ាទាមទារសិទ្ធិ
ឲ្យកម្មករអ្នករកស៊ីរត់ម៉ូតូ និងអាជីវកររកស៊ីតាមដងផ្លូវ
បុរសសម្បុរសមាឌធំក្រអាញ ដែលមានកម្ពស់មិនខ្ពស់មិនទាប
តែងតែពាក់មួកស្លឹកត្នោត ក្រមាបង់ក លោក វន់ ពៅ
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដែលទើបតែមានសេរីភាពដើរចេញពីពន្ធនាគារបន្ទាប់ពីជាប់ឃុំអស់រយៈ
ពេល ៥ខែ
ដោយសារតែការចូលរួមឃ្លាំមើលកម្មកររោងចក្រទាមទារដំឡើងប្រាក់ខែ
១៦០ ដុល្លារក្នុងមួយខែបានថ្លែងថា៖ «ខ្ញុំមិនតក់ស្លុតទេ
ទោះបីជាគេចាប់ខ្ញុំដាក់គុកក៏ខ្ញុំនៅតែតវ៉ា
ដោយសារតែសង្គមបានបន្សល់ការឈឺចាប់ដល់ពលរដ្ឋខ្មែរ»។
អង្គុយនៅក្នុងបន្ទប់ធ្វើការដែលមានតាំងរូបសកម្មភាពធ្វើការ តវ៉ាដើម្បីសិទ្ធិកម្មករកន្លងមក និងមានទាំងសៀវភៅព្រះធម៌ជាច្រើនភាគនៅក្បែរខ្លួនផងនោះ លោក វន់ ពៅ បានថ្លែងថា ដោយសារតែស្អប់ការគាបសង្កត់តាំងពីកុមារភាព និងឃើញភាពអយុត្តិធម៌សង្គមពីសំណាក់ថៅកែរោងចក្រមកលើកម្មករ ទើបជំរុញឲ្យលោកចេញមុខធ្វើការតវ៉ាដើម្បីរកយុត្តិធម៌ រហូតដល់ជាប់ពន្ធនាគារដោយគ្មានកំហុស។
លោកថ្លែងទៀតថា៖ «ដោយសារតែការឈឺចាប់ពីសំណាក់ថៅកែរោងចក្រខ្ញុំបានធ្វើការទាមទារ សិទ្ធិកម្មកររហូតដល់ថៅកែរោងចក្រចាប់បង្ខាំងខ្ញុំឲ្យដេរម៉ាស៊ីន ៥ ទៅ ៦ ម៉ាស៊ីននៅក្នុងបន្ទប់តែឯង ហើយយកកាំភ្លើងបាញ់ចន្លោះៗជើង រហូតដល់គេដូររោងចក្រ គេបញ្ឈប់ខ្ញុំ»។
ជាកូនកសិករមានស្រុកកំណើតនៅ ភូមិត្រពាំងពុល ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានបងប្អូនបង្កើតចំនួន ៥ នាក់ប្រុស ៣ នាក់ស្រី ២ នាក់ ជាកូនពៅនៅក្នុងគ្រួសារ ជាកូនកំព្រា រស់នៅជាមួយបងស្រីតាំងពីអាយុ ៤ឆ្នាំ បន្ទាប់ពីឪពុកម្តាយ បានស្លាប់ នៅសម័យខ្មែរក្រហម ដោយគេចោទថា ជាពួកខ្មាំង លោកបានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំរស់នៅជាជីវិតក្មេងកំព្រាតាំងពីតូចរហូតដល់ពេញវ័យ ហើយមុននឹងម្តាយស្លាប់គាត់បានទុកមេគោមួយក្បាលឲ្យ ដោយគាត់ប្រាប់នៅដង្ហើមចុងក្រោយថា នៅពេលដែលកូនធំឡើងត្រូវការប្រាក់កូនលក់មេគោនោះទៅ។ នៅពេលដែលខ្ញុំរៀនដល់ថ្នាក់ ទី៥ ខ្ញុំក៏លក់មេគោទិញបានកង់ដើម្បីជិះទៅរៀន រហូតដល់ខ្ញុំចប់ថ្នាក់បាក់ឌុបនៅ ឆ្នាំ១៩៩៥»។
ក្រោយពីរដ្ឋប្រហារថ្ងៃ ទី៥-៦ កក្កដា ១៩៩៧ នៅចុងឆ្នាំនោះមានការវិនិយោគលើវិស័យកាត់ដេរ កូនកសិករកំព្រាឪពុកម្តាយរូបនេះក៏បានវេចខោអាវមួយបង្វេចដើម្បី ស្វែងរកការងារធ្វើនៅ ទីក្រុងភ្នំពេញ ក៏បានចូលបម្រើការងារជាកម្មកររោងចក្រកាត់ដេរមួយស្ថិតនៅក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ រហូតដល់ចុង ឆ្នាំ២០០២ ហើយដោយសារតែជីវិតជាកម្មករកាត់ដេរកូនកសិកររូបនោះមើលឃើញនូវភាព អយុត្តិធម៌របស់ថៅកែរោងចក្រជិះជាន់មកលើកម្មករ លោកក៏បានទាក់ទងលោក ជា វិជ្ជា បង្កើតជាសហជីពនៅក្នុងរោងចក្រនោះ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ។
លោកបានថ្លែងថា៖ «ខ្ញុំបានក្លាយជាប្រធានសហជីពប្រចាំនៅក្នុងរោងចក្រដែលខ្ញុំធ្វើ ការយើងតវ៉ាតាំងពីប្រាក់ខែ ២៥ ដុល្លារនៅក្នុង ឆ្នាំ១៩៩៨ រហូតដល់ប្រាក់ខែ ១០០ ដុល្លារនៅ ឆ្នាំ២០១៤។ ទោះបីជាខ្ញុំជាប់គុកក៏យើងទទួលបានជោគជ័យសម្រាប់កម្មករដែរ ទោះមិនបានដូចបំណងកម្មករ តែយើងនៅបន្តធ្វើទៀត។ ជីវិតខ្ញុំតស៊ូជាមួយកម្មករ ប្រឈមមុខជាមួយអាជ្ញាធរ ហើយក៏បានទទួលនូវការវាយដំទាត់ធាក់ឆ្អែតឆ្អន់»។
បន្ទាប់ពីចុង ឆ្នាំ២០០២ ជីវិតជាកម្មកររោងចក្រត្រូវបានបញ្ចប់ អតីតកម្មករដែលត្រូវបានដេញចេញនៅសល់លុយតិចតួច ក៏បានទិញម៉ូតូដែលមានតម្លៃថោកសមរម្យដើម្បីរត់ម៉ូតូឌុប។ ក្រោយពីប្រកបរបរនេះអស់រយៈពេល ៣ឆ្នាំ ក៏បានឃើញនូវបញ្ហាប្រឈមជាច្រើនសម្រាប់អ្នករត់ម៉ូតូឌុបលោកក៏បាន សម្រេចចិត្តបង្កើតសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធឡើងនៅថ្ងៃ ទី៣០ មេសា ឆ្នាំ២០០៥ ដើម្បីការពារសិទ្ធិអ្នករត់ម៉ូតូឌុប រ៉ឺម៉កទេសចរណ៍ អាជីវករតាមដងផ្លូវ។
លោកថ្លែងថា៖ «យើងបង្កើតដោយសារសង្គមបានបន្សល់ការឈឺចាប់ដល់ពលរដ្ឋខ្មែរ។ បើអ្នកស្នេហាជាតិ អ្នកតស៊ូដើម្បីសិទ្ធិមនុស្សរវល់តែយករឿងភ័យខ្លាចដាក់ខ្លួន សិទ្ធិកម្មករគឺមិនអាចរកបានទេ»។
លោកបានរំឭកអំពីព្រឹត្តិការណ៍នៅ ឆ្នាំ២០០៧ នៅពេលលោកបានចូលរួមតវ៉ាជាមួយបងប្អូនកម្មករនៅ ខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរអប្សារាហាមមិនឲ្យរ៉ឺម៉កទេសចរណ៍រត់នៅតាមតំបន់ អង្គរ លោកទាមទារបានសម្រេចដោយអាជ្ញាធរអប្សារាអនុញ្ញាតឲ្យរត់វិញរហូតដល់ សព្វថ្ងៃ។ ឯព្រឹតិ្តការណ៍មួយទៀតគឺនៅ ឆ្នាំ២០១១ អាជ្ញាធររាជធានីភ្នំពេញមានបំណងចង់បិទមិនឲ្យរ៉ឺម៉ករត់នៅភ្នំពេញ លោកក៏បានទាមទារតវ៉ា នៅសាលារាជធានីភ្នំពេញជាមួយអ្នករត់រ៉ឺម៉ករាប់ពាន់នាក់ អាជ្ញាធរក៏អនុញ្ញាតឲ្យរត់នៅក្នុងក្រុងវិញ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញភាពអយុត្តិធម៌សង្គមតាំងពីកុមារភាពមកម៉្លេះ កាលខ្ញុំជាក្មេងឃ្វាលគោ នៅពេលម្ចាស់ស្រូវចាប់គោខ្ញុំ គ្រាន់តែជាន់សន្ទូងបន្តិចបន្តួចគេដេញវាយខ្ញុំ ខ្ញុំបានបបួលក្មេងៗឃ្វាលគោធ្វើចម្ពាមកៅស៊ូតទល់ជាមួយនឹងម្ចាស់ ស្រូវវិញកុំឲ្យធ្វើបាបក្មេងឃ្វាលគោ»។
ដោយសារតែការតស៊ូដើម្បីសិទ្ធិកម្មករ កូនកំព្រាដែលជាប្រធានសមាគមត្រូវបានកម្លាំងសមត្ថកិច្ចទាហានឆត្រ យោងលេខ ៩១១ បានវាយយ៉ាងដំណំមុននឹងបញ្ជូនខ្លួនទៅពន្ធនាគារ កាលពី ខែមករា ឆ្នាំ២០១៤ ដោយចោទប្រកាន់ពីបទផ្តួចផ្តើមគំនិតឲ្យមានអំពើហិង្សា បង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រកាត់ដេរ ហើយសម្រេចកាត់ទោស ៤ ឆ្នាំកន្លះ ប៉ុន្តែលោកថា ការសម្រេចចិត្តរបស់តុលាការអយុត្តិធម៌សម្រាប់រូបលោកក៏ដូចជា កម្មករផ្សេងទៀត ពួកលោកជាអ្នករងគ្រោះត្រូវទាហានវាយធ្វើបាបស្ទើរតែបាត់បង់ជីវិត។
លោកថា៖ «តុលាការត្រូវតែទម្លាក់ការចោទប្រកាន់ពួកខ្ញុំ»។
និយាយដល់ត្រង់ចំណុចនោះលោកបានរំឭកអំពីជីវិតនៅក្នុងពន្ធនាគារ ដែលរងរបួសគ្មានថ្នាំព្យាបាលថា នៅពេលដែលគេយកពួកលោកទៅដាក់នៅ ត្រពាំងផ្លុង ពេលដែលគេបណ្តើរចុះពីលើរថយន្តមកគឺវាជារឿងមួយអយុត្តិធម៌ណាស់ គេឲ្យយើងស្រាតខោអាវននលគោកតែម្តង គេមិនផ្តល់តម្លៃឲ្យយើង គេប្រៀបយើងដូចជាទាសករឬក៏ឧក្រិដ្ឋជនក្បត់ជាតិអីមួយអ៊ីចឹងបានជា គេធ្វើយ៉ាងនេះចំពោះលោក។
លោកបន្ថែមទៀតថា៖ «ដៃយើងជាប់ខ្នោះ ខ្ញុំស្រាតខោអាវយឺតគេទាត់ធាក់ដូចឆ្កែដូចឆ្មា គេបណ្តើរចូលពន្ធនាគារឲ្យយកដៃទូលក្បាលឱនមុខចុះ បើហ៊ានងើប គេវាយ»។
លោកបានថ្លែងថា បន្ទាប់មកគេបោះបាយមួយកញ្ចប់មានលាយក្រួស ជាមួយត្រីស្អុយដោយមន្ត្រីពន្ធនាគារប្រាប់ថា ពួកឯងសមតែបាយហ្នឹងទាមទារ ១៦០ ដុល្លារស្អីនៅផ្ទះមិននៅ បន្ទាប់មកគេវាស់ក្តារក្នុងបន្ទប់ឲ្យដេកដោយមានទទឹងកន្លះម៉ែត្រ បណ្តោយប្រមាណជិត ២ ម៉ែត្រ ហើយក្នុងបន្ទប់នោះមានមនុស្ស ១២០ នាក់ ដូច្នេះត្រូវដេកក្បាលផ្ទុយគ្នា ពេលខ្លះកំពុងតែដេកគេយកជើងគងក្បាល លោកស្រក់ទឹកភ្នែកអាណិតខ្លួនដោយនឹកថា មិនគួរណាសង្គមខ្មែរមើលងាយសកម្មជនសិទ្ធិមនុស្សដល់ថ្នាក់នេះសោះ។
លោកថ្លែងថា៖ «ខ្ញុំតក់ស្លុតបំផុតនៅពេលខ្ញុំចូលបន្ទប់ទឹកមនុស្សអង្គុយជាជួរ និងងូតទឹកស្រាតជាជួរ ខ្ញុំគិតថា នេះហើយឋាននរកយើងធ្លាប់តែឃើញនរកគេគូរតាមព្រះវិហារគួរឲ្យសោក សង្រែងបំផុត»។
លោកបន្ថែមទៀតថា នៅពេលដែលលោកជាប់ពន្ធនាគារដោយអយុត្តិធម៌លោកបានឲ្យភរិយារបស់លោក យកកូនប្រុសតូចៗទាំង ៣ នាក់ឲ្យមកមើលការតវ៉ាដើម្បីអនុវត្តជាក់ស្តែងតែម្តងពីព្រោះលោក ចង់ឲ្យពួកគេបន្តវីរភាពពីលោក។
លោកចង់ឲ្យកូនឃើញនូវទង្វើឈឺចាប់ដែលកូនទាមទារដើម្បីសិទ្ធិ សេរីភាពឪពុក ដូច្នេះនៅពេលដែលគេធំឡើងត្រូវតែគិតជាតិ។ លោកថ្លែងថា៖ «ខ្ញុំសូមផ្តាំទៅយុវជនត្រូវតែក្រោកឈរឡើងដើម្បីទទួលបាននូវ យុត្តិធម៌សង្គម»៕

No comments:
Post a Comment
yes