ការដឹកបញ្ជូនពលករខ្មែរមកកម្ពុជាវិញ (រូបតថ៖ បូ សាវី)
លិខិតដែលលោកសម រង្ស៊ី ផ្ញើជូនលោក sompung samquanbun ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជានៅថ្ងៃទី១៣ខែមិថុនា លោកស្នើឲ្យលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃអនុញ្ញាតឲ្យ ពលរដ្ឋខ្មែរបន្តធ្វើការលើទឹកដីថៃបន្តទៀត។ លោក សម រង្ស៊ី អះអាងថា ពលករខ្មែរគ្រាន់តែ ធ្វើការដោយស្ងប់ស្ងាត់ និងសន្តិភាពលើទឹកដីថៃ ព្រោះពួកគេជាអ្នកក្រីក្រ។ លោកសម រង្ស៊ី ធានាពលករខ្មែរ នឹងមិនចូលពាក់ព័ន្ធនិងនយោបាយថៃដែលកំពុងមានវិបត្តិនេះទេ។
លោក សម រង្ស៊ី សម្តែងការឈឺចាប់ និងតក់ស្លុត ពេលដែលលោកទទួលបានព័ត៌មានថា ពលករទទួលរងនូវហិង្សា និង មានស្លាប់ ពេលយោធាថៃ វាយឆ្មក់ចូលកន្លែងដែលពលករ ខ្មែរស្នាក់នៅ ដើម្បីចាប់បញ្ជូនមកកម្ពុជាវិញនោះ។
លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ ជួយទំនុកបម្រុងប្រជាពលករខ្មែរជាលក្ខណៈមនុស្សធម៌ តាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។
របាយការណ៍របស់សាលាខេត្តបន្ទាយមានជ័យបានឲ្យដឹង គិតមកត្រឹមរសៀលថ្ងៃសៅរ៍ ពលរដ្ឋខ្មែរប្រមាណ៩ម៉ឺននាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកប៉ោយប៉ែត។
No comments:
Post a Comment
yes