សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 14, 2014

សណ្ឋាគារ​បម្រើ​តែ​ភ្ញៀវ​បុរស​ដំបូង​បង្អស់​នៅ​កម្ពុជា


ខ្នើយ​ដ៏ទន់​ល្មើយ​ស័ក្ដិសម​នឹង​បន្ទប់​ពណ៌​សក្បុស​ដូច​សំឡី ដែល​វិចិត្រករ​បាន​កែច្នៃ​គូរ​គំនូរ​បែប​ខ្វៀក​រំលេច​នូវ​កាយវិការ​ស្នេហា​ យ៉ាង​ស្អិតល្មួត​រវាង​បុរស​ភេទ​ដូចគ្នា​ក្នុង​ស្ថានភាព​ននលគក​គួរ​ឲ្យ​ ស្រើបស្រាល។ រូបភាព​ទាំង​នេះ​ទទួល​ឥទ្ធិពល​ពី​សិល្បករ​បារាំង​លោក ហ្សង់ កុកតូ (Jean Cocteau)។ បន្ទប់​ស្នាក់នៅ​ដ៏រ៉ូមេនទិក​ទាំង​១០​នោះ​ក៏​ត្រូវ​បាន​ដាក់​ឈ្មោះ​របស់​ គូស្នេហ៍​បុរស​ស្នេហា​ភេទ​ដូច​គ្នា បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​របស់​កវី​និពន្ធ​បារាំង​ដ៏ល្បីល្បាញ​លោក អាកតួរ រីមបូដ និង ប៉ូល វែរឡែនន៍ (Arthur Rimbaud and Paul Verlaine) ដែល​នាម​របស់​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សណ្ឋាគារ​មួយ​ក្នុង ​រាជធានី​ភ្នំពេញ។

ស្ថិត​នៅ​ម្ដុំ​បឹងកេងកង សណ្ឋាគារ​ប៊ូទិក Arthur and Paul បាន​កែច្នៃ​អគារ​ទសវត្សរ៍​ឆ្នាំ​១៩៣០​ឲ្យ​ទៅ​ជា​បន្ទប់​ស្នាក់ កន្លែង​ស្ប៉ា ម៉ាស្សា បារ៍ និង​ភោជនីយដ្ឋាន​ដ៏ទំនើប​ប្រកប​ដោយ​ផាសុកភាព ដោយ​ស្ថិត​ក្នុង​បរិយាកាស​ធម្មជាតិ​ពណ៌​បៃតង​អម​ដោយ​បុប្ផា​ស្រស់​បំព្រង។ សណ្ឋាគារ​ដំបូង​បង្អស់​នៅ​រាជធានី​ភ្នំពេញ​ដែល​បម្រើ​តែ​ភ្ញៀវ​ប្រុស និង​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក មីស្ហែល កាំងដ៍បែតេ(Michel Kindbeiter) និង​លោក ធីបូដ៍ ប៉ូត្យេ (Thibaud Pothier) ជា​ដៃគូ​ស្នេហា​ផង និង​ជំនួញ​របស់​លោក​ផង។



Content image - Phnom Penh Post

អង្គុយ​ក្បែរ​ដៃគូ​ក្នុង​ភោជនីយដ្ឋាន​នៃ​សណ្ឋាគារ​នគរ​ប្រុស​លវោ​ដែល​គ្មាន​ ស្រមោល​នារី​ណា​ម្នាក់​នោះ សហ​ម្ចាស់​សណ្ឋាគារ​លោក មីស្ហែល កាំងដ៍បែតេ បាន​រៀបរាប់​ថា៖ «Arthur and Paul គឺជា​កន្លែង​លម្ហែកាយ​តែ​មួយ​គត់​នៅ​ភ្នំពេញ​ដែល​សម្រាប់​តែ​បុរស​សុទ្ធ និង​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា។ ខ្ញុំ​បាន​ស្វែងរក​ទីតាំង​ដ៏ស្រស់ស្អាត និង​ស្ងប់ស្ងាត់​នៅ​ម្តុំ​បឹងកេងកង​១​ដោយ​ជួសជុល​ឡើង​វិញ​នូវ​អគារ​ឆ្នាំ​ ១៩៣០​ហើយ​ប្រែក្លាយ​វា​ឲ្យ​ទៅ​ជា​សំណង់​មាន​លក្ខណៈ​ទំនើប​ស្ទីល​បារំាង​មាន​ អាង​ហែល ផ្កា និង​ដើមឈើ​ត្រសុំត្រសាយ។ យើង​ធ្វើ​អ៊ីចឹង​ដើម្បី​ឲ្យ​ភ្ញៀវ​ចូល​មក​កន្លែង​យើង​មាន​អារម្មណ៍​ ស្រស់ស្រាយ និង​ភាព​ជា​ឯកជន​មិន​មាន​អ្នក​មក​រំខាន»។


ក្រៅពី​ផ្ដល់​នូវ​សេវា​ស្នាក់នៅ ភ្ញៀវ​បុរស​ទាំងឡាយ​ក៏​អាច​ទទួល​នូវ​សេវា​ម៉ាស្សា​ពី​អ្នក​ជំនាញ​រូប​សង្ហា ដែល​រុំ​បិទ​បាំង​កាយ​ដោយ​កន្សែងពោះគោ​ដ៏សិចស៊ី​ផង​ដែរ។

លោក មីស្ហែល កាំងដ៍បែតេ បាន​ពិពណ៌នា​ពី​សេវា​នៃ​សណ្ឋាគារ​របស់​លោក​ទៀត​ថា៖ «ក្នុង​កន្លែង​សម្រាក​លម្ហែកាយ​នៃ​សណ្ឋាគារ​របស់​យើង​នេះ​ក៏​មាន​ការ​ ស្វាគមន៍​ដោយ​ការ​ថ្នាក់ថ្នម​ម៉ាស្សា​ពិសេស​ពី​អ្នក​ជំនាញ​ម៉ាស្សា​ប្រុសៗ​ រាងសង្ហា និង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ជំនាញ​ច្បាស់លាស់​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ​»។

ក្រៅពី​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​សេវា​ឥតខ្ចោះ​ដល់​បណ្ដា​ភ្ញៀវ​បុរស សណ្ឋាគារ​ក៏​ប្រកាន់ខ្ជាប់​នូវ​ទំនោរ​ស្នេហា​ធម្មជាតិ និង​ភាព​ស្ងប់ស្ងាត់​លក្ខណៈ​ឯកជន​ផង​ដែរ។ សូម្បីតែ​អាង​ហែលទឹក​ក៏​មិន​មាន​ជាតិ​ក្លរីន ឬ​អំបិល​ទេ ហើយ​សម្រាប់​ការ​ស្ទីម​ខ្លួន​ក្នុង​បន្ទប់ ភ្ញៀវ​ក៏​អាច​ស្រាត​ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នកដទៃ​ឡើយ។

Content image - Phnom Penh Post

សហស្ថានិក​លោក ធីបូដ៍ ប៉ូត្យេ ដែល​មាន​បទពិសោធ​បម្រើ​ការ​នៅ​សណ្ឋាគារ​លំដាប់​ខ្ពស់​ឯ​ទីក្រុង​ប៉ារីស​របស់ ​បារាំង​នោះ​បាន​និយាយ​ថា៖ «គោលបំណង​របស់​យើង​គឺ​បង្កើត​កន្លែង​លម្ហែ​បែប​ស្ងប់ស្ងាត់​សម្រាប់​អ្នក​ ស្រឡាញ់​ភេទ​ដូចគ្នា​ឲ្យ​ផ្សារ​ភ្ជាប់​មនោសញ្ចេតនា​ទៅ​នឹង​កវីនិពន្ធ​បារាំង ​ដ៏ល្បី។ ស្នាដៃ​របស់​ពួកគេ​ត្រូវ​បាន​យក​មក​រំលេច​ជា​គំនូរ​តាម​ជញ្ជាំង​ពី​បន្ទប់​ មួយ​ទៅ​បន្ទប់​មួយ​ទៀត​រហូត​ដល់​កន្លែង ស្ប៉ា បន្ទប់​ស្ទីម អាង​ងូត​ទឹក​ចាគូហ្ស៊ី អាង​ហែលទឹក​ធម្មជាតិ បារ៍ និង​ភោជនីយដ្ឋាន​ជាដើម​ដើម្បី​អន្ទង​ចិត្ត​អ្នក​ស្នាក់នៅ​ពេញ​មួយ​ថ្ងៃ​ឲ្យ​ ផ្អែមល្ហែម​ស្រស់ស្រាយ​»។


ក្រោយពី​បើក​ដំណើរការ​ទើប​តែ​បាន​ជាង​១​ខែ លោក មីស្ហែល កាំងដ៍បែតេ​បាន​កត់សម្គាល់​ឃើញ​ថា៖ «​ភ្ញៀវ​ភាគច្រើន​ជា​បុរស​ខ្មែរ និង​មាន​ភ្ញៀវបរទេស​ខ្លះៗ​ដែរ។ អ្វី​ដែល​សំខាន់​គឺ​កន្លែង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ក្រោម​អាយុ​១៨​ ឆ្នាំ​ចូល​និង​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​នោះ​ទេ»។

ការ​ចូល​ហែល​ទឹក​កម្សាន្ត​កន្លះ​ថ្ងៃ​មាន​តម្លៃ​៣​ដុល្លារ​សម្រាប់​ភ្ញៀវ​ ខ្មែរ​និង​៥​ដុល្លារ​ចំពោះ​ជនបរទេស។ សេវា​ម៉ាស្សា​មាន​តម្លៃ​ចាប់ពី​២០​ដុល្លារ​ក្នុង​១​ម៉ោង។ បន្ទប់​ស្នាក់​តម្លៃ​ចន្លោះ​ពី​៨៨​ដល់​១៤៩​ដុល្លារ​បូករួម​អាហារ​ពេល​ព្រឹក។ សណ្ឋាគារ​ប៊ូទិក Arthur and Paul ស្ថិត​នៅ​ផ្ទះ លេខ​២៧ ផ្លូវ​៧១ សង្កាត់​បឹងកេងកង​១ ទូរស័ព្ទ ០២៣ ២១២៨១៤៕

No comments:

Post a Comment

yes