សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 9, 2014

កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​១០​ដែល​មាន​ការធ្វើ​ទារុណកម្មនិង​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​​


មជ្ឈមណ្ឌល​ធនធាន​ច្បាប់​នៅ​អាស៊ី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​រកឃើញថា កម្ពុជា​ ជាប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​មាន​ការធ្វើ​ទារុណកម្ម និង​សម្លាប់ មនុស្ស​ក្រៅ​ប្រព័ន្ទ​តុលាការ ផ្ទុយ​ពី​សង្គម​ដែល​មាន​នីតិរដ្ឋ​។
​របាយការណ៍​មជ្ឈមណ្ឌល​ធនធាន​ច្បាប់​នៅ​អាស៊ី ដែល​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅទីក្រុង​សឺ​ណែ​វ នៅ​សប្តាហ៍​ក្រោយ​មាន​រៀបរាប់​ប្រទេស​ចំនួន​១០ ដែល មាន​ការធ្វើ​ទារុណកម្ម និងសម្លាប់​ក្រៅ​ប្រព័ន្ត​តុលាការ​រួម​មាន បង់​ក្លា​ដេស  ភូមា កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី នេ​ប៉ាល់ ប៉ា​គី​ស្ថាន ថៃ និង​ហ្វីលីពីន​។​
​របាយការណ៍​បញ្ជាក់​ថា ការស្លាប់​ភាគច្រើន​គឺ​ទាក់ទង​ការធ្វើ​ទារុណកម្ម ក្នុងពេល​ឃុំឃាំង និង​ការប្រហារជីវិត ដែល​កើតមាន​ជា​ញឹកញាប់​នៅតាម​បណ្តា​រដ្ឋ​ទាំងនេះ៕

No comments:

Post a Comment

yes