លោកឧកញ៉ា ថៃ សេងឡុង ត្រូវសមត្ថកិច្ចក្រៀកចេញពីរថយន្ត
កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤
មិថុនា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនលោកឧកញ៉ា ថៃ
សេងឡុង ទៅសាលាដំបូងរាជធានី
ពាក់ព័ន្ធបណ្តឹងប្អូនប្រុសបង្កើតឈ្មោះ ហួត សេងទ្រី
ប្តឹងចោទថាបងប្រុសលក់ផ្ទះរបស់គាត់ ។
សូមបញ្ជាក់ថា លោកឧកញ៉ាថៃ សេងឡុង
ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ មិថុនា
តាមបណ្តឹងរបស់ប្អូនប្រុសរបស់លោក
ហើយក្រោយមកលោកឧកញ៉ាមានជំងឺលើសឈាមខ្លាំងពេក
ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន ។
No comments:
Post a Comment
yes