អ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាននិងកូនស្រី
តាមគម្រោងមហាសេដ្ឋីវ័យក្មេងក្តោបក្តាប់ ជំនួញធំៗនៅស្រុកខ្មែររូបនេះ និងស្រីតូច ចំណាន នឹងត្រូវដឹកដៃគ្នាចូលរោងការនៅថ្ងៃ ទី១ មករា ២០១៥។ ប៉ុន្តែគេមានចម្ងល់ថា ហេតុអ្វីសុខៗស្រាប់តែបែកធ្លាយដំណឹងរៀបការបែបនេះ តើអាថ៌កំបាំងអ្វីស្ថិតនៅពីក្រោយការដឹកដៃគ្នារៀបមង្គលការរបស់ បុរសខ្លាំងក្នុងវិស័យជំនួញវ័យក្មេងរូបនេះ?
ឆ្លើយតបទៅនឹងចម្ងល់ដែលកំពុងកប់ជ្រៅនៅ ក្នុងជម្រៅចិត្តរបស់អ្នកតាមដានជំហានសិល្បៈ និងអ្នកជំនួញដែលបានលើកឡើងខាងលើនោះ ប្រភពមួយបានឲ្យដឹងថា ព័ត៌មានទាំងឡាយដែលបានបែកធ្លាយកន្លងមក គឺជាចេតនា។ ប្រភពនោះបានបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ រូបថតជាច្រើនសន្លឹករបស់គ្រួសារអ្នកឧកញ៉ា គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន រួមជាមួយនឹងកូនៗត្រូវបានបែកធ្លាយជាបន្តបន្ទាប់។ តាមពិតនោះមិនមែនជារឿងចៃដន្យទេ តែនោះជាការទម្លាយនូវអាថ៌កំបាំងចំណងស្នេហ៍នោះបន្តិចម្តងៗដើម្បី ឲ្យមហាជនដឹងនិងជ្រាបសើៗ ហើយចុងក្រោយក៏ទម្លាយពីដំណឹងរៀបមង្គលការដែលអ្វីៗសុទ្ធតែកើតឡើង ពីការរៀបចំរបស់មនុស្សជំនិតបំផុតរបស់គ្រួសារមួយនេះ។
មានសំណួរថា តើហេតុអ្វីបានជាចាំបាច់ព្យាយាមទម្លាយអាថ៌កំបាំងបន្តិចម្តងៗ ហេតុអ្វីមិនចាំដល់ពេលកំណត់រៀបមង្គលការយ៉ាងគគ្រឹកគគ្រេងតែម្តង ទៅ? ហេតុអ្វីមហាសេដ្ឋីប្រចាំប្រទេសម្នាក់នេះ មានកូនប្រុសស្រីរហូតដល់ទៅ ៤ នាក់ទើបរៀបការ?
ប្រភពចេញពីមន្ត្រីក្នុងជួររដ្ឋាភិបាលបាន បង្ហើបឲ្យដឹងថា ការសម្រេចចិត្តទម្លាយរូបថតជាបន្តបន្ទាប់ស្តីពីទំនាក់ទំនងភាពជា ប្តីប្រពន្ធរបស់អ្នកឧកញ៉ា គិត ម៉េង និងតារាសម្តែងច្រៀង ស្រីតូច ចំណាន តែមិនទាន់បានរៀបការពេញច្បាប់នោះ គឺដើម្បីកាត់បន្ថយគំនាបពីគ្រួសារដ៏មានអំណាចខ្លាំងក្លាមួយនៅ ក្នុងសង្គមខ្មែរ ដែលគ្រួសារដ៏មានអំណាច និងទ្រព្យស្តុកស្តម្ភមួយនោះ ចង់បានអ្នកឧកញ៉ា គិត ម៉េង ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងគ្រួសាររបស់ខ្លួន។
ប្រភពនោះបានបន្តថា ក្រោយពេលមហាជនបានដឹងឮគ្រប់គ្នាតាមរយៈរូបថតហើយនោះ ដំណឹងនៃការដាក់កាលបរិច្ឆេទរៀបមង្គលការត្រូវបានគេទម្លាយបន្ត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា អ្នកឧកញ៉ា គិត ម៉េង មានប្រពន្ធកូនហើយ មិនអាចទៅរៀបមង្គលការជាមួយគ្រួសារមហាអំណាចណាម្នាក់ទៀតបានទេ។ ដូច្នេះគ្រួសារដ៏មានអំណាចដុះស្លែណាក៏មិនអាចដាក់គំនាបយកប្តី ឬប្រពន្ធគ្រួសារមួយនេះទៅរៀបមង្គលការជាមួយបានដែរ។
ប៉ុន្តែយ៉ាងណានៅជុំវិញអាថ៌កំបាំងនៃការ លើកឡើងរបស់ប្រភពទាំងអម្បាលម៉ាននោះមិនត្រូវបានបកស្រាយដោយសាមី ខ្លួនឡើយ ខណៈពេលដែល ភ្នំពេញ ប៉ុស្តិ៍ ព្យាយាមទាក់ទងទៅអ្នកឧកញ៉ា គិត ម៉េង ទូរស័ព្ទបានប្រាប់ថា កំពុងជាប់រវល់ ហើយនៅពេលទាក់ទងបន្ទាប់មកទៀតអ្នកឧកញ៉ា គិត ម៉េង បានលើកទូរស័ព្ទ ហើយបានប្រាប់ថា លោកមិនអាចឆ្លើយបានទេ លោកកំពុងជាប់ប្រជុំ។
បុគ្គលដែលជាប់ឈ្មោះជាសេដ្ឋីប្រចាំប្រទេស អ្នក ឧកញ៉ា គិត ម៉េង បាននិយាយថា៖ «អូ ពេលនេះ ខ្ញុំកំពុងជាប់ប្រជុំ សុំទោស អរគុណ»។
រីឯអ្នកនាង ស្រីតូច ចំណាន ក៏មិនអាចទាក់ទងសុំការបញ្ជាក់ណាមួយបានដែរ។ ដោយឡែកលោក ម៉ម រស្មី ដែលគេបានដឹងថា ជាបុគ្គលដ៏ជំនិតបំផុតរបស់លោក គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន បានបដិសេធថា លោកមិនបានដឹងរឿងរ៉ាវផ្ទៃក្នុងរបស់គ្រួសារអ្នកឧកញ៉ា គិត ម៉េង ទេ។
គួរបញ្ជាក់ថា រំលងអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះ ស្រីតូច ចំណាន ត្រូវបានគេដឹងថា នាងបានក្លាយជាសេដ្ឋិនីម្នាក់ មានប្រាក់ និងមុខជំនួញធំៗតម្លៃរាប់លានដុល្លារនៅក្នុងដៃ។ បើយោងតាមសារព័ត៌មានក្នុងស្រុកកន្លងមក គេបានដឹងថា ក្នុងចំណោមទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបានលោកឧកញ៉ាប្រគល់សិទ្ធិឲ្យនាងក្លាយជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ ដ៏ធំនៅ ក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខជំនួញមួយចំនួនបន្ថែមទៀត។
ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញផ្ទះវីឡាមួយកន្លែងតម្លៃមិនតិចនោះទេនៅឯបរទេស ដែលគេដឹងថា នៅប្រទេសស៊ីវិល័យ សិង្ហបុរី ហើយលើសពីនេះនាងជាម្ចាស់អចលនទ្រព្យតម្លៃរាប់លាននៅរាជធានី ភ្នំពេញផងដែរ។
ដំណឹងចុងក្រោយ ស្រីតូច ចំណាន ចំណាយជិត ១០ ម៉ឺនដុល្លារកាត់រ៉ូបកូនក្រមុំនៅចុងក្រោយនេះ មានគេហទំព័រក្នុងស្រុកមួយបានចុះផ្សាយថា គ្រួសារលំដាប់ក្រាលលុយដេករបស់ លោក គិត ម៉េង និងអ្នកនាង ស្រីតូច ចំណាន កំពុងពិចារណាសម្រេចជ្រើសរើសយករ៉ូបកូនក្រមុំដែលមានតម្លៃថ្លៃ បំផុតសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។
គេហទំព័រនោះបានបញ្ជាក់ថា តាមរយៈអ្នកជិតដិតបំផុតជាមួយគ្រួសារមហាសេដ្ឋីរូបនេះ បានឲ្យដឹងថា ពួកគេកំពុងពិចារណាទៅលើរ៉ូបកូនក្រមុំដែលមកពី ប្រទេសអូស្ត្រាលី អាមេរិក និង ហុងកុង តែក្នុងចំណោមនោះ ពួកគេហាក់ដូចជាចាប់អារម្មណ៍លើរ៉ូបរបស់អ្នករចនាម៉ូដល្បីឈ្មោះ លំដាប់ពិភពលោក Heyley Paige ដែលមានតម្លៃប្រមាណ ៨ ម៉ឺន ៧ ពាន់ដុល្លារសហរដ្ឋអាមេរិក៕
No comments:
Post a Comment
yes