ទង្វើដែលក្រុមស៊ីវិល ប្រើមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៨
មិថុនា ២០១៤ នៅស្រុកអន្លងវែង ខេត្តឧត្តមានជ័យ គឺជាការបង្ហាញពីការកំរើកឡើងវិញ
នៃយុទ្ធសាស្រ្ត ខ្មែរក្រហម ។
ការលើកឡើងបែបនេះ គឺនៅបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចុះជួបសំណេះសំ
ណាលជាមួយពលរដ្ឋ នៅស្រុកអន្លង់វែង ត្រូវបានជនស៊ីវិលមួយក្រុម ដែលគេដឹងថា ជាកម្លាំង
យោធា និងអតីខ្មែរក្រហម បានព្យាយាមប្រើអំពើហិង្សា រារាំងដល់ដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
មិនឲ្យចុះជូបជាមួយពលរដ្ឋ ដោយខ្លាចពីការបង្ហាញការពិតនៅក្នុងសង្គម និងយុទ្ធ
សាស្រ្តគោលនយោបាយគណបក្សសង្គ្រោះជាតិ ដល់ពលរដ្ឋ ដើម្បីរួមគ្នាសង្គ្រោះជាតិយើង
ក្នុងកំពុងតែស្ថិតនៅក្នុងមាត់ជ្រោះមរណៈទៅហើយនោះ ។
សូមជំរាបថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានក្រុមជនស៊ីវិលរារាំង
និងប្រើហិង្សារួមមាន លោក ប៉ុល ហំម តំណាងរាស្រ្តជាប់ឆ្នោត ខេត្តតាកែវ លោក អ៊ុច សេរីយុទ្ធ
តំណាំងរាស្រ្តជាប់ឆ្នោត ខេត្តកំពង់ចាម លោក ពិន រតនា តំណាងរាស្រ្តជាប់ឆ្នោត
ខេត្តបាត់ដំបង លោក ទួត ឃឿត តំណាងរាស្រ្តជាប់ឆ្នោត ខេត្តព្រៃវែង លោក វ៉ាន សំអឿន
តំណាងរាស្រ្តជាប់ឆ្នោត ខេត្តកំពត លោក ទូច វិបុល ប្រធានក្រុមការងារ ខេត្តកែប លោក
សួន សូរីដា អនុប្រធានក្រុមការងារ ខេត្ត កំពង់ស្ពឺ និងលោក អ៊ុក ស៊ុយ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត
ក្នុងនោះផងដែរក្រុម ស៊ីវិលទាំងនោះ បានដកហូតយកសម្ភារៈប្រើប្រាស់របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
មួយចំនួនដែលរួមមាន អាយផែក ទូរស័ព្ទជាដើម។ល។
ការរារាំង និងប្រើហិង្សាមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយក្រុមស៊ីវិលទាំងនោះ
គឺជាការគ្រោងទុក និងរៀបចំលក្ខណៈប្រព័ន្ធ ព្រមទាំងជាក្បួនយុទ្ធសាស្រ្តយោធា ខ្មែរក្រហមសុតសាធ
។
នេះបង្ហាញថា យុទ្ធសាស្រ្ត និងសកម្មភាពខ្មែរក្រហម បានកំរើកជាថ្មីនៅលើ
ទឹកដីអតីតំបន់ខ្មែរក្រហមដ៏ក្តៅគគុកមួយនេះ ។ ដូច្នេះ ជាបន្ទាន់ត្រូវតែមានចំណាត់ការ
ហើយគណបក្សប្រជាជន អភិបាលខេត្ត ឧត្តមានជ័យ អភិបាលស្រុកអន្លង់វែង
ព្រមទាំងក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវ ដើម្បីបើកច្រកឲ្យកម្ពុជា ជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ
ដោយបញ្ចប់ឲ្យបានដាច់ខាតអំណាចផ្តាប់ការរបៀបនេះ ៕
No comments:
Post a Comment
yes