សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

សមរង្ស៊ីបារម្ភ​CPP​រុះរើ​សមាជិក​គជប​ស្រេច​តែ​ចិត្តបើ​មិន​មាន​ការបោះឆ្នោត​ដោយ​សភា​សំឡេង​២/៣​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌
មាននៅថ្ងៃព្រហស្បតិ៍នេះ​(រូបថតព្រីនស្រ្គីនពីវីដេអូ)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​ដើរ​ថយក្រោយ​ករណី​ការបោះឆ្នោត​ក្នុង​សភា​ជ្រើសរើស​សមាជិក​គជប​ដោយ​សំឡេង​២​ភាគ​៣​។​
​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា លោក​បារម្ភ​ប្រសិនបើ​ការជ្រើសរើស​មិន​ធ្វើ​ឡើង​ដោយ​សំឡេង​២​ភាគ​៣ នោះ​ទៅ​ថ្ងៃមុខ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ប្រែ​ក្រឡាស់​រុះរើ​ស្រេច​តែ​ចិត្ត​ដោយសារ​តែ​សំឡេង​៥០​បូក​១​។ លោក​បន្តថា ភាព​មិន​ត្រូវ​គ្នា​នេះ ខុស​ពី​អ្វី​ដែល​លោក និង​នាយករដ្ឋមន្ត្រី​បាន​ឯកភាព​កាល​ពី​កន្លងទៅ ដោយ​លោក​ហ៊ុន សែន ចាត់ទុក​ថា​មតិ​ឯកច្ឆ័ន្ទ​ល្អ​ជាង​មតិ​២​ភាគ​៣​ទៅទៀត​។​
​លោក សម រង្ស៊ី សង្ឃឹមថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​យក​បញ្ហា​នេះ​ទៅ​ពិចារណា​ឡើងវិញ ដើម្បី​ធានា​ពី​ភាព​យូរអង្វែង​របស់​គជប​។​
​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំឲ្យ​មាន​ការជ្រើសរើ​ស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​)​ដោយ​សំឡេង​២​ភាគ​៣​ក្នុង​សភា តែ​សំណើរ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឯកភាព​នោះទេ​។​

​អ្នកដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ថា  ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម  ដាក់ គជប ក្នុង​ជំពូក​ទី​១៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ក៏​ដោយ ប៉ុន្តែ​គណបក្ស​លោក​មិន​ឯកភាព​ចំពោះ​សំណើរ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​បោះឆ្នោត​ជ្រើស​រើ​សមាជិក គជប ដោយ​សំឡេង ២​ភាគ​៣ ឡើយ​។ លោក បន្តថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់​ជំហរ យក​រូបមន្ត ៥០ បូក ១  ដើម្បី​ជៀសវាង​ការជាប់គាំង​នៅក្នុង​សភា «​សូម​ឯកឧត្តម​ពិចារណា​ឡើងវិញ ប្រសិន​ជា​លើក​ថា​បោះឆ្នោត​ទុកចិត្ត គាំទ្រ ឬ​រើស​សមាជិក​គ​.​ជ​.​ប ពីរភាគបី មិនមែន​ជា​ការសម្តែង​ថា​ដើម្បី​បង្ក​ការជឿ​ទុកចិត្ត​ទេ នេះ​ប្រហែលជា​ធ្វើឲ្យ​គាំង​ច្រើនជាងការ​ដោះស្រាយ​»​។​
​អ្នកវិភាគ​ព្រឹត្តការណ៍​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក​គាំទ្រ​ចំពោះ​រូបមន្ត ២​ភាគ​៣ ដោយសារ​រូបមន្ត​នេះ​បញ្ជាក់​ពី​លិទ្ធិប្រជាធិបតេយ្យ និង​មិន​លម្អៀង​ទៅ​ខាង​គណបក្ស​ណាមួយ​។ លោក​បន្តថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឲ្យ គជប ឯករាជ្យ គួរតែ​ទទួលយក​សំណើរ ២​ភាគ​៣ «​បើ​អត់​២​ភាគ​៣ បាន​ន័យ​គណបក្សកាន់​អំណាច​គាត់​អ្នក​ជ្រើសរើស គជប នោះ គជប លម្អៀង​ទៅ​គាត់​ហើយ នេះ​ជា​ទូទៅ​គេ​បង្ខំ​ឲ្យមាន​កិច្ចព្រមព្រៀង ពី​គណបក្ស​ធំៗ​ទៅ ដើម្បី​ធ្វើ​ម៉េច ឲ្យ គជប អាច​ទទួល មិន​ឯករាជ្យ​ទាំងស្រុង យ៉ាងហោចណាស់​ធានា​គ្រាន់បើ​ជាង​ផ្កាប់មុខ​ទៅ​គណបក្ស​តែមួយ​»

No comments:

Post a Comment

yes