និយាយអំពីនាគ គឺធ្លាប់តែបានឃើញនៅតាមរូបចម្លាក់
និងលឺតាមពាក្យចចាមអារាមតៗគ្នាប៉ុណ្ណោះ រីឯធាតុពិតនោះ
គឺពុំដែលបានឃើញឡើយ ។ ប៉ុន្តែ ឥឡូវនេះ តើវាពិត ឬយ៉ាងណានោះ សូម្បីប្រិយមិត្តតាមដានដំណើររឿងនេះទាំងអស់គ្នា ។
កាលពីពេលថ្មីៗកន្លងមកនេះ នាគ១ក្បាលត្រូវបានបាញ់សម្លាប់
នៅក្នុងផ្ទះពលរដ្ឋមួយ ស្ថិតនៅភាគខាងលិច នៃប្រទេសម៉ាឡេស៊ី ។
នៅថ្ងៃមួយ ម្ចាស់ចម្ការផ្លែឈើម្នាក់
បន្ទាប់ភ្ញាក់ពីដំណេកនៅក្នុងបន្ទប់ជាន់ទី២នៃផ្ទះរបស់គាត់
នៅពេលនោះ គាត់លឺសម្រែកទន្សាយ
និងមានសំលេងចម្លែកដូចខ្លាគ្រហឹមអីចឹង ។
ម្ចាស់ផ្ទះរូបនោះ ដោយមិនអស់ចិត្ត
រូបគាត់ក៏បានលបៗចុះមិនបានប៉ុន្មានកាំជណ្តើរផង
គាត់ក៏បានឃើញសត្វចម្លែកមួយ ដែលមានស្នែង២ ពុកមាត់វែង កំពុង
“ស្រូប” ទន្សាយឈ្មោល១ក្បាល ។ ដោយសារតែមានការភ័យខ្លាចខ្លាំងពេក
ហើយមាន “ជំនួយ”,
គាត់ក៏បានទាញកាំភ្លើងបាញ់ទៅលើសត្វចម្លែកនោះចំនួន ៨ គ្រាប់
បណ្តាលឲ្យវាងាប់នៅនឹងកម្រាលថ្មផ្ទះរបស់គាត់តែម្តង ។
បន្ទាប់ពីប្រាកដថា សត្វនេះពិតជាងាប់ហើយ,
គាត់ស្រាប់រន្ធត់ចិត្តជាខ្លាំង នៅពេលរកឃើញថា វាគឺជានាគ១ក្បាល
ដែលមានរោមទន្សាយពណ៌ស (ដូចព្រិល) ។ យ៉ាងណាមិញ
គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនបានគិតថា
សត្វនោះគឺជានាគពណ៌សទេ” ។
គាត់បានបន្តថា “ពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន ! ព្រោះថា
បើតាមជំនឿរបស់ចិន គឺនៅពេលមាននាគចូលផ្ទះអីចឹង, វានឹងនាំ
‘សំណាង’ ហើយស្តែងរបស់វាមានតម្លៃរាប់លានដុល្លារ” ។ ទោះជាយ៉ាងណា
គាត់មិនមានគំរោងលក់ផ្នែកណាមួយនៃសត្វនេះទេ
និងរក្សាទុកសាកសពរបស់វាឲ្យបានល្អ
សម្រាប់ដាក់តាំងឲ្យសាធារណៈជនបានឃើញ ៕
No comments:
Post a Comment
yes