សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 3, 2014

អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេងឥន្ធនៈ​នៅស្រុកស្ទឹងត្រង់


អគ្គិភ័យ​មួយ​បាន​ឆាបឆេះស្ថានីយ៍​លក់​​ ប្រេងឥន្ធនៈ​មួយ​កន្លែង​ ស្ថិតនៅភូមិ​ត្នោត​តាសា​យ ឃុំព្រែ​កកក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​និង​កម្លាំង​នគរបាល​ជួយ​ អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា​ដោយ​មិន​បង្ក​ឲ្យ​ឆាបឆេះ​ឆ្លង​ដល់​ផ្ទះ​ ប្រជាពលរដ្ឋ​ជិតខាង​ឡើយ​។​
អគ្គិភ័យ​ឃខាងលើ​​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៤។ សំណា​ងមិ​​នមានអ្នក​រង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​ស្លាប់​នោះ​ទេ​ ដោយ​គ្រាន់​តែ​ឆេះ​រថយន្ត​ធុន​តូច១​គ្រឿង​​​​​​​​​​​​​​​​​​​​​​ ប៉ុណ្ណោះ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​ករណី​អគ្គិភ័យ​កើតឡើង​និង​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ កន្លែង​កើតហេតុ​ភ្លាម​ ស្នងការ​នគរបាល​ខេត្ដកំពង់ចាម​បាន​បញ្ជា​ឱ្យ​បញ្ជូន​រថយន្ដ​ពន្លត់​អគ្គិភ័យ ​និង​មានការ​ចូលរួម​ជាមួយ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ របស់​ក្រុមហ៊ុន​ ហេង​ ឡុ​ង​ ជួយ​បាញ់​ពន្លត់​ស្ថានីយ​ប្រេង​ខាងលើ​អស់​រយៈពេល​៣០​នាទី​ ទើប​ភ្លើង​បាន​ថមថយ​និង​រលត់​ទៅ​វិញ​។


​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​មិ ន​ទាន់​មានការ​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​ថា​ បណ្ដាល​មក​ពី​អ្វី​ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​បន្ដ​ទៀត​។​

ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​មូល​ នគរបាល​បាន​ឲ្យ​ដឹង​ថា​ សម្ភារ​ដែល​ខូចខាត​មាន​រថយន្ដ​កូរ៉េ​មួយ​គ្រឿង​ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង​ និង​ទ្រព្យសម្បត្ដិ​មួយ​ ចំនួន​ទៀត​ ប៉ុន្ដែ​ប្រេង​នៅ​ក្រោម​ដី​មិន​បាន​ប៉ះពាល់​នោះ​ឡើយ​៕

No comments:

Post a Comment

yes