នៅថ្ងៃទី២៧ ខែកញ្ញា និងមានការចរចាមួយរវាងមេដឹកនាំសហជីពដែលដឹកនាំកម្មករធ្វើកូដកម្ម
និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និង ស្ថាប័នពាក់ព័ន្ថទាក់ទងទៅនិង
ការទាមទារសុំតម្លើងប្រាក់ខែនិងអត្ថប្រយោជន៏ផ្សេងៗមួយចំនួនទៀត។ កិច្ចប្រជុំចរចានេះ
និងត្រូវធ្វើឡើងក្នុងក្រសួងសង្គមកិច្ចចាប់ពីម៉ោង៨.៣០ នាទី ព្រឹក។ លោក អាត់ ធន ប្រធាន
សហភាពការងារកម្ពុជា និង អ្នកស្រី ម៉ម ញឹម ប្រធានសម័្ពន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា ដែលតំណាងអោយសហជីពចំនួន១៣ ចូលរួមប្រជុំចរចាក្នុការទាមទារតម្លើងប្រាក់ខែ
អោយកម្មករ និង អត្ថប្រយោជន៏ផ្សេងទៀត។ មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ បានអោយដឹងថា ក្នុងការចរចាលោកនិងដាក់សំណើ៤ចំនុចដើម្បីអោយគេធ្វើការដោះស្រាយ
មានដូចជា ១ /ប្រាក់ដែលអាចរស់នៅបានសមរម្យអាចជាប្រាក់ទ្រទ្រង់សុខភាព រឺ ជីវភាពចំនួន៩៣ដុល្លារក្នុងមួយខែ -២ /តម្លើងប្រាក់អត្ថប្រយោជន៏ផ្សេងៗ ៣ /ចំនួនប្រាក់ដែលតម្លើងត្រូវផ្តល់
អោយកម្មករអោយបានគ្រប់គ្នាៗ និង ៤/ សុំអោយមានការចរចាឡើងវិញអំពីប្រាក់អាចរស់នៅ
បានសមរម្យជារៀងរាល់ឆ្នាំម្តង។
No comments:
Post a Comment
yes