គណប្រតិភូកម្ពុជានិងវិលត្រឡប់មកពីអាមេរិចវិញនៅថ្ងៃទី២៦កញ្ញានៅក្នុងជំនួបរវាងលោក ហ៊ុន សែន
និង លោក អាប់ភីស៊ីត វេចាជីវ៉ា នាថ្ងៃទី២៥ ខែកញ្ញា នៅបូរីញូវយ៉កសហរដ្ឋអាមេរិចគឺបានផ្តោតទៅ
លើបញ្ហាសំខាន់ៗមួយចំនួនជាពិសេសបញ្ហានៃការប្រឈមមុខដាក់គ្នាតាមបណ្តោយព្រំដែន
លើបញ្ហាសំខាន់ៗមួយចំនួនជាពិសេសបញ្ហានៃការប្រឈមមុខដាក់គ្នាតាមបណ្តោយព្រំដែន
កម្ពុជា និង ថៃ ។មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានអោយដឹងថា ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា
និង ថៃ គឺបានបិទទ្វារជិតតែពីរនាក់តទល់គ្នាដើម្បីពិភាក្សាផ្លាប់ប្តូរយោបល់គ្នាដោយអោយបង្កើន
ទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការ។ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អាប់ភីស៊ីត
បានឯកភាពគ្នាលើវិធានការមួយចំនួដើម្បីគ្រប់គ្រងសភាពការដែលពុំទាន់មានប្រក្រតីភាពនិងអោយ
មានការអត់ធ្មត់និងជៀសវាងកុំអោយមានការប្រឈមមុខដោយយោធានិងការប៉ះទង្គិចគ្នាដោយអាវុធ
និងទប់ស្កាត់ទំនាស់ដែលមិនទាន់បានដោះស្រាយ ជាពិសេសបញ្ហាព្រំដែនរីករាលដាលនៅតាម
បណ្តោយព្រំដែនទាំងមូលដែលអាចធ្វើអោយប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ
ទៀតដូចជា ពាណិជ្ឆកម្ម ទេសចរ ការរកស៊ីទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ។
មន្ត្រីដ៏ដែលបានបន្តថា ក្នុងនោះក៏បានលើកទឹកចិត្តដល់កងទ័ពទាំងពីរនិងអាជ្ញាធរមូលដ្ឋានតាម
មន្ត្រីដ៏ដែលបានបន្តថា ក្នុងនោះក៏បានលើកទឹកចិត្តដល់កងទ័ពទាំងពីរនិងអាជ្ញាធរមូលដ្ឋានតាម
បណ្តោយព្រំដែននៃប្រទេសទាំងពីរ និងប្រជាជនសហការគ្នាជាធម្មតាក្នុងរបររកស៊ីលក់ដូរទៅវិញ
ទៅមកមិនអោយមានផលប៉ះពាល់គ្នា។នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាក្នុងការគ្រប់គ្រងព័ត៏មាន
ដែលធ្វើអោយមានការយល់ច្រឡំរវាងប្រទេសទាំងពីរនិងថ្នាក់ដឹកនាំនិងអោយមានការផ្លាស់ប្តូរ
អ្នកសារព័ត៏មានទៅវិញទៅមក។ហើយក៏បានឯកភាពផងដែរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ
ក្នុងវិស័យសិល្បះនិងកីឡ។
No comments:
Post a Comment
yes