សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 12, 2010

អាត់ ធន់ នឹងដឹកនាំកម្មករធ្វើកូដកម្មនៅថ្ងៃស្អែកនេះ

មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ នឹងដឹកនាំធ្វើកូដកម្មនៅតាមបណ្តារោងចក្រក្នុង
រាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែកញ្ញានេះក្នុងគោលបំណងទាមទារផលប្រយោជន៏អោយកម្មករ។
ការធ្វើកូដកម្មនេះគឺបន្ទាប់ពី សមាគមរោងចក្រកាត់ដេរ មិនព្រមធ្វើការចរចា ជាមួយ លោក​អាត់ ធន់
បើទោះបីជាមានការស្នើសុំធ្វើការចរចាជាច្រើនដងយ៉ាងណាក៏ដោយ។ សូមជុំរាបថា កូដកម្មរបស់
កម្មករពីថ្ងៃទី១៣ដល់ថ្ងៃ១៨ខែកញ្ញា គឺដើម្បីទាមទារប្រាក់ទ្រទ្រង់ជីវភាពរឺសុខភាព ចំនួន៩៣ដុល្លារ
សហរដ្ឋអាមេរិក ប្រាក់អតីតភាពការងារ២ដុល្លារក្នុងមួយឆ្នាំប្រាក់បាយថែមម៉ោង១០០០រៀលក្នុងមួយ
ម៉ោងនឹងប្រាក់រង្វាន់ការងារ១០ដុល្លារក្នុងមួយខែ។ទីតាំងរោងចក្រសំខាន់ដែលត្រូវធ្វើកូដកម្មមាន
ប្រមាណ៤០កន្លែង។

No comments:

Post a Comment

yes